ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple ខាតជាង១០០ពាន់លានដុល្លារ ក្រោយជាប់បណ្ដឹង និងរងការស៊ើបអង្កេត


ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ដែលផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញបានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនអាម៉េរិកមួយនេះ ខាតបង់ថវិការហូតដល់ទៅជាង១០០ពាន់លានដុល្លារ ក្រោយរងបណ្ដឹងទាំងនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប រហូតឈានដល់ក្រុមនិយ័តករបើកការស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg។
ក្រុមហ៊ុន Apple
ដោយ

ក្រុមនិយ័តកររបស់សហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប ដែលនៅប៉ែកម្ខាងម្នាក់នៃមហាសមុទ្រអាត្លង់ទិកកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបណ្ដឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលកំពុងធ្វើឱ្យបណ្ដាវិនិយោគិនមានការព្រួយបារម្ភ ព្រោះពួកគេអាចប្រឈមនឹងការផាកពិន័យ ហើយអាចនឹងធ្វើឱ្យក្រុមហ៊ុននេះបាត់បង់ការក្ដោបក្ដាប់ផ្ដាច់មុខរបស់ខ្លួននៅក្នុងទីផ្សារ។

នៅសហរដ្ឋអាម៉េរិក ក្រសួងយុត្តិធម៌ និងអគ្គរដ្ឋអាជ្ញាកំពុងប្តឹងក្រុមហ៊ុន Apple ពីបទបំពានច្បាប់ប្រឆាំងទំនុកចិត្ត ហើយនៅតំបន់អឺរ៉ុបឯណោះវិញ ក្រុមហ៊ុនយក្សមួយនេះ ត្រូវបានអះអាងថា កំពុងប្រឈមមុខនឹងការស៊ើបអង្កេតជុំវិញ ថាតើវាកំពុងអនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីពីទីផ្សារឌីជីថលរបស់តំបន់អឺរ៉ុប ដែរឬយ៉ាងណា។

ជាលទ្ធផលដំណឹងដ៏រំជើបរំជួលនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះ៤,១% កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ដោយធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុននេះធ្លាក់ចុះ ឬ ខាតបង់រហូតដល់ទៅប្រមាណ១១៣ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple ធ្លាប់ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងមូលធនទីផ្សារជាង៣ទ្រីលានដុល្លារ ប៉ុន្តែពេលនេះក្រុមហ៊ុននេះទទួលបានលទ្ធផលមិនសូវល្អប៉ុន្មានឡើយទាំងនៅផ្សារហ៊ុន Nasdaq 100 និងផ្សារហ៊ុន S&P 500 ក្នុងឆ្នាំ២០២៤ នេះ។

នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន Apple ត្រូវស្ថិតក្រោមការពិនិត្យពិច័យផ្នែកផ្លូវច្បាប់។ ក្រុមហ៊ុននេះ និងក្រុមហ៊ុនផ្សេងៗទៀតបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនឆ្នាំមកហើយថា ធ្វើការប្រកួតប្រជែងដោយមិនត្រឹមត្រូវ ពោលគឺគាបសង្កត់បណ្ដាដៃគូប្រកួតប្រជែងដើម្បីកុំឱ្យមានប្រៀបជាងខ្លួន។

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី រំពឹងការលើកលែងទិដ្ឋាការជួយទាក់ទាញភ្ញៀវទេសចរចិន ឱ្យដល់កម្រិតដូចមុនផ្ទុះកូវីដ-១៩ នៅឆ្នាំនេះ

ព័ត៌មាន
ភ្ញៀវទេសចរចិន កំពុងត្រឡប់ទៅប្រទេសម៉ាឡេស៊ី យ៉ាងច្រើនកុះករ បន្ទាប់ពីបានធ្លាក់ចុះដោយសារជំងឺរាតត្បាតកូវីដ-១៩ ខណៈគេរំពឹងទុកថា ការមកដល់រប…

សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យ SME ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចាប់យកឱកាសទីផ្សារ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសក្ខីកម្មបង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ