អាស៊ាន

អាស៊ានត្រូវការកញ្ចប់ថវិការជាង ២៩ទ្រីលានដុល្លារ ដើម្បីការផ្លាស់ប្តូរប្រភពថាមពលរហូតដល់ឆ្នាំ២០៥០


អាស៊ានត្រូវការកញ្ចប់ថវិកាចំនួនជាង ២៩ទ្រីលានដុល្លាររហូតដល់ឆ្នាំ២០៥០ ដើម្បីអនុវត្តការផ្លាស់ប្តូរប្រភពថាមពល ដូចដែលបានព្យាករណ៍ដោយទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ។ នៅពេលនេះអាស៊ានកំពុងផ្តោតការយកចិត្តទុកដាក់នៅលើ ថាមពលកកើតឡើងវិញ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យ។
អាស៊ានត្រូវការកញ្ចប់ថវិកាជាង២៩ទ្រីលានដុល្លារ ដើម្បីផ្លាស់ប្ដូរប្រភពថាមពល
ដោយ

លោក អារីហ្វីន តាស្រ៊ីហ្វ (Arifin Tasrif) រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ីនៅក្នុងឋានៈជាប្រធានរដ្ឋមន្រ្តីថាមពលអាស៊ាន បាននិយាយថា ថាមពលកកើតឡើងវិញ គឺជាជម្រើសដ៏ប្រសើរមួយរបស់អាស៊ាន ។
ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន Antara លោក អារីហ្វីន លើកឡើងថា យោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) អាស៊ានត្រូវការថវិកាចំនួនជាង ២៩ទ្រីលានដុល្លាររហូតដល់ឆ្នាំ ២០៥០ ដើម្បីអនុវត្តការផ្លាស់ប្តូរថាមពលក្រោមសេណារីយ៉ូនៃការកាត់បន្ថយកំដៅ ១,៥ អង្សាសេ តាមរយៈ ថាមពលកកើតឡើងវិញ ១០០%។

នៅក្នុងវេទិកាពិភាក្សាមួយ ដែលរៀបចំនៅកោះបាលី ស្តីអំពីហិរញ្ញប្បទានថាមពលប្រកបដោយនិរន្តរភាព និងការវិនិយោគថាមពល ដើម្បីធានាសន្តិសុខថាមពល លោកបាននិយាយថា ប្រទេសសមាជិកអាស៊ានបានដឹងពីសារៈសំខាន់នៃការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព ការកសាងសន្តិសុខថាមពល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយឈរនៅលើមូលដ្ឋាននេះហើយ ។
លោកបានបន្តថា ដើម្បីទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរប្រភពថាមពល យុទ្ធសាស្រ្តជាច្រើនកំពុងត្រូវបានអនុវត្ត។ លោកបានកត់សម្គាល់ថា យន្តការដែលបានលើកឡើងរួមមានការបង្កើតគំនិតច្បាស់លាស់មួយសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព សេចក្តីព្រាងផែនទីបង្ហាញផ្លូវរយៈពេលវែងសម្រាប់ថាមពលកកើតឡើងវិញ និងការអនុវត្តបច្ចេកវិទ្យាបៃតង។
លោកបានមានប្រសាសន៍បន្ថែមថា អាស៊ានទាមទារថវិកាសម្រាប់គោលបំណងផ្សេងៗ រួមទាំងការអភិវឌ្ឍរោងចក្រថាមពលកកើតឡើងវិញ ការបញ្ជូនថាមពលជាតិ និងអន្តរជាតិ ការចែកចាយ ការស្តុកទុក ការផ្គត់ផ្គង់ជីវឥន្ធនៈ យានជំនិះអគ្គិសនី និងការគ្របដណ្តប់លើថ្លៃប្រតិបត្តិការ និងការថែទាំជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពូទីនចេញសាររំលែកទុក្ខ និងថា លោក ព្រីហ្កូហ្ស៊ីន ប្រព្រឹត្ត«កំហុសធ្ងន់ក្នុងជីវិត»

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា អំពីការធ្លាក់យន្តហោះដែលគេជឿថា …

តៃវ៉ាន់អនុម័តបង្កើនថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៤ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់ចិន

ព័ត៌មាន
តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា បានអនុម័តច្បាប់ថវិកាការពារជាតិដ៏ច្រើនបំផុតរហូតដល់ជាង ១៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤។ កញ្ចប់ថវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ