អាស៊ាន

តើអាស៊ានអាចក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនាឆ្នាំ២០៣០ ដែរ ឬទេ?


អាស៊ានកំពុងស្ថិតនៅលើគន្លងដ៏វិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកនៅឆ្នាំ២០៣០។ នៅពេលបច្ចុប្បន្នបើនិយាយអំពីក្របខណ្ឌតំបន់ ប្លុកនេះ គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៥ ដោយអត្រាផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់៥១% នៅក្នុងតម្លៃសរុប៣,៨ ទ្រីលានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News។
អាស៊ាន
ដោយ

លោក សាតវិនឌ័រ ស៊ីង (Satvinder Singh) អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន បានថ្លែងនៅក្នុងសន្និសីទ ស្តីពី«ចក្ខុវិស័យឆ្នាំ ២០២៤៖ យុគសម័យនៃអាស៊ាន» ដែលរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) និងដៃគូមួយចំនួន កាលពីថ្ងៃទី៦ ខែសីហា ថា ការព្យាករណ៍ទំហំពាណិជ្ជកម្មនៅក្នុងតំបន់ពង្រីកបន្ថែមទៀត ដោយឡើងដល់៣,៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០១៥ គឺមានត្រឹមតែ២,៣ទី្រលានដុល្លារ។

កំណើនទំហំពាណិជ្ជកម្មនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ានក្នុងការក្លាយជាតំបន់សេដ្ឋកិច្ចបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគសកលនាពេលបច្ចុប្បន្ន។ សម្រាប់អ្នកជំនាញរូបនេះ អាស៊ានគឺជាតំបន់មួយក្នុងចំណោមតំបន់តិចតួចបំផុតក្នុងពិភពលោក ដែលទំហំពាណិជ្ជកម្មរបស់ប្លុកនេះ គឺស្ទើរតែធំស្មើ GDP របស់ខ្លួន ហើយធាតុផ្សំដ៏ធំបំផុតនៃទំហំពាណិជ្ជកម្មរបស់ប្លុកនេះ មិនមែនជាពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែជាពាណិជ្ជកម្មក្នុងតំបន់អាស៊ី ដែលមានទំហំជិត៨00ទ្រីលានដុល្លារ។ ជាមួយគ្នានេះ ពាណិជ្ជកម្មរបស់អាស៊ានជាមួយពិភពលោក ក៏មានការរីកចម្រើនផងដែរ ដែលវាជាលក្ខណៈពិសេសនៃសេដ្ឋកិច្ចក្នុងប្លុកអាស៊ាន មិនដូចសហភាពអឺរ៉ុប ឬតំបន់ពាណិជ្ជកម្មសេរីអាម៉េរិកខាងជើងនោះទេ។

បើតាមការលើកឡើងរបស់អ្នកជំនាញខាងលើ នៅភាគខាងត្បូងពិភពលោក អាស៊ាន ក៏ជាអ្នកទទួលធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសដែលមានតម្លៃសរុបប្រមាណជា២៣០ពាន់លានដុល្លារនៅបច្ចុប្បន្ននេះ ហើយមិនតែប៉ុណ្ណោះ គេបានគេព្យាករណ៍ថា ខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុនដែលមាន កាបូនទាប និងវិស័យដែលមានតម្លៃខ្ពស់ទំនងជានឹងមាននៅក្នុងបណ្តាប្រទេសអាស៊ាននៅប៉ុន្មានឆ្នាំខាងមុខ​។ វិស័យដែលមានភាពលេចធ្លោ និងមានកំណើនខ្ពស់នៅតំបន់អាស៊ាន រួមមាន គ្រឿងអេឡិចត្រូនិក កសិកម្ម ឧបករណ៍ទិន្នន័យ ក៏ដូចជាឧស្សាហកម្មរ៉ែ និងលោហធាតុ។

ក្រៅពីនេះ ភាពទាក់ទាញមួយរបស់អាស៊ាន គឺការផ្លាស់ប្តូរបច្ចេកវិទ្យា ដូចជា 5G បញ្ញាសិប្បនិមិត្ត និងអ៊ីនធឺណិត ដែលនាំឲ្យអាស៊ានអាចទទួលបានមូលនិធិចំនួន៨ទ្រីលានដុល្លារផ្សេងទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា អាស៊ានគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃដើមនៃបច្ចេកវិទ្យានៅទូទាំងសេដ្ឋកិច្ចរបស់ពួកគេ និងដើម្បីធានាថា សេដ្ឋកិច្ចក្នុងតំបន់មានលទ្ធភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងដំណោះស្រាយរួមគ្នា។ យ៉ាងណាក៏ដោយអាស៊ានអាចប្រឈមនឹងការធ្លាក់ចុះកម្លាំងពលកម្មវ័យក្មេង និងការកើនឡើងមនុស្សចាស់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញប្រាប់ធនាគារនានានៅវៀតណាម ឱ្យរឹតបន្តឹងការអនុម័តកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន?

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានឱ្យដឹងថា ធនាគារនានាក្នុងប្រទេសនេះបានបញ្ចុះអត្រាការប្រាក់ជាមធ្យម០,៩៦% មកនៅត្រឹម៨,៣% ក្នុងមួយឆ្នាំ គិតត្រឹមចុង…

លោក អេឡិន ម៉ាស ប្ដឹងក្រុមហ៊ុនចំនួនពីរជុំវិញការធ្វើពហិកាមិនប្រើបណ្តាញសង្គម X

ព័ត៌មាន
កន្លងមកធ្លាប់តែឃើញលោក អេឡិន ម៉ាស រងពាក្យបណ្ដឹងពីគេ ប៉ុន្តែក្នុងពេលថ្មីៗនេះមហាសេដ្ឋីបច្ចេកវិទ្យារបស់អាម៉េរិករូបនេះ បានដាក់ពាក្យប្ដឹងគេវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ