គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មី កម្ពុជា-ថៃ

កម្ពុជា-ថៃ គ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មនិងជំរុញការវិនិយោគ


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសថៃ គឺច្រកព្រំដែនថ្មដា ដើម្បីជំរុញការធ្វើចរាចរ និងការដោះដូរទំនិញរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ប៉ុន្ដែ ក្រសួងមិនទាន់បញ្ជាក់នៅឡើយទេថា នឹងចាប់ផ្ដើមសាងសង់នៅពេលណានោះ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិមួយទៀតជាមួយថៃ។ រូបភាពពីហ្វេសប៊ុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន

មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិថ្មដារនេះ គឺជាច្រកព្រំដែនអន្តរជាតិដ៏សំខាន់មួយទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី និងបង្កើនឱកាសវិនិយោគសម្រាប់កម្ពុជាផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាមានច្រកព្រំដែនអន្តរជាតិដោះដូរពាណិជ្ជកម្មទំនិញជាមួយថៃតែមួយប៉ុណ្ណោះ ក្រៅពីនោះ គឺជាច្រកព្រំដែនតាមតំបន់ប៉ុណ្ណោះ។

ឯកឧត្តម វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា តាមពិតទៅ ប្រទេសកម្ពុជា និងប្រទេសថៃ មិនមានតែច្រកព្រំដែនអន្តរជាតិតែមួយនោះទេ ប៉ុន្ដែ ច្រកព្រំដែនអន្តរជាតិដែលអនុញ្ញាតឱ្យមានការចរាចរណ៍ចេញ-ចូលទំនិញ គឺមានតែមួយប៉ុណ្ណោះ ដោយសារមានកិច្ចព្រមព្រៀងជាមួយគ្នា ក្រៅពីនោះ សុទ្ធសឹងជាច្រកព្រំដែនថ្នាក់តំបន់។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា រាល់ច្រកព្រំដែនសុទ្ធតែមានអត្ថប្រយោន៍រវាងប្រទេសទ្វេភាគី ទាំងថ្នាក់តំបន់ រហូតដល់ថ្នាក់អន្តរជាតិ។

បើតាមឯកឧត្តម វ៉ា ស៊ឹមសុរិយា ប្រទេសថៃ មានភាពខុសប្លែកពីប្រទេសក្បែរខាងកម្ពុជាផ្សេងទៀត ដូចជា វៀតណាម និងឡាវ ដែលភាគច្រើនមានការដោះដូរទំនិញតាមច្រកព្រំដែនតាមតំបន់ជាងតាមច្រកអន្តរជាតិ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ទៀតថា គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីរវាងកម្ពុជា-ថៃ នឹងជួយពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី ជំរុញការធ្វើវិនិយោគឆ្លងដែន ទាក់ទាញអ្នកទេសចរ និងបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ ផងដែរ។

ក្រៅតែពីច្រកព្រំដែនរវាងកម្ពុជា និងថៃ បច្ចុប្បន្នកម្ពុជាក៏មានការដោះដូរទំនិញយ៉ាងមមាញឹកនៅតាមច្រកព្រំដែនរវាងវៀតណាម និងឡាវផងដែរ។ ក្នុងនោះ កម្ពុជា និងប្រទេសវៀតណាម មានច្រកព្រំដែនសរុបរហូត១៦ ឯណោះ។ នេះបើតាមបើតាមការគូសបញ្ជាក់ពីឯកឧត្តម វ៉ា ស៊ឹមសុរិយា។

យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណ៨ពាន់ប៊ីលានដុល្លារ នៅឆ្នាំ២០២១ ដែលមានការកើនឡើង១០% បើប្រៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃ បានធ្លាក់ចុះចំនួន២២% ខណៈការនាំចូលពីថៃវិញ មានការកើនឡើង១៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលគយឆ្នាំ២០២១សម្រេចបាន ២,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង៥%

ព័ត៌មាន
ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេញមួយឆ្នាំ២០២១ សម្រេចបានជិត២ពាន់៣រយលានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងឆ្នា…

កត្តាអ្វីខ្លះធ្វើឲ្យការនាំចេញទៅចិនធ្លាក់ចុះជាង១០% នៅ១ខែដើមឆ្នាំ២០២២?

ព័ត៌មាន
ទោះបីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានក៏ដោយ ប៉ុន្តែការនាំចេញទំនិញពីកម្ពុជាទៅចិនហាក់មិនទាន់បង្ហាញពីកំណើនខ្ពស់នោះទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ