កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

ទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នហើយ


នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជាកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមការចុះផ្សាយរបស់ The Korea Times បានបញ្ជាក់ថា សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងជូនដំណឹងដល់ កម្ពុជា និងអ៊ីស្រាអែល អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹងដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមានផងដែរ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ ដែលតំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

សូមបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានទំហំទឹកប្រាក់ជាង ៥រយលានដុល្លារ មានការកើនឡើងប្រមាណ ៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណជាង ១៥០លានដុល្លារ កើនឡើង២១% ខណៈការនាំចូលទំនិញពីកូរ៉េខាងត្បូងមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ៤រយលានដុល្លារ កើនឡើង១,៥% ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល

ព័ត៌មាន
«ឧស្សាហកម្ម ៤.០» គឺជាប្រធានបទចម្បង ដែលត្រូវបានពិភពលោកជជែកវែកញែកយ៉ាងទូលំទូលាយ និងបង្ហាញពីការត្រៀមខ្លួនទទួលផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម…

នាយករដ្ឋមន្ត្រីជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនតូយ៉ូតានឹងសង់រោចក្រនៅកម្ពុជា

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានអះអាងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ