អត្ថបទក្រុមហ៊ុន

សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile


សន្សំពិន្ទុតាមរយៈការបញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្កយបត្រនៅលើ AMK Mobile ដើម្បីទទួលបានរង្វាន់ជាច្រើន។ ឥឡូវនេះ នៅពេលដែលអតិថិជនបញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រផ្សេងៗនៅលើ AMK Mobile លោកអ្នកនឹងទទួលបានពិន្ទុ សម្រាប់លេងឆ្លើយសំណួរសប្បាយៗ ដើម្បីទទួលបានឱកាសផ្សងសំណាងយករង្វាន់ជាច្រើន ដែលរង្វាន់សរុបរហូតដល់ ៧០ លានរៀល។
សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile
ដោយ

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះរហូតដល់ខែធ្នូ ឆ្នាំ២០២៣

វិធីសាស្រ្ដទទួលបានពិន្ទុ៖

អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖ -
- បញ្ចូលលុយទូរស័ព្ទ

- បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម

- បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន

- បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប

- បង់ថ្លៃការសិក្សា

- និងបង់វិក្កយបត្រផ្សេងៗ

ការប្ដូរពិន្ទុ៖

- ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)

- ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)

លក្ខន្ដិក៖

- ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង។

- ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។

- ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។

- អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។

- ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។

- ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។ -
- គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!




អត្ថបទបន្ទាប់


ទីក្រុងប៉េកាំងថា ជំនួយអាមេរិកកំពុងប្រែក្លាយតៃវ៉ាន់ជាឃ្លាំងគ្រាប់រំសេវ ហើយអាចនឹងផ្ទុះបានគ្រប់ពេល

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជាឃ្លាំងផ្ទុកគ្រាប់រំសេវ និងអាចផ្ទុះគ្រាប់ពេ…

ទុនបម្រុងអន្តរជាតិកម្ពុជាចាប់ផ្ដើមកើនឡើងវិញនៅឆមាសទី១ឆ្នាំនេះ មកដល់ជាង ១៨ពាន់លានដុល្លារ

ព័ត៌មាន
ទោះបីវិបត្តិសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន នូវបន្តដាក់សម្ពាធមកលើសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ