វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅឆ្នាំក្រោយនឹងប្រសើរឡើង ប៉ុន្ដែក៏មិនត្រូវភ្លេចខ្លួនចំពោះវិបត្តិសកល


ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា នៅតែបង្ហាញពីភាពសុទិដ្ឋិយមចំពោះ កំណើនសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ ដ្បិតថា តាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា គម្រោងវិនិយោគនៅតែមានការកើនឡើងរហូតដល់ ៥០% នៅត្រីមាសទី៣ឆ្នាំនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយន្ដការជាបន្ដបន្ទាប់ ដើម្បីស្ដារ និងជំរុញវិស័យសំខាន់ៗដែលជាជន្ទល់រឹងមាំរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

ទោះជាបែបនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចក៏បានព្រមានអំពីផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា ដោយសារតែវិបត្តិដែលកំពុងកើតមាននៅលើពិភពលោក ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហ៊ុនហាមាស់ប៉ាឡេស្ទីនជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភា កម្ពុជា កត់សម្គាល់ឃើញថា នៅរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកាន់តែច្រើនបានចាប់អារម្មណ៍សម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កត្តាដែលធ្វើឲ្យកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ដោយសារតែកម្ពុជាមានសក្ដានុពលខ្ពស់ខាងវិស័យវិនិយោគ មានកម្រិតប្រាក់ឈ្មួលពលកម្មទាប គួបផ្សំនឹងការដាក់ចេញនូវគោលការណ៍នានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីជា បានវាយតម្លៃថា ស្ថានភាពវិនិយោគនៅកម្ពុជានៅចុងឆ្នាំ២០២៣ មានភាពវិជ្ជមាន និងកាន់តែល្អប្រសើរនៅឆ្នាំក្រោយក៏ដោយចុះ ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅតែអះអាងថា វិបត្តិសាកលដែលបាននិងកំពុងកើតមានថ្មីៗនេះ នៅតែបន្តជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា សកម្មភាពចុះបញ្ជីវិនិយោគនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែមានកំណើនក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៣នេះ។ សម្រាប់អ្នកជំនាញនៅក្នុងវិស័យវិនិយោគរូបនេះ ការបោះដៃរបស់រាជរដ្ឋាភិ បាលជួយដល់វិស័យឯកជនតាមរយៈការដាក់ចេញនូវយន្ដការផ្សេងៗ រួមទាំងសក្ដានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា មានជាមួយប្រទេសជាដៃគូពាណិជ្ជកម្មនានាផងនោះ គឺសុទ្ធសឹងជាកត្ដាទាក់ទាញឲ្យវិនិយោគអន្តរជាតិងាកមកចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជាកាន់តែច្រើនជាងមុន។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួនសរុប ៧៨គម្រោង បានកើនឡើង ៥,៤% ធៀបនឹងត្រីមាសមុន និងបានកើនឡើង ៥០% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។ រីឯ ទំហំទុនវិនិយោគ មានសរុបចំនួនជាង ១ពាន់លានដុល្លារ បានកើនឡើងជិត ២៣២% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។ ការកើនឡើងនេះ គឺដោយមានការកើនឡើងគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍និងខ្សែបញ្ជូនថាមពលអគ្គិសនី, ការកែច្នៃចំណីអាហារ,ការកែច្នៃដំឡូងមី, ការកែច្នៃកៅស៊ូ, រោងចក្រផលិតដែក និងការពង្រីកផលិតកម្ម ជាដើម។ នេះបើ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រថ្មីជិត៥០០ត្រូវបានបង្កើតឡើងនៅ៤ខែឆ្នាំនេះ ខណៈសហជីពសន្និដ្ឋានថា អាចមានរោងចក្រចាស់ៗមួយចំនួន

ព័ត៌មាន
ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលពុំបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជានោះទេ…

កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនបានជាង ១,៣ ម៉ឺនតោន នៅ១១ខែឆ្នាំនេះ និងកំពុងពិនិត្យលទ្ធភាពនាំចេញទៅទីផ្សារអឺរ៉ុបបន្ថែមទៀត

ព័ត៌មាន
របាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម បានបង្ហាញថា នៅរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិន ចំនួនជាង ១ម៉ឺន៣ពាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ