សេដ្ឋកិច្ចអាម៉េរិក

ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោក បៃដិន ជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច


ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្ហាញការជឿជាក់កាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ហើយនេះអាចចាត់ទុកជាដំណឹងដ៏គួរឱ្យសាទរសម្រាប់ពិភពលោក ពីព្រោះប្រសិនបើមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកមួយនេះជួបវិបត្តិសេដ្ឋកិច្ចច្បាស់ណាស់ថា ប្រទេសផ្សេងៗទូទាំងពិភពលោកនឹងទទួលរងផលប៉ះពាល់ដោយជៀសមិនរួច។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

លោកស្រី លែល ប្រេនណាដ (Lael Brainard) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (National Economic Council) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី ចូ បៃឌិន បានបង្ហាញការជឿជាក់កាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិក នឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច។ លោកស្រីបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ទិន្នន័យថ្មីៗនេះផ្តល់ភ័ស្តុតាងកាន់តែច្បាស់បន្ថែមទៀតថា ស្ថានភាពសេដ្ឋកិច្ចអាម៉េរិក កាន់តែមានភាពល្អប្រសើរឡើងនៅពេលនេះ។

លោកស្រី ប្រេនណាដ ដែលពីមុនជាមន្ត្រីថ្នាក់លេខ២ នៃធនាគារកណ្ដាលអាម៉េរិក (Federal Reserve) បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចនឹងមិនកើតឡើងនោះទេ។ ទោះជាយ៉ាងណា លោកស្រីបានលើកថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាម៉េរិក ចាំបាច់ត្រូវចាត់វិធានការជាក់ស្ដែងមួយចំនួនដូចជាការបញ្ចុះអត្រាអតិផរណា ការដំឡើងប្រាក់ឈ្នួល ការបញ្ចុះអត្រាការប្រាក់ និងការបង្កើនការផ្គត់ផ្គង់កម្មករនិយោជិតជាដើម។

លោកស្រីបានបន្ថែមថា “ជាការពិតណាស់ ហានិភ័យតែងតែមាន។ ពេលនេះ យើងអាចមើលឃើញហានិភ័យភូមិសាស្ត្រនយោបាយ ហើយអាចនឹងមានហានិភ័យផ្សេងៗទៀត”។ ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរូបនេះបានគូសបញ្ជាក់ថា ទើបតែមួយឆ្នាំមុននេះ សេដ្ឋវិទូជាច្រើនគិតថា វិបត្តិសេដ្ឋកិច្ចនឹងកើតឡើងដោយជៀសមិនផុត។

ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរូបនេះបានបន្ថែមថា "មនុស្សភាគច្រើនមិនគិតថា អាចមានជម្រើសផ្សេងនោះឡើយ។ ប៉ុន្តែជាក់ស្តែង ក្រុមអ្នកព្យាករបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលពួកគេបានរំពឹងទុកកាលពីមួយឆ្នាំមុន ហើយជាលទ្ធផលវាស្ទើរតែ១០០% ដែលមិនបានកើតឡើង ដូចជាក្នុងករណីខ្លះមានការលើកឡើងថា នឹងមានការបាត់បង់ការងារច្រើន និងឈានទៅដល់វិបត្តិសេដ្ឋកិច្ចជាដើម ប្រសិនបើបណ្ដោយឱ្យអតិផរណាហក់ឡើងក្នុងកម្រិតដូចបច្ចុប្បន្ន”៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហញថា ការស្ទុះងើបសេដ្ឋកិច្ចរបស់សិង្ហបុរីជាកត្តាជំរុញកំណើនអាស៊ាននៅឆ្នាំ២០២៤

ព័ត៌មាន
យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់អ្នកសេដ្ឋកិច្ច ដែលចងក្រងដោយមជ្ឈមណ្ឌលជប៉ុនសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងសារព័ត៌មាននីកេអាស៊ី បានឱ្យដឹងថ…

ហេតុអ្វីក៏ឥណ្ឌូនេស៊ី និងជប៉ុន ព្រមព្រៀងគ្នាដកចេញរបាំងពាណិជ្ជកម្មមួយចំនួនបន្ថែមទៀត?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ី និងជប៉ុន បានព្រមព្រៀងគ្នាអំពីការដកចេញរបាំងពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ