ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក

ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកក្នុងស្រុកដ៏ធំមួយ សម្រេចចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកដែលមានបទពិសោធន៍ជាង១០០ឆ្នាំ


Brinks WorldBridge Secure Logistics ជាឈ្មោះក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ដែលជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន WorldBridge Secure logistics របស់អ្នកឧកញ៉ា សៀ ឬទ្ធី ជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Brinks។ ទាំងអ្នកឧកញ៉ា សៀ ឬទ្ធី និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា សុទ្ធតែរំពឹងថា តាមរយៈភាពជាដៃគូនេះ នឹងធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន។
មហាសេដ្ឋីអ្នកឧកញ៉ា សៀ ឫទ្ធី ប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនមានបទពិសោធន៍ជាង១០០ឆ្នាំពីអាមេរិក ពង្រីកវិស័យដឹកជញ្ជូន

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន​វើលប៊្រីដគ្រុប​បានបង្ហាញគំនិតសុទិដ្ឋិនិយម​ខ្ពស់ចំពោះភាព​ជាដៃគូរវាងក្រុមហ៊ុន WorldBridge Secure Logistics ជាមួយក្រុមហ៊ុន​របស់សហរដ្ឋអាមេរិក Brinks ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូនជារួម ពិសេសដឹកជញ្ជូនរបស់​មានតម្លៃថ្លៃៗ​នៅកម្ពុជា។ សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី ការចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក​ដែលមានវ័យជាង១០០ឆ្នាំនេះ វាមិនត្រឹមតែជួយ​ផ្តល់ទុនវិនិយោគ​ប៉ុណ្ណោះទេ ថែមទាំងផ្តល់​ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធវិស័យ​ដឹកជញ្ជូនដល់កម្ពុជាទៀតផង។ ជាពិសេស វានឹងក្លាយជាចលករមួយក្នុងការទាក់ទាញវិនិយោ​​គិនបរទេស ពិសេសក្រុមហ៊ុនអាមេរិកឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។

មហាសេដ្ឋី និងជាអ្នកជួញពហុវិស័យនៅកម្ពុជា​រូបនេះជឿជាក់ថា តាមរយៈវត្តមាន​របស់ក្រុមហ៊ុន​អាមេរិក​ដ៏ធំមួយនេះ វានឹងជួយបង្កើន​ទំនុកចិត្ត និងការទាក់ទាញ​ដល់វិនិយោគិន​បរទេស ពិសេសជនជាតិ​អាមេរិក​ឲ្យមកបោះទុនវិនិយោគ​នៅកម្ពុជា​កាន់តែ​ច្រើនផងដែរ។

 អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូន​របស់របរមានតម្លៃថ្លៃៗជាវិស័យមួយដែលទាម​ទារឲ្យបុគ្គលិក​មានជំនាញ និងចំណេះដឹងច្បាស់លាស់។ ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលប៊្រីដគ្រុបរូបនេះរំពឹងថា តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Brinks នឹងជួយឲ្យក្រុមហ៊ុនរបស់ អ្នកឧកញ៉ា កាន់តែមានភាពប្រកួតប្រជែងខ្ពស់ជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្នុងតំបន់។ 

មហាសេដ្ឋីអ្នកឧកញ៉ា សៀ ឫទ្ធី ប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនមានបទពិសោធន៍ជាង១០០ឆ្នាំពីអាមេរិក ពង្រីកវិស័យដឹកជញ្ជូន

លោក Gary Freedman ប្រធានប្រចាំ​តំបន់អាស៊ី​បូព៌ា​របស់​ក្រុមហ៊ុន ប៊្រីង បានលើកឡើងថា ប្រទេសកម្ពុជាជា​តំបន់សក្តានុពលមួយ ដែលស័ក្តិសម​នឹងយុទ្ធសាស្ត្រ​របស់ក្រុមហ៊ុន ប៊្រីង ក្នុងការពង្រីក​សេវាកម្មឲ្យបានពាសពេញតំបន់​អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ 

ជាមួយគ្នានេះ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ដែលធ្វើជាអធិបតី​ក្នុងពិធីរួមបញ្ចូល​គ្នា​រវាងក្រុមហ៊ុនទាំង២​ខាងលើ​បានបង្ហាញ​មោទកភាព​យ៉ាងខ្លាំងចំពោះ​ក្រុមហ៊ុន Brinks ដែលបានក្លាយ​ជាដៃគូសហការ​ជាមួយក្រុមហ៊ុន វើលប៊្រីដ ស៊ីឃ្យូរ ឡូជីស្ទីក ដែលជាក្រុមហ៊ុន​មានប្រវត្តិ និងកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយនៅ​​កម្ពុជា។ ឯកអគ្គរដ្ឋទូត​អាមេរិករូបនេះ​អះអាងថា ភាពជាដៃគូនេះ​វាមិនត្រឹមតែជួយ​លើកកម្ពស់​វិស័យឡូជីស្ទីក​នៅកម្ពុជាប៉ុណ្ណោះទេ វាក៏នឹងជួយរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន WorldBridge Secure Logistics និងក្រុមហ៊ុន Brinks របស់សហរដ្ឋអាមេរិក​បានប្រកាសពី​ការរួមបញ្ចូលគ្នា និងបើកបង្ហាញ​រថយន្តដឹកជញ្ជូនរបស់​មានតម្លៃ​ជានិមិត្តរូប។ ក្រុមហ៊ុនក្រោម​កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន​ទាំងពីរមានឈ្មោះថា ប៊្រីង វើលប៊្រីដ ស៊ីឃ្យូរ ឡូជីស្ទីក ឯ.ក (Brinks WorldBridge Secure Logistics Co., Ltd)។ 

មហាសេដ្ឋីអ្នកឧកញ៉ា សៀ ឫទ្ធី ប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនមានបទពិសោធន៍ជាង១០០ឆ្នាំពីអាមេរិក ពង្រីកវិស័យដឹកជញ្ជូន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!

ព័ត៌មាន
បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្ន…

នៅទីណាៗ ក៏គេទូទាត់​ថ្លៃទំនិញ​ឬសេវាកម្មតាម អេស៊ីលីដាម៉ូបាល ដែរ!

ព័ត៌មាន
មួយ​រយៈចុងក្រោយនេះ ជាពិសេស ក្នុងបរិបទ​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និន្នាការនៃការទូទាត់​ថ្លៃទំនិញ​ឬសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល កើនឡើង​យ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ