អេស៊ីលីដានៅមីយ៉ាន់ម៉ា

មីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានៅដំណើរការអាជីវកម្មដូចប្រក្រតី


ស្ថានប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅប្រទេសមីយ៉ាន់ម៉ា ដែលជាបុត្រសម្ព័ន្ធនៃធនាគារអេស៊ីលីដារបស់កម្ពុជា បាននិងកំពុងដំណើរការដូចធម្មតា និងមិនមានរងផលប៉ះពាល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលបង្កឡើងពីការធ្វើរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ានោះទេ។ នេះបើតាមលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បញ្ជាក់ប្រាប់ខេមបូណូមីស នៅព្រឹកថ្ងៃទី ២កុម្ភៈឆ្នាំ២០២១នេះ។
មីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានៅដំណើរការអាជីវកម្មដូចប្រក្រតី
ដោយ

បើតាមលោកបណ្ឌិត អុិន ចាន់នី អាជីវកម្មរបស់អេស៊ីលីដាដែលកំពុងដំណើរការសព្វថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រតិបត្តិការឥណទានដល់អតិថិជនជាង១០ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ ៤២ លានដុល្លារអាមេរិក។ ដោយឡែក ប្រាក់បញ្ញើសរុបវិញ មានតែជាង ៦ លានដុល្លារប៉ុណ្ណោះ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១កុម្ភៈ អេស៊ីលីដាបន្តបើកទ្វារដំណើរការធម្មតា និងមិនមានអតិថិជនមកដកប្រាក់ច្រើនដូចធនាគារផ្សេងៗ នៅមីយ៉ាន់ម៉ា ដូចដែលសារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយនោះទេ ព្រោះអេស៊ីលីដាប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់លើការផ្តល់ឥណទាន ខណៈប្រាក់បញ្ញើមានតិចតួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា អេស៊ីលីដាបានផ្តើមធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីឆ្នាំ២០១៣មក ជាមួយនឹងសាខាជាង១០សាខាដែលភាគច្រើនស្ថិតក្នុងទីក្រុង Yangon៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់លើករណីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ព័ត៌មាន
សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀត បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្ដែ គេមិនទាន់ដឹងថា តើសហគម…

ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយ ផ្អាកគម្រោងវិនិយោគតម្លៃ ១ពាន់លាន​នៅមីយ៉ាន់ម៉ា ក្រោយមានរដ្ឋប្រហារដោយយោធា

ព័ត៌មាន
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឧស្សាហកម្មអចលនទ្រព្យដ៏ធំបំផុតមួយរបស់ថៃ បានសម្រេចផ្អាកការងារអភិវឌ្ឍន៍របស់ខ្លួននូវគម្រោងវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ