កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

តើកម្ពុជារំពឹងទាញប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម?


នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ការចុះហត្ថលេខាជាផ្លូវការហើយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង។
តើកម្ពុជារំពឹងទាញប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ក៏ដូចជា ធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងផងដែរ។

ក្រោយពីចំណាយពេលចរចាជិត១ឆ្នាំ នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ របស់កម្ពុជា បានឈានដល់ពិធីចុះហត្ថលេខាជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញរបស់កម្ពុជា កាន់តែកើនឡើងថែមមួយកម្រិតទៀត។ ការថ្លែងរបស់សម្តេចបែបនេះ បានធ្វើឡើងក្នុងឱកាសសម្តេច ចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចបានគូសបញ្ជាក់ដូច្នេះ ដ្បិតអេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិច ក៏ពិតមែន ប៉ុន្ដែ ប្រទេសនេះ គឺជាមជ្ឈមណ្ឌលចែកចាយដ៏ធំ ដែលមានលទ្ធភាពបង្កើតរោងចក្រនៅកម្ពុជា ដើម្បីផលិតសម្រាប់នាំចេញ ជាពិសេសផលិតផលកសិកម្មសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ជាដើម។ សម្ដេចរំពឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ជាពិសេសធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងថែមមួយកម្រិតទៀត។

យ៉ាងណាក៏ដោយចុះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ ដទៃទៀតក្នុងតំបន់បជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ យ៉ាងណាក៏ដោយ បើយោងតាមតាមក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បឲ្យវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជា អ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ៕




អត្ថបទបន្ទាប់


ទីក្រុងញូវយកប្ដឹងក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងចំនួន ២ ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធសុវត្ថិភាពអន់ ងាយឲ្យចោរលួចបាន

ព័ត៌មាន
ទីក្រុងញូវយ៉កនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា បានដាក់ពាក្យប្តឹងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia ដោយចោទប្រកាន់ក្រុ…

អ្នកវិទ្យាសាស្ត្រចិនអះអាងថា ប្រទេសខ្លួនកំពុងសាងសង់ប្រព័ន្ធរ៉ាដាបំពាក់លើនាវាចម្បាំងដ៏មានឥទ្ធិពលជាងគេបំផុត

ព័ត៌មាន
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិនបានរំលេចឱ្យដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដាមួយប្រភេទរបស់ប្រទេសចិនបានចាប់ផ្តើមហើយ ហើយវានឹងកែប្រែតុល្យភាពនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ