គម្រោងផ្លូវរថភ្លើងក្រោមដី

កម្ពុជាកំពុងពន្លឿនការសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងគម្រោងផ្លូវរថភ្លើងមួយចំនួនទៀត


អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញឱ្យក្រុមហ៊ុនបង្កើនការសិក្សារបស់ខ្លួនលើគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិ តេជោ និងគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទៅក្រុងសៀមរាប។ តែយ៉ាងណាមកទល់ពេលនេះគេនៅមិនទាន់បានដឹងទេថា តើគម្រោងទាំងនេះទទួលបានវឌ្ឍនភាព និងគ្រោងបញ្ចប់ការសិក្សានៅពេលណានៅឡើយទេ។
គម្រោងផ្លូវរថភ្លើងក្រោមដី
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិ តេជោ និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បាននិងកំពុងដាក់ឱ្យក្រុមហ៊ុនវិនិយោគសិក្សាពីសមិទ្ធិលទ្ធភាព ដើម្បីអាចឈានទៅរកការបើកដំណើរការសាងសង់នៅពេលខាងមុខ។ ជាក់ស្តែងគម្រោងទាំងពីរនេះ ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែមកាលពីពេលថ្មីៗនេះ។ តែយ៉ាងណា ចំពោះទំហំថវិការដើម្បីសាងសង់ និងរយៈពេលសិក្សាលើគម្រោងនេះ នៅមិនមិនទាន់អាចកំណត់បាននៅឡើយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម។

យ៉ាងណាមិញ សម្រាប់វឌ្ឍនភាពនៃការសិក្សា និងកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគទៅលើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទៅក្រុងសៀមរាបវិញ ឯកឧត្តម ផន រឹម បានឱ្យដឹងថា គម្រោងនេះក៏កំពុងមានដំណើរឆ្ពោះទៅមុខជាបន្តបន្ទាប់ផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ការសាងសង់ផ្លូវរថភ្លើងធុនស្រាលទាំងនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន ទៅកាន់ប្រលានយន្តហោះឱ្យកាន់តែងាយស្រួលបន្ថែមទៀត​។

គួរជម្រាបដែរថា គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅក្រុងសៀមរាប គឺផ្ដោតសំខាន់តែលើការដឹកជញ្ជូនអ្នកដំណើរតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ៊ីស្រាអែលមួយអាចនឹងទិញគ្រាប់ស្វាយចន្ទីកម្ពុជាដល់១ម៉ឺនតោន ប្រសិនបើការសាកល្បងជំហានដំបូង១០០តោនទទួលជោគជ័យ

ព័ត៌មាន
ក្រុមកសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបា…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ទៅប្រទេសឡាវ នៅសប្តាហ៍ក្រោយ?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ