នយោបាយ​ចិន

នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹងលាលែងពីតំណែង​នៅខែមីនា ឆ្នាំក្រោយ


នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានបញ្ជាក់ថា លោក​មានផែនការនឹងលាលែង​ពីមុខតំណែង​ បន្ទាប់ពី​តំណែង​ជានាយករដ្ឋមន្ត្រីរបស់​លោក​នឹង​អស់​អាណត្តិ​នៅ​ខែមីនា ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង (រូបភាព៖ SCMP)
ដោយ

ជា​បងធំទីពីរនៅក្នុងជួរ​គណបក្ស​កុំម្មុយនិស្តិចិន​ដែលកំពុងកាន់អំណាច លោក លី ខឺឈាង កាន់តំណែងជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពីឆ្នាំ​២០១៣មក ហើយ​បើ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក​ គឺ​ត្រូវបាន​កំណត់ត្រឹមតែពីរអាណត្តិ​ប៉ុណ្ណោះ ។ 

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក លី បាន​និយាយថា «ឆ្នាំនេះជា​ឆ្នាំចុងក្រោយហើយ ដែល​ខ្ញុំ​ធ្វើជានាយករដ្ឋមន្ត្រី ។» 

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ត្រូវគេរំពឹងថា នឹង​បន្ត​ធ្វើជា​ប្រធានាធិបតី​នៅអាណត្តិ​ទីបី​ទៀត នៅពេលដែល​សមាជ​បក្ស​នឹងកោះប្រជុំ​នៅ​ពេលខាងមុខ ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​សម្រាប់​អាណត្តិ​ប្រាំឆ្នាំបន្ត ។ កាលពីឆ្នាំ២០១៥ ប្រទេស​ចិន​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លុបចោល​ការកំណត់​អាណត្តិ​ត្រឹម ២អាណត្តិ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស ៕




អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក សង្គ្រាមផ្ទុះឡើង និងកំពុងអូសបន្លាយរវាងរុស្ស៊…

ចិនថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះ មិនអាចប្រដូចនឹងអ៊ុយក្រែនឡើយ ហើយចោទអាមេរិកថាកំពុងប្រើស្តង់ដារពីរ

ព័ត៌មាន
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានចេញមកបដិសេធជាថ្មីម្តងទៀត ថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះពីគ្នា មិនអាចប្រដូចទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ