សេដ្ឋកិច្ចកម្ពុជា

សេដ្ឋវិទូរបស់ AMRO អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន ប៉ុន្តែអាចប្រឈមនឹងហានិភ័យមួយចំនួន


ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ខាងមុខ។
សេដ្ឋកិច្ចកម្ពុជា
ដោយ

ការព្យាករនេះ ធ្វើឡើងនៅក្នុងឱកាសជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា រវាងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលដឹកនាំដោយលោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបេសកកម្មបានមកបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក។

ជាមួយគ្នានេះ AMRO ក៏បានព្យាករផងដែរថា អតិផរណាកម្ពុជា រំពឹងបន្តមានកម្រិតទាបត្រឹម២,៥% នៅឆ្នាំ២០២៤ និង២០២៥។ ទោះជាយ៉ាងណាកក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជាហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅពីប្រាសាទអង្គរវត្ត តើកម្ពុជាគួរបង្កើតឱ្យមានតំបន់ទេសចរណ៍បែបណា ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចណ៍ បានអះអាងថា កម្ពុជាមានផលិតផលទេសចរណ៍យ៉ាងសម្បូរបែបរួមទាំងទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងសាសានា ក្នុងការទាក់ទា…

ក្រុមអាជីវករត្អូញត្អែរលក់មិនសូវដាច់ ក្រោយមុខទំនិញជាច្រើនបានហក់ឡើងថ្លៃ

ព័ត៌មាន
ក្រុមអាជីវករលក់ដូរមួយចំនួននៅផ្សារដើមគ រាជធានីភ្នំពេញ បានត្អូញត្អែរពីការលំបាកក្នុងការរកប្រាក់ចំណូល ដោយសារការលក់របស់ពួកគេហាក់មានការធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ