សេដ្ឋកិច្ចចិន

ការងើបឡើងនៃសេដ្ឋកិច្ចចិនទំនងជាមានសន្ទុះយឺតយ៉ាវ និងរដិបរដុបនៅក្នុងឆ្នាំ២០២៤


បើតាមទិន្នន័យដែលគ្រោងនឹងចេញផ្សាយនៅសប្ដាហ៍នេះបានបង្ហាញថា ចិនទំនងជាសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល៥%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣។ ការណ៍នេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងថា តើហានិភ័យអប្បផរណា វិបត្តិលំនៅឋាន និងវិបត្តិទំនុកចិត្តដ៏យូរអង្វែងនឹងបន្ទច់បង្អាក់ការខំប្រឹងប្រែងដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចចិន
ដោយ

ទិន្នន័យដែលនឹងចេញផ្សាយនៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះនឹងទំនងជាបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនពង្រីកបានជាង៥%សម្រាប់រយៈពេញមួយឆ្នាំកន្លងមកនេះ បើទោះជាសេដ្ឋកិច្ចប្រ​ហែល​ជាបានបាត់បង់សន្ទុះមួយចំនួននៅក្នុងត្រីមាសទី៤ ឆ្នាំមុនក៏ដោយ។

ការលក់រាយ និងទិន្នផលឧស្សាហកម្មក៏ត្រូវបានគេមើលឃើញថា មានការកើនឡើងនៅក្នុងខែធ្នូ ឆ្នាំមុនបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីចុងឆ្នាំ២០២២ ជាពេលដែលប្រទេសចិនកំពុងទប់ទល់នឹងការផ្ទុះឡើងនូវជំងឺកូវីដ១៩យ៉ាងខ្លាំងក្លាបំផុត។

ឆ្នាំថ្មី២០២៤នេះបាននាំមកនូវព័ត៌មានចម្រុះជាច្រើន។ ជាក់ស្ដែកតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះក្នុងខែធ្នូសម្រាប់រយៈពេល៣ខែជាប់ៗគ្នា ដែលជាកម្រិតអប្បផរណាដ៏យូរបំផុតរបស់ចិនគិតចាប់តាំងពីឆ្នាំ២០០៩។ ហើយការនាំចេញរបស់ចិនវិញបានបង្ហាញពីសញ្ញាមានស្ថិរភាព បើទោះជាបានធ្លាក់ចុះពេញមួយឆ្នាំ២០២៣ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ មកក៏ដោយ។

លោក ទឹងខេន រីកលី (Duncan Wrigley) ប្រធានសេដ្ឋវិទូចិន នៅក្រុមហ៊ុន ផេនធីអន ម៉ាក្រូអ៊ីខូណូមិក (Pantheon Macroeconomics) បាននិយាយថា ការស្ទុះងើបឡើងវិញនូវតម្រូវការក្នុងស្រុកនឹងមានភាពយឺតយ៉ាវ និងរដិបរដុប ខណៈដែលវិធានការជំរុញតាមគោលដៅបានធ្លាក់ទៅដល់វិស័យវិនិយោគធ្វើឱ្យមានភាពយឺតយ៉ាវ ហើយការងើបឡើងវិញនូវអចលនទ្រព្យទៀតសោតមានដំណើរយឺតដូចជាដំណើរខ្យងអ៊ីចឹងដែរ។

ធនាគារប្រជាជនចិន (PBOC) នឹងមានឱកាសនៅថ្ងៃចន្ទនេះ ដើម្បីចាត់វិធានការទប់ទល់នឹងសម្ពាធអប្បផរណា និងជំរុញការផ្តល់កម្ចីថែមទៀត។ ក្រុមអ្នកសេដ្ឋវិទូដែលស្ទង់មិដោយសារព័ត៌មាន Bloomberg បានរំពឹងយ៉ាងទូលំទូលាយថា ធនាគារកណ្តាលនេះនឹងកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីគោលរយៈពេលមួយឆ្នាំរបស់ខ្លួនក្នុងអត្រា១%មកនៅត្រឹម២.៤% ហើយពួកគេក៏មើលឃើញអ្នកបង្កើតគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់កាន់តែច្រើនទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

ក្រុមសេដ្ឋវិទូនៅក្រុមហ៊ុន Societe Generale SA បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងមាន៤.៥%នៅឆ្នាំនេះដោយសារមានការកើនឡើងនូវសារពើពន្ធ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ កំណើនការនាំចេញមានស្ថិរភាព និងការគាំទ្រសម្រាប់វិស័យលំនៅឋាន។

លោកស្រី យ៉ាវ វ៉េ (Yao Wei) ប្រធានសេដ្ឋវិទូ និងប្រធានផ្នែកស្រាវជ្រាវរបស់ធនាគារអាស៊ីប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនថា ប្រសិនបើរដ្ឋាភិបាលចិនមានឆន្ទៈក្នុងការបង្កើនគោលនយោបាយសារពើពន្ធលើសពីអ្វីដែលពួកគេបានព្យាករបច្ចុប្បន្ន នោះកំណើនរបស់ចិនទំនងជានឹងមាន៥%នៅឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បេក្ខជនប្រឆាំងចិនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ខណៈអាម៉េរិកប្រកាន់ជំហរមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់

ព័ត៌មាន
បើទោះបីជានិន្នាការនៃការគាំទ្រឯករាជ្យភាពតៃវ៉ាន់ធ្លាក់ចុះក៏ពិតមែន ប៉ុន្តែពលរដ្ឋតៃវ៉ាន់ ភាគច្រើននៃ ពល់រដ្ឋ៧២% នៅក្នុងចំណោមពលរដ្ឋដែលមានសិទ្…

អ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញបែបណាចំពោះបេសកកម្មរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ទ្វីបអឺរ៉ុបលើកនេះ?

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបំពេញបេសសកម្មទៅកាន់ទ្វីបអឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ