អត្ថបទក្រុមហ៊ុន

ផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោកចាប់ពី ៣ដុល្លារតែប៉ុណ្ណោះ


ឥឡូវនេះ អតិថិជនរបស់ អេ អឹម ខេ ទាំងអស់អាចផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោក និងទទួលបានភ្លាមៗ សុវត្តិភាពខ្ពស់ ជាមួយនឹងកម្រៃសេវាចាប់ពី ៣ដុល្លារតែប៉ុណ្ណោះ។
ផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោកចាប់ពី ៣ដុល្លារតែប៉ុណ្ណោះ

Transfer to Visa card គឺជាមធ្យោបាយផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព, សាមញ្ញ និងមានភាពងាយស្រួលក្នុងការផ្ទេរ ដែលអតិថិជនទាំងអស់អាចផ្ទេរបានដោយខ្លួនឯងនៅលើកម្មវិធីទូរស័ព្ទ AMK Mobile ឬ មកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ទាំង ១៥១​សាខា។

ក្នុងមួយប្រតិបត្តិការ លោកអ្នកអាចផ្ទេរប្រាក់​រហូតដល់ 1,000.00 ដុល្លារ និងអាចវេរបានរហូតដល់ 5,000.00 ដុល្លារ ក្នុងមួយថ្ងៃ ហើយអាចវេរបានរហូតដល់ 20,000.00 ដុល្លារ ក្នុងមួយខែ។

របៀបផ្ទេរប្រាក់ជាមួយ AMK Mobile៖

  1. ចូលទៅកាន់ AMK Mobile App
  2. Tab Transfers បន្ទាប់មកជ្រើសរើស Transfer to Visa Card
  3. ជ្រើសរើសគណនីឥណពន្ធ បំពេញព័ត៌មានចាំបាច់ផ្សេងទៀត លេខ Visaកាត 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។
  4. សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានបញ្ចូល។
  5. បញ្ជាក់ និងបញ្ចូលលេខ PIN 6 ខ្ទង់របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានចុះហត្ថលខាលើកិច្ចមព្រៀងឥណទានសម្បទានចំនួន១៤០លានដុល្លារសម្រាប់កម្មវិធីចំនួនពីរ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ