លោក បៃឌិន និងសមាជិកសភាអាមេរិក នឹងជួយរកផ្លូវឱ្យបន្ទះឈីប មីក្រុង

តើលោកចូបៃឌិន អាចរកដំណោះស្រាយចំពោះ បម្រាមលើបន្ទះឈីបក្រុមហ៊ុន Micron ក្នុងប្រទេសចិនបានដែរ ឬទេ?


សមាជិកគណបក្សប្រជាធិបតេយ្យកំពូលម្នាក់នៅព្រឹទ្ធសភាអាមេរិកបាននិយាយនៅថ្ងៃអង្គារទី២៣ឧសភាថា រូបលោក និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងទាក់ទងជាមួយសម្ព័ន្ធមិត្ត និងក្រុមអាជីវកម្ម ដើម្បីដោះស្រាយបម្រាមរបស់ប្រទេសចិនដែលដាក់លើការលក់បន្ទះឈីបអង្គចងចាំផលិតដោយក្រុមហ៊ុន មីក្រុង ថិចណូឡូជី (Micron Technology) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
តើលោកចូបៃឌិន អាចរកដំណោះស្រាយចំពោះ បម្រាមលើបន្ទះឈីបក្រុមហ៊ុន Micron ក្នុងប្រទេសចិនបានដែរ ឬទេ?
ដោយ

នៅក្នុងសប្តាហ៍នេះ និយតករលំហរអ៊ីនធឺណេតរបស់ប្រទេសចិនបានធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុន មីក្រុង ដែលជាអ្នកផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ហើយនេះគឺជាបញ្ហាចុងក្រោយបំផុតនៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេទាំង២នៅក្នុងពិភពលោក។

ប្រធានក្រុមភាគច្រើនក្នុងព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ឆាក ស៊ុំមឺ (Chuck Schumer) បាននិយាយថា ទង្វើរបស់រដ្ឋាភិបាលចិនដែលប្រកាសប្រឆាំងនឹងក្រុមហ៊ុនមីក្រុង គឺមិនផ្អែកលើការពិតទេ ប៉ុន្តែគឺជាការប្រើការបង្ខិតបង្ខំសេដ្ឋកិច្ចដ៏អាក្រក់ប្រឆាំងសហរដ្ឋអាមេរិក។ ឥឡូវនេះលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលលោក បៃដិន ដើម្បីធ្វើឱ្យរដ្ឋាភិបាលចិនភ្លឺភ្នែកថា អាកប្បកិរិយាបែបនេះមិនអាចទទួលយកបាននិងពុំមានផលទេ។

លោក ស៊ុំមឺ បានបន្ថែមថា មន្ត្រីនានាកំពុងទាក់ទងជាមួយសហគមន៍អាជីវកម្មកាន់តែច្រើនឡោះង ក៏ដូចជាជាមួយសម្ព័ន្ធមិត្ត និងដៃគូទាំងឡាយ ដើម្បីដោះស្រាយការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនប្រឆាំងនឹងក្រុមហ៊ុន មីក្រុង។

កាលពីដើមខែនេះ លោក ស៊ុំមឺ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាថ្មីមួយ ដើម្បីទប់ទល់ការប្រកួតប្រជែងពីប្រទេសចិន ដោយគ្រោងនឹងបង្កើតច្បាប់សម្រាប់បង្កើនលទ្ធភាពរបស់អាមេរិកក្នុងការឈរទល់មុខនឹងមហាអំណាចអាស៊ីមួយនេះលើបញ្ហាមួយចំនួន ចាប់ពីបច្ចេកវិទ្យារហូតដល់សន្តិសុខ និងការគំរាមកំហែងកោះតៃវ៉ាន់។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ៃឃើល ម៉េកខូល (Michael McCaul) ដែលជាប្រធានគណៈកម្មាធិការការបរទេស បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រព័ន្ធច្បាប់របស់ប្រទេសចិនត្រូវបានបង្កើតឡើងដើម្បីបង្ខិតបង្ខំបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន។ នេះគឺជាប្រព័ន្ធច្បាប់ដែលមានលក្ខណៈដូចក្រុម ម៉ាហ្វីយ៉ា ពោលគឺគំរាមសម្លុតក្រុមហ៊ុនអាមេរិក ហើយសហរដ្ឋអាមេរិក និងដៃគូ ព្រមទាំងសម្ព័ន្ធមិត្តទាំងអស់ត្រូវតែឈររួមគ្នាប្រឆាំងនឹងការឈ្លានពានសេដ្ឋកិច្ចបែបនេះ។

សូមរំលឹកថា និយតករលំហរអ៊ិនធឺណិតរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាថា ក្រុមហ៊ុន មីក្រុង បានបរាជ័យក្នុងការត្រួតពិនិត្យសុវត្ថិភាពបណ្តាញរបស់ខ្លួន ហើយនិយតករនេះនឹងរារាំងប្រតិបត្តិករនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនឱ្យទិញផលិតផលពីក្រុមហ៊ុននេះទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនអះអាងថា ច្រករបៀងពាណិជ្ជកម្មថ្មីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់នឹងផ្លូវ

ព័ត៌មាន
អ្នកជំនាញការចិនបានបន្តលើកឡើងអំពីភាពឈ្នះ-ឈ្នះនៃការអនុវត្តគម្រោងពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រ ដែលត្រូវបានដាក់ចេញស្របតាមគំនិតផ្តួចផ្តើមខ្សែ…

ការតវ៉ាបានផ្ទុះឡើង ខណៈដែលអង្គការសុខភាពពិភពលោកហាមតៃវ៉ាន់មិនឱ្យចូលរួមសន្និបាត ដោយសារសម្ពាធពីចិន

ព័ត៌មាន
សន្និបាតអង្គការសុខភាពពិភពលោកបានច្រានចោលម្តងទៀតនូវសំណើរបស់តៃវ៉ាន់ដែលសុំចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោយពីមានការជំទាស់ដូចសព្វម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ