ក្រុមហ៊ុនយក្ស Apple

ក្រុមហ៊ុនយក្ស Apple រើសយកប្រទេសឥណ្ឌាសម្រាប់ការផលិត iPhone 14


ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុតនៅក្នុងពិភពលោកនោះ ចាប់ងាកមុខព្រួយផលិតកម្មរបស់ខ្លួនដែលធ្លាប់បាញ់ឆ្ពោះទៅរកប្រទេសចិននោះ ទៅរកប្រទេសដែលមានសក្ដានុពលជំនួសវិញ។
ក្រុមហ៊ុនយក្ស Apple រើសយកប្រទេសឥណ្ឌាសម្រាប់ការផលិត iPhone 14

ជាក់ស្ដែង ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 ដែលជាផលិតផលសេរីថ្មីចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាវិញ នៅក្នុងរយៈពេល ២ ខែខាងមុខ បន្ទាប់ពីមានការកាត់បន្ថយការផលិតជាលើកដំបូងរបស់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែមិនបានផ្អាកការផលិតទាំងស្រុងនោះទេ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Aljazeera។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌា និង កាត់បន្ថយភាពយឺតយ៉ាវ​ក្នុងការផលិត iPhone ថ្មី ដែលនឹង​ចំណាយពេលពី ៦ ខែ ទៅ ៩ ខែក្នុងការផលិត មុននឹងដាក់លក់ចេញលើទីផ្សារ។ ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone កន្លងមក​មានភាគច្រើន គឺផលិតនៅក្នុងប្រទេសចិន ប៉ុន្ដែ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនយក្សមួយនេះ កំពុងស្វែងរកការផ្លាស់ប្តូទីតាំងផលិតរបស់ខ្លួន នៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បាននិងកំពុងបន្ដប៉ះទង្គិចកាន់តែខ្លាំង​ជាមួយរដ្ឋបាល​លោកប្រធានាធិបតីអាមេរិក Jeo Biden  រួមទាំងបញ្ហា​ការបិទខ្ទប់នៅក្នុងទីក្រុងប៉េកាំង ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាដើម។

ប្រភពព័ត៌មានបានអះអាងថា ក្រុមហ៊ុន Foxconn Technology Group របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតផលិតផល​ផ្គត់ផ្គង់ឲ្យ Appeនោះ បានសិក្សាពីដំណើរការនៃការដឹកជញ្ជូនគ្រឿង​បន្លាស់ពីប្រទេសចិន និង​ដំឡើងឧបករណ៍ iPhone 14 នៅរោងចក្ររបស់ខ្លួន​នៅទីក្រុង Chennai ភាគខាងត្បូងក្នុងប្រទេសឥណ្ឌា ខណៈកិច្ចខិតខំប្រឹងប្រែងនេះ គឺធ្វើឡើងដោយសម្ងាត់ ដើម្បីរក្សាស្តង់ដារខ្ពស់របស់ក្រុមហ៊ុន Apple។ ប្រភពដដែលនេះ បានអះអាងថាទូរស័ព្ទសេរីថ្មីចុងក្រោយ គឺ iPhone 14s ដំបូងបង្អស់ពីប្រទេសឥណ្ឌាទំនងជានឹងផលិតឡើង​នៅចុងខែតុលា ឬ ខែវិច្ឆិកា បន្ទាប់ពីការចេញលក់ដំបូងនៅខែកញ្ញាខាងមុខនេះ។

យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា និង ក្រុមហ៊ុន Foxconn បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

បើយោងតាមរបាយការណ៍​របស់ Bloomberg បានបង្ហាញថា ក្រុមហ៊ុន Redington India Ltd ដែលចែកចាយផលិតផល Apple នៅក្នុងប្រទេសឥណ្ឌា​បានកើនឡើងដល់ទៅ ៩,៥% នៃការលក់របស់ខ្លួន។ ការផ្លាស់ប្តូនៃការផលិត iPhone នៅក្នុងប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាវិញនឹងក្លាយជាភាពលេចធ្លោមួយសម្រាប់ប្រទេសឥណ្ឌាផងដែរ។

គួរបញ្ចាក់ថា ក្រុមហ៊ុនយក្ស Apple បានចាប់ផ្តើមផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំក្នុងការកសាងសមត្ថភាពផលិតក្នុងប្រទេសឥណ្ឌា៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប និងអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅខែធ្នូ ដើម្បីអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់រវាងប្លុកទាំងពីរ

ព័ត៌មាន
សហភាពអឺរ៉ុប និង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំជាតិរវាងប្លុកទាំងពីរ នៅខែធ្នូ ឆ្នាំនេះជាលើកដំប…

អាជីវកម្មទេសចរណ៍ជិត៥០%ហើយ បានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩

ព័ត៌មាន
នៅអំឡុងពេលកូវីដ១៩ រាតត្បាតខ្លាំងវិស័យទេសចរណ៍បានរងទុក្ខខ្លាំងជាងគេពីវិបត្តិនេះ ដោយក្នុងនោះ សម្រាប់កម្ពុជាមានកម្មកររាប់ម៉ឺននាក់បានបាត់ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ