រឹតបន្តឹងទិដ្ឋាការ

អូស្ត្រាលីគ្រោងកាត់បន្ថយការទទួលជនចំណាកស្រុកពាក់កណ្តាល និងរឹតបន្តឹងទិដ្ឋាការសម្រាប់សិស្សបរទេស


ប្រទេសអូស្ត្រាលីនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករ ដែលមានជំនាញទាប ដែលវិធានការនេះអាចនឹងនាំទៅរកការកាត់បន្ថយការទទួលជនចំណាកស្រុកពាក់កណ្តាលក្នុងរយៈពេល២ឆ្នាំខាងមុខ។ រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ការរឹតបន្តឹងនេះ គឺដើម្បីកែលម្អផ្លាស់ប្តូរអ្វីដែលខ្លួនបាននិយាយថា ជាប្រព័ន្ធធ្វើចំណាកស្រុកមិនត្រឹមត្រូវ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន ជប៉ុននីកេអាស៊ី។
រឹតបន្តឹងទិដ្ឋាការ
ដោយ

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Clare O'Neil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលការចេញផ្សាយជាផ្លូវការនូវយុទ្ធសាស្ត្រចំណាកស្រុកថ្មីរបស់រដ្ឋាភិបាលថា អូស្ត្រាលីបានធ្វើការយ៉ាងសកម្ម ដើម្បីធ្វើឲ្យមានតុល្យភាពល្អបំផុតនៅក្នុងប្រព័ន្ធចំណាកស្រុករបស់ប្រទេសអូស្ត្រាលី។ លោកស្រីបានបន្ថែមថា កំណែទម្រង់របស់រដ្ឋាភិបាលកំពុងដាក់សម្ពាធឱ្យមានការធ្លាក់ចុះរួចហើយលើការធ្វើចំណាកស្រុកសុទ្ធពីបរទេស ហើយវិធានការថ្មីនេះនឹងរួមចំណែកបន្ថែមទៀតដល់ការធ្លាក់ចុះ ដែលបានរំពឹងទុក។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ការកើនឡើងនៃការធ្វើចំណាកស្រុកសុទ្ធពីក្រៅប្រទេសក្នុងឆ្នាំ២០២២-២០២៣ ត្រូវបានជំរុញដោយនិស្សិតអន្តរជាតិ។

មែនទែនទៅ ការសម្រេចរឹតបន្តឹងថ្មីនេះកើតឡើងបន្ទាប់ពីការធ្វើអន្តោប្រវេសន៍សុទ្ធមកកាន់ប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា៥១ម៉ឺននាក់ក្នុងឆ្នាំ២០២២-២០២៣។ តាមទិន្នន័យផ្លូវការបានបង្ហាញថា វិធានថ្មីនេះនឹងជួយទមា្លក់លំហូរចំនួនជនចំណាកស្រុកមកនៅត្រឹមមួយភាគបួនប្រហែលមួយលាននាក់ ក្នុងរយៈពីរឆ្នាំខាងមុខ។

គួរជម្រាបថា អូស្ត្រាលីបានបង្កើនចំនួនទទួលជនចំណាកស្រុកបរទេសកាលពីឆ្នាំមុន ក្នុងការជ្រើសរើសបុគ្គលិកដើម្បីបំពេញការខ្វះខាតនៅក្នុងអាជីវកម្មសំខាន់ៗរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានជំរុញឱ្យមានការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង រក្សានិស្សិត និងកម្មករបរទេសនៅប្រទេសដើមអស់រយៈពេលជិតពីរឆ្នាំ។

កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ចំនួននៃការធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលី ចាំបាច់ត្រូវត្រឡប់ទៅកម្រិតប្រកបដោយនិរន្តរភាពឡើងវិញ ព្រោះបើតាមលោក«ប្រព័ន្ធនេះត្រូវបានខូចបាត់ទៅហើយ»។

អូស្តា្រលីគឺជាប្រទេសមួយដែលធ្លាប់តែពឹងផ្អែកយូរណាស់មកហើយលើកម្លាំងអន្តោប្រវេសន៍ ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងស្រុក ឥលូវនេះបានក្លាយជាទីផ្សារការងារដ៏តឹងតែងបំផុតមួយក្នុងពិភពលោក បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី បានជំរុញឱ្យបង្កើនល្បឿននៃការនាំចូលកម្មករបរទេស ដែលមានជំនាញខ្ពស់ និងសម្រួលកន្លែងស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ពួកគេកាន់តែរលូន។

ទោះជាយ៉ាងណា នៅក្រោមគោលនយោបាយរឹតបន្តឹងថ្មីនេះ និស្សិតអន្តរជាតិនឹងតម្រូវឱ្យមានការវាយតម្លៃខ្ពស់លើការធ្វើតេស្តភាសាអង់គ្លេស ទើបអាចសិក្សានៅប្រទេសនេះបាន។ ហើយវាក៏នឹងបញ្ចប់ការអនុញ្ញាតឱ្យសិស្សបន្តការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។

ក្នុងនោះ ទិដ្ឋាការពិសេសថ្មីសម្រាប់កម្មករបរទេសដែលមានជំនាញខ្ពស់ នឹងត្រូវបង្កើតឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីជួយអាជីវកម្មក្នុងស្រុកជ្រើសរើសជនចំណាកស្រុកពីក្រៅប្រទេសបានលឿនជាងមុន ចំពេលមានការប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតនៅក្នុងតំបន់ និងលើពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ឌឹផ្លរ៉ា បើកសម្ពោធការិយាល័យដ៏ថ្មីសន្លាងសាខាបឹងកក់ ដើម្បីសម្រួលភាពងាយស្រួលដល់អតិថិជន

ព័ត៌មាន
បុរី ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន និងខុនដូធំមួយនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ បានសម្រេច បើកសម្ពោធការិយាល័យលក់ដ…

តើមានមូលហេតុអ្វីជំរុញឱ្យនាយករដ្ឋមន្រ្តីជប៉ុន គ្រោងជម្រុះរដ្ឋមន្រ្តីសម័យលោក អាបេ?

ព័ត៌មាន
លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេមើលឃើញថា កំពុងសម្លឹងរកការជម្រុះគណៈរដ្ឋមន្រ្តីចាស់ៗ ដែលនៅសេសសល់ពីសម័យលោក ហ្ស៊ីនហ្សូ អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ