ចិននឹងចាក់វ៉ាក់សាំង

ចិននឹងចាក់វ៉ាក់សាំងជូនមនុស្ស វ័យជំទង់នឹងចាប់ផ្ដើមក្នុងខែកក្កដានេះ


តំបន់មួយចំនួននៅក្នុងប្រទេសចិននឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សវ័យជំទង់នៅក្នុងខែកក្កដានេះហើយ ខណៈដែលនៅបច្ចុប្បន្ន ចិនសម្រេចបានការចាក់វ៉ាក់សាំងសរុបដល់ទៅជាង១ពាន់៤រយលានដូសហើយ ឬស្មើនឹង២ភាគ៥នៃចំនួនវ៉ាក់សាំងដែលត្រូវបានចាក់នៅទូទាំងសកលោក ដែលមានជិត៣ពាន់៥រយលានដូស។ ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់នូវ៉ាក់សាំងផលិតក្នុងស្រុកចំនួន២ប្រភេទ គឺ Sinovac និង Sinopharm ដើម្បីចាក់ជូនប្រជាជនរាប់តាំងពីកុមារអាយុ៣ឆ្នាំរហូតដល់អាយុ១៧ឆ្នាំ។នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
វ៉ាក់សាំងចិន «ស៊ីណូវ៉ាក់» កំពុងត្រូវបានភ្នាក់ងារឱសថអឺរ៉ុបផ្តើមត្រួតពិនិត្យប្រសិទ្ធភាពហើយ!

នៅ​ក្នុង​ខែ​នេះ តំបន់​ភាគ​និរតី​នៃ​ខេត្ត​ក្វា​ង​ស៊ី និង​ទីក្រុង​ជី​ង​មេន នៃ​ខេត្ត​ហូ​បេ ប្រទេស​ចិន នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់​១៧​ឆ្នាំ ហើយ​នៅ​ខែសីហា​ខាង​មុខ នឹង​បន្ដ​ចាក់​ជូន​ដល់​កុមារ​ចន្លោះ​ពី​១២ ទៅ​ដល់​១៥​ឆ្នាំ​ផង​ដែរ​។

គិត​ទៅ​ដល់​ចុងខែ​តុលា អាជ្ញាធរ​ចិន​មាន​គោលដៅ នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​ដល់​ប្រជាជន​ដែល​ជា​ក្រុម​មនុស្ស​មាន​វ័យ​ចន្លោះ​ពី ១២ ទៅ​១៧​ឆ្នាំ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

ប្រទេស​ចិន​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នូ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ចំនួន​២​ប្រភេទ គឺ Sinovac និង Sinopharm ដើម្បី​ចាក់​ជូន​ប្រជាជន​រាប់​តាំងពី​កុមារ​អាយុ​៣​ឆ្នាំ​រហូត​ដល់​អាយុ​១៧​ឆ្នាំ​។បើ​ទោះបីជា​ចិន​ប្រកា​សថាបាន​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ១​ពាន់​៤​រយ​លាន​ដូ​ស​ហើយ​ក្ដី ប៉ុន្ដែ​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ ១​ពាន់​៤​រយ​លាន​នាក់​ច្រើន​ជាងគេ​លើ​លោក​មួយ​នេះ ក៏​មិន​បាន​បង្ហាញ​ពី​ចំនួន​ប្រជាជន​ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​ថា​មាន​ក្នុង​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ដែរ​។ ក៏​ប៉ុន្ដែ កាលពី​ខែ​មុន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន បាន​ផ្សាយ​ថា ការ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ដល់ ៤០%​ហើយ​។

អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន​បាន​និយាយ​នៅ​ក្នុង​ខែ​នេះ​ថា កន្លែង​សាធារណៈ ផ្សារ​ទំនើប និង​ស្ថានីយ​រថភ្លើង នឹង​ត្រូវ​ពិនិត្យ​លិខិត​សម្គាល់ការ​ចាក់​វ៉ាក់សាំង និង​ការ​កត់ត្រា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​រំពឹង​ថា ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​នឹង​សម្រេច​បាន​យ៉ាង​ហោច​ណាស់​៧០% នៃ​គោលដៅ​នៅ​ត្រឹម​ចុងឆ្នាំ​២០២១​។យោង​តាម​ទិន្នន័យ​បង្ហាញ​ដោយសារ​ព័ត៌មាន Bloomberg គិត​មក​ទល់​ពាក់កណ្ដាល​ខែកក្កដា​នេះ ប្រទេស​ចិន​មានការ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ចាក់​ជាង​៣​ពាន់​៥​រយ​លាន​ដូ​ស​។ ក្នុង​នោះ ចិន​ចាក់​បាន​ប្រមាណ​១​ពាន់​៤​រយ​លាន​ដូ​ស បន្ទាប់​មក​គឺ​អឺរ៉ុប​ចាក់​បាន​ជាង​៤០០​លាន​ដូ​ស ឥណ្ឌា ជាង​៣៨០​លាន​ដូ​ស និង​តាម​ពីក្រោយ​ដោយ​អា​មេ​រិ​ក មាន​ជាង​៣៣០​លាន​ដូ​ស​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដដ៏ក្មេងខ្ចីរបស់វៀតណាម VinFast នឹងចាប់ផ្ដើមលក់រថយន្ដនៅ​អឺរ៉ុប និងអាមេរិកនៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម ឈ្មោះ VinFast និងឈានទៅផលិតរថយន្តអគ្គិសនីពីរម៉ូឌែលបន្ថែមទៀត សម្រាប់ដាក់លក់នៅក្នុងទីផ្ស...

សួនសត្វដ៏ធំមួយនៅប្រទេសថៃប្រកាសនឹងបិទទ្វារ ក្រោយពីបើកដំណើរការបាន២៤ឆ្នាំ

ព័ត៌មាន
ក្រោយបើកដំណើរការបាន២៤ឆ្នាំ សួនសត្វ Sriracha Tiger ដ៏ធំមួយរបស់ថៃ ដែលមានសត្វប្រហែល ៥ពាន់ក្បាល និងជាសួនសត្វមួយដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ