សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១

អ្នកជំនាញ៖កម្ពុជានឹងទាញប្រយោជន៍បានច្រើនពីកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១


ក្រុមអ្នកជំនាញផ្នែកខាងសេដ្ឋកិច្ចបានបង្ហាញទស្សនៈស្រដៀងគ្នា អំពីសុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ដោយសង្កេតឃើញពីកំណើនសេដ្ឋកិច្ចរបស់ចិនដែលត្រូវបានស្ថាប័នអន្តរជាតិព្យាករថា នឹងមានកំណើនដល់ទៅ ៧,៩% នៅឆ្នាំ២០២១នេះ ខណៈដែលឆ្នាំ២០២០ មានកំណើនតែ១,៩%ប៉ុណ្ណោះ។
សម្តេចហ៊ុនសែន(ខាងឆ្វេង) និង ប្រធានាធិបតីចិន ស៊ី ជីងពីង(ស្តាំ) រូបភាព៖AFP/Madoka Ikegami/Pool)

ដោយសារតែមាន​ទំនាក់ទំនង​ល្អ និងមាន​កិច្ចព្រៀមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន​ផង​ដែរនោះ ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ថា វា​ជា​បច្ច័យ​ល្អ​ដែល​កម្ពុជា​អាច​ទាញ​យក​ប្រយោជន៍សេដ្ឋកិច្ចពីចិនបាន ក្នុងនាម​ជា​ដៃ​គូរ​សហការ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា នៅចំពោះមុខកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១ កម្ពុជាអាចទាញយកផលចំណេញមកបំពេញលើផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជាបាន​ក្នុងកម្រិតណានោះគឺអាស្រ័យលើភាពវ័យឆ្លាតរបស់កម្ពុជា។ លោកបន្តថា អ្វីដែលមិនអាច​ប្រកែកបាននោះគឺ កម្ពុជាប្រាកដជាបានទទួលផលចំណេញពីកំណើនសេដ្ឋកិច្ចចិននេះ ពីព្រោះ​ប្រទេសទាំងពីរមានទំនាក់ទំនងល្អ ព្រមទាំងជាដៃគូរសហការរវាងគ្នាផងដែរ។ លើស​ពីនេះ​កម្ពុជាទើបតែចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលជា​ប្រការ​អំណោយ​ផល​មួយ​ទៀតដល់កម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា

ជាមួយគ្នានេះលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​គូសបញ្ជាក់ថា ការទាញយកផលចំណេញសេដ្ឋកិច្ចពីការរីកចម្រើនរបស់ចិនគឺពិតជាអាច​ជួយកម្ពុជាមែន។ លោកបន្ថែមថា អនាគតទៅប្រទេសចិននឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លា​យជាប្រទេសមានទំហំសេដ្ឋកិច្ចធំលំដាប់ទីមួយក្នុងលោក ហើយចិននឹងក្លាយជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ចរបស់ពិភពលោក ដូច្នេះចង់ឬមិនចង់ ប្រទេសផ្សេងៗនឹងត្រូវទទួលរងឥទ្ធិពលវិជ្ជមានពីចិន ជាពិសេសប្រទេសដែលជាដៃគូរស្និទ្ធស្នាលដូចកម្ពុជាជាដើម។

ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នីបានក្រើនរំឭកថា កម្ពុជាមិនត្រូវពឹងលើតែសេដ្ឋកិច្ចប្រទេសចិនមួយនោះទេ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនតែមួយមុខក៏មិនអាចបំពេញសេខក្តីត្រូវការកម្ពុជាទាំងអស់បានដែរ ពោលកម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដទៃលើវិស័យផ្សេងៗទៀត។ ជាក់ស្តែងដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង ឬអង់គ្លេសជាដើម ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលផ្សេងៗ លើសពីផលិតផលកសិកម្ម ទៅក្រៅប្រទេស។ 

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា (រូបភាព៖ ក្រុមការងារ Cambonomist)

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងដែរថា ចិន គឺជាវិនិយោគិនធំបំផុតនៅកម្ពុជា ដូច្នេះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ នៅក្រៅប្រទេសផ្សេងៗ ដូចជាកម្ពុជាជាដើម។ បើយើងក្រឡេក មើលលើទីផ្សារអចលនវត្ថុវិញ ចិនក៏ជាវិនិយោគិនឈានមុខគេផងដែរនៅកម្ពុជា ដូច្នេះវិស័យអចលនវត្ថុនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកំណើនសេដ្ឋកិច្ចរបស់ចិននេះដែរ។

លោក​ឧកញ៉ា ចេង ខេង ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL
None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ព្រូដិនសល សហការ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ SuperM ដើម្បី​ចាប់​ផ្ដើម​យុទ្ធនាការ «We DO Well Together»

ទីក្រុងហុងកុង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ - ក្រុមហ៊ុន ព្រូដិនសលអាស៊ី (ព្រូដិនសល) កំពុងសហការជាមួយក្រុមតារាចម្រៀងកូរ៉េ (K-pop) ដែលជាក្រ…

កសិករ និងអាជីវករ អះអាងថា តម្លៃម្ទេសហក់ឡើងដល់ទៅ ៣ដង ដោយមួយគីឡូក្រាម ឡើងដល់ជាង ២ម៉ឺនរៀល

អាជីវករលក់បោះដុំម្ទេស នៅផ្សារដើមគរបានត្អូញត្អែរពីតម្លៃម្ទេស ដែលឡើងថ្លៃខ្លាំង ដល់ទៅជាង៣ដង ដោយពីមុនតម្លៃពី៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ