វិស័យអចលនទ្រព្យ

អាជ្ញាធរចិន បង្កើនការយកចិត្តទុកដាក់ជួយសង្គ្រោះកាន់តែខ្លាំងលើវិស័យអចលនទ្រព្យ


អាជ្ញាធរចិន បានប្រកាសដាក់ចេញនូវវិធានការផ្ទួនៗដើម្បីសង្រ្គោះភាពមិនច្បាស់លាស់នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ក្រោយពេលដែលរងនូវវិបត្តិធ្ងន់ធ្ងរកាលពីឆ្នាំ២០២៣ ។ វិធានការចុងក្រោយដែលមហាយក្សសេដ្ឋកិច្ចមួយនេះដាក់ចេញដើម្បីសង្រ្គោះវិស័យអចលនទ្រព្យនោះ គឺការប្រកាសកាត់បន្ថយអត្រាការប្រាក់ឬ ក៏កញ្ចប់អនុគ្រោះការប្រាក់ដែលមាន រយៈពេល៥ឆ្នាំ ក្រោយពេលដែលប្រកាសយន្តការ “បញ្ជី ស” នៅតាមទីក្រុងគោលដៅមួយចំនួនរួចមក ។
វិស័យអចលនទ្រព្យ
ដោយ

ធនាគារកណ្តាលចិន នៅថ្ងៃអង្គារទី២០ ខែកុម្ភៈ បានប្រកាសកាត់បន្ថយ ឬ តម្រឹមអត្រាការប្រាក់លើកម្ចីពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ ។ អ្នកវិភាគបានអះអាងថា នេះគឺជាការសម្រេចចិត្តដែលមានចារឹកជំរុញសេដ្ឋកិច្ចចិន ក្រោយធ្លាក់ចុះដោយសារវិស័យអចលនទ្រព្យដែលមានបញ្ហា និងទំនុកចិត្តអាជីវកម្មលើវិស័យនេះចុះខ្សោយ។

សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ធនាគារប្រជាជនចិន បានសម្រេចធ្វើការទម្លាក់អត្រាការប្រាក់កម្ចីអចលនទ្រព្យរយៈពេលប្រាំឆ្នាំមកនៅត្រឹមតែជិត៤% ខណៈដែលអត្រាការប្រាក់ដែលបានអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៣មក គឺនៅក្នុងកម្រិត ៤,២ % ។

ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ អ្នកវិភាគមួយចំនួនបានអះអាងថា ការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះចំនូន ០,២៥% គឺជាការទម្លាក់អត្រាការប្រាក់ដ៏ច្រើនបំផុត ចាប់តាំងពីគេបានធ្វើការសម្រង់អត្រាការប្រាក់គោលនយោបាយរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញ តាំងតែពីខែសីហា​ ឆ្នាំមុន។

អ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានលើកឡើងថា វិធានការដែលបានដាក់ចេញបែបនេះ គឺពិតជា​ចាំបាច់ដើម្បីកសាងសន្ទុះសេដ្ឋកិច្ចបន្ទាប់ពីចិន បានប្រឈមមុខនឹងកំណើនមិនស្មើគ្នាក្នុងឆ្នាំ ២០២៣ បើទោះបីចិន បានបិទបញ្ចប់ការរឹតបន្តឹងលើការរីករាលដាលនៃមេរោគកូវីដ-១៩ ជាយូរណាស់មកហើយក៏ដោយ។

នៅឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានរាយការណ៍ពីកំណើនសេដ្ឋកិច្ច ៥,២% ប៉ុន្តែថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកត្រឹម ៤,៦% នៅឆ្នាំ ២០២៤។

ដើម្បីជំរុញសេដ្ឋកិច្ចចិនឡើងវិញ កាលពីដើមខែនេះ ធនាគារកណ្តាលចិនក៏បានធ្វើការកាត់បន្ថយអត្រាកាតព្វកិច្ចបម្រុងរបស់ធនាគារពាណិជ្ជ ០,៥% ផងដែរ ហើយបានបង្ហូរសាច់ប្រាក់រហូតដល់ទៅ ១៤០ ពាន់លានដុល្លារ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលចូលទៅក្នុងវិស័យអចលនទ្រព្យចិន។

ផ្អែកនៅលើយន្តការនេះ លោកស្រី ល្វីស លូ (Louise Loo) សេដ្ឋវិទូនៅ Oxford Economics បាននិយាយថា អតិថិជនហាក់ដូចជាទទួលបានមកវិញនូវចំណង់ក្នុងការចំណាយរបស់ពួកគេ បន្ទាប់ពីទិន្នន័យទេសចរណ៍ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានកើនឡើងនៅក្នុងកម្រិតច្រើនជាងពេលនៃការរាតត្បាតនៅឆ្នាំ២០១៩ ប៉ុន្តែទំហំនៃតម្រូវការប្រើប្រាស់នៅតែជាសញ្ញាមិនល្អនៅឡើយ។

លោកស្រីសេដ្ឋវិទូនៅ Oxford Economics រូបនេះបាននិយាយថា ការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត គឺចាំបាច់ណាស់ ចំពេលមានការបន្តធ្លាក់ចុះនៃ អចលនទ្រព្យ និងទំនុកចិត្តអ្នកប្រើប្រាស់នៅតែខ្សោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពនៃអ្នកជាប់បំណុលធនាគារនានានៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត

ព័ត៌មាន
ស្ថានភាពនៃអ្នកជាប់បំណុល ឫជាអ្នកដែលខ្ចីឥណទានពីធនាគារនានា នៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ប្រសិនបើប្រៀបធៀបទៅនឹង…

អ្នកជំនាញថា ទោះវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងធ្លាក់ចុះ តែវិស័យនេះនៅតែមានសក្តានុពល

ព័ត៌មាន
កាលពីប៉ុន្មានឆ្នាំមុន វិស័យអចលនទ្រព្យបានដើរតួនាទីជាវិស័យសរសស្តម្ភមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ