វិស័យកសិកម្ម

តើពេញមួយឆ្នាំ២០២៣ កម្ពុជារកចំណូលបានប៉ុន្មានពីការនាំចេញផលិតផលកសិកម្ម?


នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលកសិកម្មសរុបបានជាង៨លាន៤សែនតោនមានការថយចុះប្រមាណ២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលគិតជាទំហំទឹកប្រាក់មានជាង៤ពាន់៣រយលានដុល្លារអាម៉េរិក។ ទោះបីការនាំចេញផលិតផលកសិកម្មជារួមមានការថយចុះបន្តិចក្តី តែអ្នកជំនាញក្នុងវិស័យកសិកម្មកត់សម្គាល់ឃើញថា ការនាំចេញផលិតផលមួយចំនួនមានការកើនឡើង និងទទួលបានតម្លៃខ្ពស់ផងដែរ ជាក់ស្តែងដូចជាផលិតផលស្រូវ អង្ករ និងដំឡូងមីជាដើម។
វិស័យកសិកម្ម
ដោយ

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេញមួយឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៨លាន ៤សែនតោន ថយចុះប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដោយគិតជាទឹកប្រាក់សរុបមានជាង៤ពាន់៣រយលានដុល្លារអាម៉េរិក។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករជាង៦៥ម៉ឺនតោន រកចំណូលបានជាង៥៦៧លានដុល្លារ និងស្រូវជាង២លាន៧សែនតោន រកចំណូលបានជាង៩៣៩លានដុល្លារ និងចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជិត២ពាន៨រយលានដុល្លារ។

ជុំវិញការនាំចេញកសិផលរបស់កម្ពុជានេះ លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីការនាំចេញកសិផលរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចក៏ពិតមែន តែតម្លៃកសិផលមួយចំនួនហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងតម្លៃទទួលបានកាលពីឆ្នាំមុនៗ ជាក់ស្តែងដូចជាតម្លៃស្រូវ និងដំឡូងមីជាដើម។

ជាមួយគ្នានេះ ទិន្នផលកសិផលជារួមនៅឆ្នាំ២០២៣ ក៏មានភាពល្អប្រសើរផងដែរ ទោះបីប្រទេសមួយចំនួននៅក្នុងតំបន់ប្រឈមនឹងបាតុភូតធម្មជាតិអែលនីណូក៏ដោយ។ អ្នកជំនាញរូបនេះរំពឹងថា នៅឆ្នាំ២០២៤ នេះ ការនាំចេញ កសិផលកម្ពុជានឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ហើយតម្លៃក៏នឹងមានការកើនឡើងដូចគ្នាដែរ​។ តែយ៉ាងណា លោក ក៏បានបង្ហាញពីក្តីបារម្ភចំពោះបាតុភូតអែលនីណូក្នុងការធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់កម្ពុជានៅឆ្នាំនេះផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅពេញមួយឆ្នាំ២០២៣ កសិផលដែលកម្ពុជានាំចេញមានការថយចុះមានដូចជា ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្ដែកបាយ, គ្រាប់សណ្ដែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់ និងម្រេចជាដើម។ ចំណែកកសិផលដែលនាំចេញមានការកើនឡើង រួមមាន ស្រូវ, អង្ករ, ដំឡូងមីស្រស់, កាកសំណល់ដំឡូងមី, ដំណាប់ស្វាយ, ផ្លែមៀនស្រស់ និងដូងប្រេងជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វអះអាងថា វិស័យចិញ្ចឹមសត្វទទួលបានពន្លឺនៃការរស់ឡើងវិញថ្មីមួយបន្ថែមទៀត

ព័ត៌មាន
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលសាច់បង្កក អ្នករកស៊ីព…

ក្រុមហ៊ុន YCH សុំពេលបន្ថែម ដើម្បីរៀបចំផែនការអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ព័ត៌មាន
ក្រុមសិង្ហបុរី YCH ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍លើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ពុជាភ្នំពេញ បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ