វិស័យសេដ្ឋកិច្ច

ស្របពេលសេដ្ឋកិច្ចចិន មិនទាន់ល្អប្រសើរ តើវាអាចជះឥទ្ធិពលយ៉ាងណាខ្លះដល់កំណើនសេដ្ឋកិច្ចកម្ពុជា?


សេដ្ឋកិច្ចពិពភលោករួមទាំងកម្ពុជា បានជួបព្យុះភ្លៀងជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាបញ្ហាវិបត្តិកូវីដ-១៩ សង្រ្គាមរវាងរុស្សី អ៊ុយក្រែន សង្រ្គាមនៅមជ្ឈិមបូព៌ា បញ្ហាភូមិសាស្រ្តនយោបាយ និងសម្ពាធនៃការកើនឡើងអតិផរណាជាដើម។ យ៉ាងណាមិញ បើមើលទៅលើសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២នៅលើពិភពលោកវិញ ក៏ហាក់នៅមិនទាន់មានសម្ទុះកំណើនល្អឡើងវិញនោះដែរ។ ស្របពេលដែលសេដ្ឋកិច្ចចិន មិនទាន់មានភាពល្អប្រសើរនៅឡើយនោះ តើវាអាចជះឥទ្ធិពលយ៉ាងណាខ្លះដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤នេះ?
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសដែលមានការបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយកន្លងមកភ្ញៀវទេសចរចិន ក៏ជាអ្នកចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ បន្ទាប់ពីភ្ញៀវមកពីប្រទេសក្បែរខាងកម្ពុជា ដូចជា វៀតណាម និងថៃ ផងដែរ ពោលគឺភ្ញៀវទេសចរចិន គឺជាអ្នកចាយវាយច្រើនជាងគេចូលទៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណា ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ចិនបច្ចុប្បន្ននៅតែមិនទាន់មានភាពល្អប្រសើរឡើងវិញ លោក លី សូដេត បានអះអាងថា ចង់ ឬមិនចង់វាក៏បានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ នេះផងដែរ ដ្បិតថា សេដ្ឋកិច្ចកម្ពុជា ភាគច្រើន បានពឹងផ្អែកខ្លាំងលើការវិនិយោគពីប្រទេសចិន ក៏ដូចជាភ្ញៀវទេចរចិន ផងដែរ។

​បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមុំានោះ កម្ពុជាត្រូវពង្រឹងខ្លួន និងបង្វែរពីការពឹងផ្អែកខ្លាំងលើប្រទេសចិន ងាកទៅចាប់យកឱកាសជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកវិញ។ តាមការវាយតម្លៃរបស់លោក លី សូដេត សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤នេះ នឹងអាចរក្សាបានភាពរឹងមុំា និងមានកំណើនខ្ពស់ជាងឆ្នាំមុន តាមរយៈកំណើននៃការនាំចេញផលិតផលទៅក្រៅប្រទេស ពិសេសការនាំចេញទៅកាន់តំបន់អឺរ៉ុប និងអាម៉េរិកជាដើម។ ម្យ៉ាងទៀត កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤នេះ ក៏បានជំរុញតាមរយៈកំណើនភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជា ផងដែរ បើទោះបីជាបច្ចុប្បន្នស្ថានភាពវិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរដូចមុនពេលមានវិបត្តិកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែបើធៀបនឹងឆ្នាំ២០២៣ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់​។

សូមជម្រាបថា នៅពេលថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់៥,៦% មុនឡើងដល់៥,៩% នៅឆ្នាំ២០២៥ ដូចអ្វីដែលខ្លួនបានព្យាករកាលពីប៉ុន្មានខែមុន។ ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោយស្ថាប័នជំនាញនេះមើលឃើញពីការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងកំណើនផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតម្លៃដឹកជញ្ជូនតាមផ្លូវទឹក ដែលហក់ឡើងថ្លៃទ្វេដងកាលពីពេលកន្លងទៅ មានការប្រែប្រួលយ៉ាងណាហើយ?

ព័ត៌មាន
ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះបានរងការគំរាមកំហែងយ៉ាងខ្លាំងរាប់ចាប់តាំងពីបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រ…

តើថៃនឹងចាត់វិធានការបែបណា ដើម្បីទប់ស្កាត់ការហូរចូលទំនិញថោកៗពីចិន?

ព័ត៌មាន
ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅអាស៊ាន កំពុងជួបបញ្ហាការហូរចូលទំនិញថោកៗពីប្រទេសចិន ដែលបញ្ហានេះ កំពុងគំរាមកំហែងដល់អាជីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ