សេដ្ឋកិច្ចចិន

តម្លៃទំនិញនៅចិនធ្លាក់ចុះលឿនបំផុតមិនធ្លាប់មានកាលពីខែវិច្ឆិកា ក្នុងរយៈពេល៣ឆ្នាំ


តម្លៃទំនិញប្រើប្រាស់នៅចិន បានធ្លាក់ចុះលឿនបំផុតកាលពីខែវិច្ឆិកា ដែលជាការធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ខណៈសម្ពាធបរិត្តផរណាមានការកើនឡើងខ្ពស់ ស្របពេលតម្រូវការក្នុងស្រុកចុះទន់ខ្សោយ ដែលកំពុងធ្វើឱ្យមានការសង្ស័យចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច។ ស្ថាប័នជំនាញបានអះអាងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិន កាលពីខែវិច្ឆិកា បានធ្លាក់ចុះដល់ទៅ០,៥% បើធៀបនឹងខែតុលា ហើយសន្ទស្សន៍តម្លៃអ្នកផលិតនៅចិន បានធ្លាក់ចុះ២,៨% បើធៀបនឹងការធ្លាក់ចុះ២,៦% កាលពីខែតុលា។
សេដ្ឋកិច្ចចិន
ដោយ

ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិន បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅចិន​ កាលពីខែវិច្ឆិកា បានធ្លាក់ចុះ០,៥% បើធៀបនឹងខែតុលាកន្លងទៅ។ អត្រានៃការធ្លាក់ចុះនេះ គឺមានកម្រិតច្រើនជាងការធ្លាក់ចុះជាមធ្យម០,១% នៅក្នុងផលធៀបពីមួយខែទៅមួយខែ ហើយការធ្លាក់ចុះនេះមានស្ថានភាពខ្ពស់ជាងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

អត្រាអតិផរណាមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរាប់បញ្ចូលតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ គឺមានក្នុងកម្រិត០,៦ភាគរយដូចគ្នាបើធៀបនឹងខែតុលា ដែលជំរុញឱ្យអាជ្ញាធរចិន ត្រូវចាត់វិធានការហើយវិធានការទៀត ដើម្បីទប់ទល់នឹងអត្រាបរិត្តផរណា ឫរំហូរសាច់ប្រាក់ចេញជាបន្តបន្ទាប់។ បរិត្តផរណាសំដៅដល់ការធ្លាក់ចុះនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវា ក្នុងប្រទេស ឬតំបន់មួយក្នុងរយៈពេលជាក់លាក់ណាមួយ ក្នុងពេលដែលអត្រាអតិផរណាធ្លាក់ចុះក្រោមសូន្យភាគរយ។

លោក ផាន ជុងសេង ( Pan Gongsheng ) ទេសាភិបាលធនាគារកណ្តាលចិន បាននិយាយកាលពីសប្តាហ៍មុនថា អតិផរណាត្រូវបានគេរំពឹងថា នឹងមានការកើនឡើង។ កាលពីខែវិច្ឆិកា សន្ទស្សន៍តម្លៃ ផលិតនៅចិន បានធ្លាក់ចុះ២,៨% បើធៀបនឹងការធ្លាក់ចុះ២,៦% កាលពីខែតុលា ដែលនេះជាការធ្លាក់ចុះ១៤ខែជាប់គ្នា និងលឿនបំផុតចាប់តាំងពីខែសីហា។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានជួបបញ្ហាជាច្រើននៅឆ្នាំនេះដូចជាការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងស្រុក បញ្ហាទីផ្សារអចលនទ្រព្យ និងបញ្ហាតម្រូវការដ៏ក្តៅគគុកទាំងក្នុង និងក្រៅប្រទេស ដោយសារ​អ្នកប្រើប្រាស់រឹតបន្តឹងការចំណាយ ដែលធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានភាពមិនច្បាស់លាស់ចំពោះការងើបឡើងវិញ។

ក្រុមហ៊ុន Moody's កាលពីថ្ងៃអង្គារ បានព្រមានទម្លាក់ចំណាត់ថ្នាក់លើចំណាត់ថ្នាក់ឥណទានរបស់ប្រទេសចិន ដោយលើកឡើងថា ការចំណាយដើម្បីធានាដល់រដ្ឋាភិបាលក្នុងតំបន់ និងក្រុមហ៊ុនរដ្ឋ និងការគ្រប់គ្រងវិបត្តិអចលនទ្រព្យរបស់ខ្លួននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ ក្រសួងហិរញ្ញវត្ថុចិនបានហៅការសម្រេចចិត្តនេះថា នឹងជួយជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ហើយហានិភ័យអាចគ្រប់គ្រងបាន។

មន្រ្តីការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូល នៃបក្សកុម្មុយនីស្តកំពុងកាន់អំណាច ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ទីផ្សារកំពុងរង់ចាំការជំរុញរបស់រដ្ឋាភិបាលបន្ថែមទៀតនៅក្នុងការរៀបចំរបៀបវារៈប្រចាំឆ្នាំ ដែលគេគ្រោងនឹងធ្វើនៅចុងខែនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននឹងរួមគ្នាប្រឆាំងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចេកស៊ូលីវ៉ាន់បានឱ្យដឹងថាសហរដ្ឋអាម៉េរិកកូរ៉េខាងត្បូងនិងជប៉ុនបានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មីកាលពីថ្ង…

បារាំង និងអ៊ីតាលី នឹងឈប់ឧបត្ថម្ភធនលើរថយន្តអគ្គិសនីផលិតនៅអាស៊ី

ព័ត៌មាន
ក្រោមគោលនយោបាយគាំពារបរិស្ថាន ប្រទេសបារាំងបានផ្តល់ការអនុគ្រោះ និងឧបត្ថម្ភធន ដែលមានតម្លៃពី៥ពាន់ទៅ៧ពាន់អឺរ៉ូ ឫពីជាង៥ពាន់ទៅជាង៧ពាន់ដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ