វិស័យទេសចរណ៍

កម្ពុជាត្រៀមនាំក្រុមហ៊ុនទេសចរណ៍ចំនួន ២២ ទៅអឺរ៉ុប ដើម្បីស្វែងរកការចុះហត្ថលេខាលក់កញ្ចប់ទេសចរណ៍


បើមិនមានអ្វីប្រែប្រួលទេ ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នឹងរៀបចំធ្វើក្នុងខែមីនា ឆ្នាំ២០២៤ នាដើមសប្ដាហ៍ក្រោយ ដោយក្នុងនោះក៏មានប្រតិភូទេសចរកម្ពុជា ចំនួន២២ក្រុមហ៊ុន ដឹកនាំដោយក្រសួងទេសចរណ៍នឹងចូលរួមផងដែរ។ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍លំដាប់អន្តរជាតិនេះ ត្រូវបានអ្នកជំនាញរំពឹងថា នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ហើយជឿថា នឹងអាចលក់កញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវនៅទីនោះថែមទៀតផង។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គណៈប្រតិភូក្រសួងទេសចរណ៍ រួមជាមួយនឹងក្រុមហ៊ុនទេសចរណ៍កម្ពុជាចំនួន ២២ក្រុមហ៊ុន ​ធ្វើដំណើទៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២ ខែមីនា ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB នៅក្រុងប៊ែរឡាំង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍កម្ពុជា នាឆ្នាំនេះ មានការកើនឡើងជាងបណ្ដាឆ្នាំកន្លងទៅ ដែលនេះបង្ហាញឱ្យឃើញថា ការចូលរួមរបស់វិស័យឯកជនមានភាពផុសផុលខ្លាំង។ ទន្ទឹមគ្នានេះ ឯកឧត្តម សូ ម៉ារ៉ា បានអះអាងថា ការចូលរួមរបស់ប្រតិភូទេសចរណ៍ទៅប្រទេសអាល្លឺម៉ង់លើកនេះ មិនមែនជាការដាក់តាំងពិព័រណ៍ទេសចរណ៍នោះទេ ប៉ុន្តែទៅដើម្បីចុះហត្ថលេខាលក់កញ្ចប់ទេសចរណ៍តែម្ដង។

​គូសបញ្ជាក់ថា កម្ពុជាទើបទទួល​បានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុ​ងឆ្នាំ២០២៣ ពីស្ថាប័ន World Travel Award។ នេះក៏ជាឆ្នាំទី២ដែរ ដែលកម្ពុជាទទួលបានពានរង្វាន់​នេះ ដោយមាន៦ប្រទេសផ្សេងទៀត ឈរនៅពីក្រោយកម្ពុជា រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។​ នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមា​នវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ បានជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា នៅតែសម្រេចបានលទ្ធផលល្អប្រសើរ ទោះបីប្រាក់ចំណេញធ្លាក់ចុះបន្តិចក្តីនៅឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អះអាងថា ពិនិត្យមើលសមិទ្ធផលជារួមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅឆ្នាំ២០២៣ គឺសម្រេចបានលទ្ធផលល្អប្រសើរ បើទ…

តើមានកត្តាអ្វីខ្លះធ្វើឲ្យសន្ទស្សន៍សកម្មភាពផលិតកម្មរបស់មហាយក្សចិនបង្ហាញការធ្លាក់ចុះ៥ខែជាប់ៗគ្នា?

ព័ត៌មាន
សន្ទស្សន៍សកម្មភាពផលិតកម្មនៅតាមបណ្តារោងចក្រឧស្សាហកម្មនានា នៅក្នុងប្រទេសចិន បានបង្ហាញនូវសន្ទស្សន៍នៃការធ្លាក់ចុះ៥ខែជាប់ៗគ្នា បើគិតត្រឹមខែកុម្ភៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ