រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

បាតុករភូមាផ្ទុះកំហឹងកាន់តែខ្លាំងជាមួយប្រទេសចិន


ស្ថានការណ៍វិវត្តចុងក្រោយនៃព្រឹត្តិការណ៍បាតុកម្មនៅភូមាកាន់តែយ៉ាប់យ៉ឺនមែនទែនហើយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារតែការបង្ក្រាបពីយោធាក៏បានកើនឡើងកាន់តែច្រើនផងដែរ។ ជាក់ស្ដែង មានបាតុករ ៧៤នាក់ហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន និង ជាង២០នាក់ផ្សេងទៀតស្លាប់នៅថ្ងៃច័ន្ទសប្តាហ៍នេះ។
បាតុករភូមាផ្ទុះកំហឹងកាន់តែខ្លាំងជាមួយប្រទេសចិន
ដោយ

អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គេ​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​ស្អប់ខ្ពើម​របស់​ក្រុម​បាតុករ​ភូមា ទៅ​លើ​ជនជាតិ​ចិន​មាន​កាន់តែ​ច្រើន​ឡើង​ៗ រាប់​ចាប់តាំងពី​កម្មករ​ចិន អ្នកជំនួញ​ចិន ក្រុមហ៊ុន​និង​រោងចក្រ​សហគ្រាស​ធំ​ៗ​របស់​ចិន ដែល​កំពុង​រកស៊ី​នៅ​ភូមា ដោយ​ថ្មី​ៗ​នេះ​មាន​រោងចក្រ​ចិន​ជា​ច្រើន​កន្លែង ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ក្រុម​បាតុករ​ភូមា​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន រួម​មាន  Reuters និង South China Morning Post​។ 

តើ​កំហឹង​ក្រេវក្រោធ​របស់​ក្រុម​បាតុករ​ភូមា​ទៅ​លើ​ជនជាតិ​ចិន​ដូច្នេះ កើត​មាន​ឡើង​ដោយសារ​អ្វី?

បើ​តាម​ការ​អះអាង​របស់​ភ្នាក់ងារ Reuters បាតុករ និង​ជា​រួម​ពលរដ្ឋ​ភូមា​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ជំនឿ​ថា យោធា​ភូមា​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​លោកស្រី Aung San Su Kyii ក៏​ដោយសារ​តែ​មាន​ចិន​ជា​អ្នក​ទំនុកបម្រុង និង​ជា​បង្អែក​ពីក្រោយ​។ ពលរដ្ឋ​ភូមា​មើលឃើញ​ថា ដោយសារ​តែ​មាន​ចិន នៅ​ពីក្រោយ​ជា​បង្អែក​បែប​នេះ ទើប​យោធា​ភូមា​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​ដោយ​មិន​ញញើត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ នឹង​មិន​ញញើត​ដៃ​ក្នុង​ការ បង្ក្រាប​និង​បាញ់​សម្លាប់​បាតុករ​អស់​ជា​ច្រើន​នាក់​។​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

លើស​ពី​នេះ​ទៅ​ទៀត ក្រុម​យោធា​ភូមា​ថែម​ទាំង​បាន​និយាយ​ផ្គើន​នឹង​អន្តរជាតិ​ថែម​ទៀត​ផង​កាលពី​ស​ប្តា​ហ៍​មុន ឧត្តមសេនីយ៍​យោធា​ភូមា​លោក Soe Win បាន​លើក​ឡើង​ថា លោក និង​ក្រុម​របស់​លោក​មិន​ខ្លាច​ទណ្ឌកម្ម​អ្វី​ទៀត​នោះ​ទេ ព្រោះ​ទណ្ឌកម្ម​ជា​រឿង​ធម្មតា​សម្រាប់​ក្រុម​លោក​ទៅ​ហើយ​។ 

គិត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​សហគ្រាស​របស់​ចិន​ជា​ច្រើន​ត្រូវ​បាន​បាតុករ​ភូមា ចូល​ទៅ​វាយ​កំទេច និង​ដុត​បំផ្លាញ​។ ខណៈ​ដែល​អំពើ​ហិង្សា​កំពុង​ផ្តោត​លើ​ចិន​កាន់តែ​ខ្លាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ហ្សៅ លី​ជាន Zhao Lijian កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែមីនា បាន​ចេញ​មក​ថ្លែង​ថា រដ្ឋាភិបាល​ចិន កំពុង​តាមដាន​ស្ថានការណ៍​នេះ ដោយ​យកចិត្តទុកដាក់​បំផុត​។ ទន្ទឹម​នឹង​នេះ ចិន​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ចិន​រស់នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។ នេះ​បើ​តាម​ចេញផ្សាយ​របស់​សារព័ត៌មាន South china morning post​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​សហគ្រាស​ចិន​នៅ​ភូមា​កាលពី​អង្គារ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា រដ្ឋ​ចិន​បាន​ប្រកាស​ឲ្យ​សហគ្រាស​របស់​ខ្លួន ត្រៀម​ជម្លៀស​កម្មករ​រោងចក្រ​ណា​ដែល​មិន​មានការ​ងារ​ចាំបាច់​ចេញពី​ប្រទេស​ភូមា​។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​រោងចក្រ​ចិន​ជា​ច្រើន​ត្រូវ​បាន​វាយប្រហារ​កាលពី​ស​ប្តា​ហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CGTN បាន​ព្រមាន​ថា ចិន​នឹង​មិន​អនុញ្ញាត​ឱ្យ​គេ​ឈ្លានពាន បំផ្លាញ​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​របស់​ខ្លួន​បានជា​ដាច់ខាត ហើយ​ប្រសិនបើ​អាជ្ញាធរ​ភូមា មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង ភាព​វឹកវរ​នៅ​តែ​បន្ត​រីក​រាលដាល នោះ​ប្រទេស​ចិន​អាច​នឹង​ត្រូវ​បង្ខំចិត្ត​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ហើយ ។

សូម​រំឭក​ថា បើ​តាម​ប្រភព​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ជា​ភាសា​អង់គ្លេស Global Times បាន​រាយការណ៍​ពី​ទំហំ​ខូ​ត​ខាត​របស់​រោងចក្រ​ចិន​កាលពី​ស​ប្តា​ហ៍​មុន អាច​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់ ប្រមាណ​៣២​លាន​ដុល្លារ​អា​មេ​រិ​ក​៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនដែលត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ កំពុងពិចារណាប្ដឹងបករដ្ឋាភិបាលអាមេរិកវិញ

ព័ត៌មាន
ក្រុមហ៊ុនចិនមួយចំនួន ដែលត្រូវបានអតីតរដ្ឋបាលលោកដូណាល់ត្រាំដាក់ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការវិនិយោគនៅអាមេរិកនោះ កំពុងតែពិចារណាប្ដឹងជំទាស…

អាមេរិកប្រាប់ចិនឲ្យស្តារទំនាក់ទំនងជាមួយអូស្ត្រាលីឡើងវិញមុននឹងត្រូវរូវជាមួយខ្លួន

ព័ត៌មាន
ទំនាក់ទំនងចិន-អូស្ត្រាលី ក្នុងវិបត្តិកូវីដ-១៩ មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្ត្រាលី ជារឿយៗបានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមនៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ