វិស័យធនាគារ

តើសេដ្ឋកិច្ចអាម៉េរិក ពិតជាមានភាពធន់ខ្លាំង ដែលធនាគារកណ្ដាលនៃប្រទេសនេះអាចនឹងមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤ នេះឬយ៉ាងណា?


បន្ទាប់ពីរងសម្ពាធអតិផរណាហក់ឡើងខ្ពស់ និងការដំឡើងអត្រាការប្រាក់ផ្ទួនៗគ្នាក្នុងរយៈពេលជាង២០ខែមកនេះ បណ្ដាវិនិយោគិន អ្នកជំនាញសេដ្ឋកិច្ច និងសូម្បីមន្ត្រីធនាគារកណ្តាលអាម៉េរិក រំពឹងថា សេដ្ឋកិច្ចអាម៉េរិក នឹងបាត់បង់សន្ទុះកំណើននៅឆ្នាំ២០២៤នេះ ដែលអនុញ្ញាតឱ្យធនាគារកណ្តាលនៃមហាអំណាចទី១ របស់ពិភពលោកមួយនេះចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់។
វិស័យធនាគារ
ដោយ

ទោះជាយ៉ាងណា ពេលនេះអ្នកជំនាញសេដ្ឋកិច្ចធំៗមួយចំនួនជឿថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់ឡើយនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

នៅអំឡុងកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក កាលពីខែមករា ដើមឆ្នាំនេះ លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានលើកឡើងអំពីលទ្ធភាពបញ្ចុះអត្រាការប្រាក់ថា លោកមិនរំពឹងថា គណៈកម្មាធិការនៃធនាគារនេះនឹងឈានដល់ការសម្រេចបញ្ចុះអត្រាការប្រាក់នៅខែមីនា នេះឡើយ។ ទន្ទឹមនេះ ពេលនេះអ្នកជំនាញសេដ្ឋកិច្ចធំៗមួយចំនួនក៏យល់ស្របដែរថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់ឡើយនៅក្នុងឆ្នាំ២០២៤ នេះ។

លោក ធ័រស្ទេន ស្លក់ (Torsten Slok) ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាម៉េរិក Apollo Global Management បានលើកឡើងតាមរយៈលិខិតខ្លីមួយទៅកាន់បណ្ដាវិនិយោគិនកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា សេដ្ឋកិច្ចអាម៉េរិក មិនបង្អង់ល្បឿននោះឡើយ ពោលគឺនៅតែមានភាពធន់ ព្រោះរដ្ឋាភិបាលអាម៉េរិក កំពុងបង្កើនវិធានការដើម្បីទប់អតិផរណា។ លោកបានបន្ថែមថា ធនាគារកណ្តាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះទេ ដែលនេះមានន័យថា អត្រាការប្រាក់នឹងបន្តនៅខ្ពស់យូរទៀត។

ទន្ទឹមនេះលោក ថម បាឃីន (Tom Barkin) ប្រធានធនាគារអាម៉េរិក រីចម៉ុន ហ្វេតដឺរ៉ល រីហ្សឺវ (Richmond Federal Reserve) ក៏យល់ស្របដែរថា ធនាគារកណ្តាលអាម៉េរិក ប្រហែលជាមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះទេ។ លោក ថម បាឃីន បានថ្លែងក្នុងបទសម្ភាស​ជាមួយសារព័ត៌មាន CNBC កាលពីព្រឹកថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា លោកនៅតែសង្ឃឹមថា អតិផរណានឹងធ្លាក់ចុះ។

ពលរដ្ឋអាម៉េរិកកំពុងជួបការលំបាកដែលអ្វីៗហក់ឡើងថ្លៃដោយសារតែអតិផរណា ជាពិសេសថ្លៃឈ្នួលផ្ទះ គ្រឿងទេស និងហ្គាសជាដើម។ តម្លៃចំណីអាហារបានហក់ឡើង០,៤% ចន្លោះខែធ្នូ ចុងឆ្នាំ២០២៣ ដល់ខែមករា ដើមឆ្នាំ២០២៤ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត។

ដូចនេះមានតែរង់ចាំមើលជាក់ស្ដែងប៉ុណ្ណោះថា តើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងប្រែប្រួលបែបណា ហើយធនាគារកណ្ដាលនៃប្រទេសនេះនឹងបញ្ចុះអត្រាការប្រាក់ ឬក៏អត់នៅក្នុងឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់នឹងឡើងតុលាការ ក្រោមបទចោទក្លែងបន្លំប្រាក់កម្ចីដល់៤០ពាន់លានដុល្លារ

ព័ត៌មាន
មហាសេដ្ឋីនីអចលនទ្រព្យវៀតណាម លោកស្រី ទ្រុង មីឡាន គ្រោងនឹងឡើងសវនាការនៅសប្ដាហ៍នេះជុំវិញបទចោទបានក្លែងបន្លំប្រាក់កម្ចីរហូតដល់៤០ពាន់លានដុល្លារ…

ក្រុមហ៊ុនចិនជាង១៥០នឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមួយគ្រោងបោះទុនជាង១ពាន់លានដុល្លារលើការផលិតសំបកកង់រថយន្ត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មានក្រុមហ៊ុនចិនមួយគ្រោងនឹងមកបោះទុនវិនិយោគលើការផលិតសំបកកង់រថយន្តនៅកម្ពុជា ក្នុងទំហំវិនិយោគប្រមាណជាង១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ