ព្រឹត្តិការណ៍ Black Friday នៅអាមេរិក

Black Friday នៅអាមេរិកឆ្នាំនេះបំបែកកំណត់ត្រាការលក់ដល់ជាង ៩ពាន់លានដុល្លារ


អ្នកប្រើប្រាស់បានចំណាយប្រាក់ជាង ៩ពាន់លានដុល្លារក្នុងការបញ្ជាទិញទំនិញតាមអនឡាញនៅក្នុងអំឡុងឱកាសលក់បញ្ចុះតម្លៃថ្ងៃសុក្រពណ៌ខ្មៅ ឬភាសាអង់គ្លេសហៅថា Black Friday នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះពោលគឺវាបានកើនឡើង ២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
Black Friday នៅអាមេរិកឆ្នាំនេះបំបែកកំណត់ត្រាការលក់ដល់ជាង ៩ពាន់លានដុល្លារ

ជាមួយគ្នានេះ ការចំណាយ​ប្រាក់​តាម​ប្រព័ន្ធ​ «​​ទិញជាមុន​​បង់​ប្រាក់​ពេលក្រោយ» ​បានកើនឡើង​ ៧៨​% បើធៀបនឹងសប្តាហ៍មុន​ដែលចាប់ផ្តើមនៅថ្ងៃទី១៩​ ខែវិច្ឆិកា​ដោយសារអ្នកប្រើប្រាស់​ភាគច្រើន ត្រូវគិតគូរលើការចំណាយអំឡុងតម្លៃ​កើន​ខ្ពស់​ និង​អតិផរណា​។​ នេះ​បើ​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ CNBC។​

ក្រុម​ហ៊ុន​ ​​Adobe ដែល​តាម​ដាន​ការ​លក់ទំនិញ​​តាម​​គេហទំព័រ​របស់​អ្នក​លក់​រាយ​​​​បាន​និយាយ​ថា​ អតិថិជន ឬ​អ្នក​ប្រើ​ប្រាស់​​​បាន​ចំណាយ​ទៅ​លើ​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ចំនួន​ ៩,១២ ពាន់​​លាន​ដុល្លារ​ក្នុង​អំឡុង​ពេលថ្ងៃ​សុក្រពណ៌​ខ្មៅ​ឬBlack Friday​ នៅ​ឆ្នាំ​នេះ។

ក្រុម​ហ៊ុន ​Adobe ​បាននិយាយទៀតថា ការលក់តាមអ៊ីនធឺណិតសរុបសម្រាប់ថ្ងៃ​សុក្រ​បន្ទាប់ពី​ពិធីដឹងគុណ ឬThanksgiving បានកើនឡើង ២.៣%​ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ហើយ​គ្រឿងអេឡិចត្រូនិច​ក៏​បានរួម​ចំណែក​ក្នុង​ការ​លក់​តាម​អន​ឡាញ​ផង​ដែរ​ ​​ខណៈដែលការលក់តាមអ៊ីនធឺណិតបានកើនឡើង ២២១% ជា​មធ្យម​ក្នុងមួយថ្ងៃក្នុងខែតុលា។​ ដោយឡែក ប្រដាប់ប្រដាក្មេងលេងគឺជាប្រភេទទំនិញ​ដ៏ពេញនិយមមួយទៀតសម្រាប់អ្នកទិញឥវ៉ាន់​តាម​អន​ឡាញ​ដោយ​វា​បាន​កើនឡើង ២៨៥​% ហើយ​សម្ភារៈហាត់ប្រាណកើនឡើង ២១៨​%។

អ្នកប្រើប្រាស់ជាច្រើនបានជ្រើស​រើស​ផែនការទូទាត់​តាម​អន​ឡាញ​នៅថ្ងៃ​សុក្រពណ៌​ខ្មៅ​ដោយ​សារ​​ពួកគេ​បន្ត​ទប់​ទល់​នឹងតម្លៃ​កើន​​ខ្ពស់ និងអតិផរណា ហើយ​ប្រព័ន្ធ​ដែល​ពេញ​និយម​បំផុត​គឺ​«​ទិញជាមុន​​បង់​ប្រាក់តាម​ក្រោយ»​ ដោយ​វា​បានកើនឡើង ៧៨​% បើធៀបនឹងសប្តាហ៍​មុន​ ដែល​ចាប់ផ្តើមនៅថ្ងៃទី១៩​ ខែវិច្ឆិកា ​ហើយប្រាក់ចំណូលបាន​មក​ពី​ប្រព័ន្ធមួយនេះ ​​នេះ​បាន​​កើនឡើង ៨១% សម្រាប់​រយៈពេលដូចគ្នា​។

ទំនិញ​ដែលពេញនិយមបំផុតនៅ​ក្នុងឆ្នាំនេះ​​រួមមានសម្ភារៈ​លេង​ហ្គេម​ យន្តហោះដ្រូន​ កំព្យូទ័រ​ផលិតផល​ឌីសុន​ (Dyson)​ និងប្រដាប់ប្រដាក្មេងលេង​មួយ​ចំនួន​ទៀត។ អ្នកទិញឥវ៉ាន់​នៅថ្ងៃសុក្រខ្មៅក៏បានបំបែកកំណត់ត្រាសម្រាប់ការបញ្ជាទិញតាមទូរស័ព្ទផងដែរខណៈ​ដែល​ការលក់តាមអនឡាញ​ ៤៨%​ ត្រូវបានធ្វើឡើងចំពោះ​ទូរ​ស័ព្ទ​ស្មាតហ្វូន​ពោល​គឺ​បាន​កើនឡើងពី ៤៤% កាលពីឆ្នាំមុន។​

សម្រាប់ក្រុម​ហ៊ុន​​លក់​រាយ​ តួលេខ​​ទាំង​នេះ​អាច​ជា​សូចនាករ​​ដ៏​ជោគជ័យ​​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​​មុខ​ទៀត​នេះ​​។ ទោះបីជាថ្ងៃ​សុក្រ​ពណ៌ខ្មៅ​​ត្រូវបានបញ្ចប់ក៏ដោយ​ប៉ុន្តែ​សកម្មភាពពាណិជ្ជកម្មតាមអេឡិចត្រូនិក​នឹងនៅតែរឹងមាំរហូតដល់ចុងសប្តាហ៍នេះ ហើយ​ក្រុម​ហ៊ុន​​ Adobe ​បាន​​​រំពឹងថាអ្នកប្រើប្រាស់នឹងចំណាយប្រាក់ជាង ៤,៥០ ពាន់​លានដុល្លារនៅ​​ថ្ងៃសៅរ៍​ និងចំនួន​ ជិត៥ពាន់លានដុល្លារនៅ​​ថ្ងៃអាទិត្យនៅ​​មុនទិវា​ទិញទំនិញ​អនឡាញដ៏ធំបំផុត​ប្រចាំ​ឆ្នាំ​ហៅ​ថា​​ Cyber Monday។

នៅឆ្នាំនេះ ​ទិវា​ទិញ​ទំនិញ​ Cyber Monday ​ត្រូវគេរំពឹងថានឹងជំរុញការចំណាយជាង ១១ពាន់ ពាន់លានដុល្លារ​ពោល​គឺ​កើនឡើង ៥.១% ​បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​​។ នេះបើយោងតាម Adobeដដែល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលហ្វីលីពីន មិនយកពន្ធទាំងស្រុងលើការនាំចូលរថយន្តអគ្គិសនី រយៈពេល៥ឆ្នាំ

ព័ត៌មាន
រដ្ឋាភិបាលហ្វីលីពីន បានប្រកាសនៅថ្មីៗនេះថា ខ្លួនមិនយកពន្ធទាំងស្រុងរយៈពេល ៥ឆ្នាំ លើការនាំចូលរថយន្តអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់ ដោយសារត…

ការបើកសម្ពោធអគារ 313 QUAYSIDE របស់ក្រុមហ៊ុន HONGKONG LAND ផ្តល់ជីវិតថ្មី និងភាពសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យ

ព័ត៌មាន
ការបើកសម្ពោធដាក់ឱ្យដំណើរការអគារ “313Quayside” ដែលជាគម្រោងអភិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុងផ្តល់ជីវិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ