វិស័យពាណិជ្ជកម្ម

កម្ពុជា និងអាម៉េរិក ប្ដេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការងារវិនិយោគឱ្យកាន់តែប្រសើរ


កម្ពុជានិងសហរដ្ឋអាម៉េរិក ប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយលោក អេនទ្រូ ហេរ៉ូប (Andrew Herrup) ភារធារីនៃស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

​​នៅចំពោះមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក អេនទ្រូ ហេរ៉ូប ភារធារី នៃស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ លោក ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នា ដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិននៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនភារធារីនៃស្ថានទូតអាម៉េរិកអំពីស្ថានភាពជាវិជ្ជមាននៃបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេសនាពេលកន្លងមក ដែលមានបំណងពង្រីកខ្សែច្រវាក់ផលិត និងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានាជូនដល់ធុរជនអាម៉េរិក។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោក លោក អេនទ្រូ ហេរ៉ូប ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាម៉េរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាម៉េរិកបានកាន់តែឆាប់រហ័ស៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

ព័ត៌មាន
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី ២៣ ខែ…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការវាយតម្លៃ ដែលថា ភ្នំពេញជាទីក្រុងមានការចំណាយខ្ពស់លើការរស់នៅទី២នៅតំបន់អាស៊ាន?

ព័ត៌មាន
យោងតាមការវាយតម្លៃការរស់នៅប្រចាំឆ្នាំ២០២៤ របស់ស្ថាប័នស្រាវជ្រាវ Mercer បង្ហាញថា ទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ