ប្រទេសចិន

សាច់ប្រាក់របស់ចិនកំពុងពូនផ្ដុំនៅធនាគារកាន់តែច្រើន ខណៈទំហំប្រាក់បញ្ញើកើនលើសទំហំឥណទាន ៦,៥ទ្រីលានដុល្លារ


កាលពីចុងឆ្នាំ២០២២ សាច់ប្រាក់នៅក្នុងប្រទេសចិនបាននិងកំពុងគរពូនសាច់ប្រាក់នៅក្នុងធនាគារកាន់តែច្រើន ដោយសារតែមានគម្លាតខ្លាំងពេករវាងទំហំប្រាក់បញ្ញើដែលបានកើនលើសទំហំប្រាក់កម្ចី។ មានន័យថា ពលរដ្ឋចិនបាននាំគ្នាដាក់ប្រាក់បញ្ញើ ច្រើនជាងការទទួលយកប្រាក់កម្ចីទៅប្រើការ។ ជាក់ស្ដែង ធនាគារប្រជាជនចិន ឬដែលហៅកាត់ថា PBOC ដែលជាធនាគារកណ្ដាលរបស់ចិន បានរាយការណ៍ថា ចំនួនប្រាក់បញ្ញើក្នុងធនាគារមានច្រើនជាង ទំហំឥណទានដល់ទៅ ៦,៥ទ្រីលានដុល្លារ ដែលជាគម្លាតដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៩៧មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
: ទំហំប្រាក់បញ្ញើនៅក្នុងធនាគាររបស់ចិនកើនឡើងលើសចំនួនប្រាក់កម្ចីដល់ទៅ ៦,៥ ទ្រីលានដុល្លា!
ដោយ

នេះជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំដែលប្រាក់បញ្ញើបានកើនឡើងជាងទំហំឥណទានបែបនេះ។ បើតាម​របាយការណ៍ដដែល សមតុល្យនៃប្រាក់បញ្ញើជារូបិយប័ណ្ណចិនមានចំនួន៣៨ទ្រីលានដុល្លារ កើនឡើងចំនួន ១១,៣% ធៀបនឹងឆ្នាំមុន។ ដោយឡែកសមតុល្យប្រាក់កម្ចីមានចំនួនសរុប ៣១ទ្រីលានដុល្លារ កើនឡើងចំនួនជាង១១%។

ប្រទេសចិនកំពុងសម្លឹងរកវិធីជំរុញសេដ្ឋកិច្ចឲ្យប្រសើរឡើង ដោយរដ្ឋបានចាប់ផ្តើមបង្វិលសងពន្ធលើតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ ក្នុងតម្លៃសរុបជាទឹកប្រាក់​ទទួលបានប្រាក់ចំនួន ៣៥៥ ពាន់លានដុល្លារ ត្រឹមថ្ងៃទី ១៥ ខែធ្នូ។ ទោះបីជាវិធានការនេះ បានធ្វើឱ្យលំហូរសាច់ប្រាក់​សាជីវកម្មប្រសើរឡើង​ក៏ដោយ ក៏ក្រុមហ៊ុនឯកជនភាគច្រើន​នៅតែប្រុងប្រយ័ត្ន​ចំពោះ​ការវិនិយោគថ្មី ហើយប្រហែលជា​បង្កើន​ប្រាក់បញ្ញើ​របស់ពួកគេ​ផងដែរ។
យោងតាមការស្ទង់មតិរបស់ធនាគារចិន PBOC ដែលធ្វើឡើងនៅចន្លោះ​ខែតុលា​ដល់ខែធ្នូ ទៅលើអតិថិជនចំនួន ២ម៉ឺននាក់​បានបង្ហាញថា មនុស្សចំនួន ៦១,៨% នឹងជ្រើសរើស​បង្កើន​ចំនួន​ប្រាក់សន្សំ​របស់ពួកគេ​នៅ​ធនាគារ។ ទិន្នន័យនេះ ជាតួលេខខ្ពស់បំផុត គិតចាប់តាំងពី​ឆ្នាំ២០០២មក ជាពេលដែលគេផ្តើមតានដាន​ទិន្នន័យ​អ្នកដាក់បញ្ញើដំបូង។

ដោយឡែក តម្រូវការ​ប្រាក់កម្ចី​ក្រុមគ្រួសារ ក៏មានការចុះទន់ខ្សោយផងដែរ ជាក់ស្ដែង កំណើនសុទ្ធ នៅក្នុង​សមតុល្យឥណទាន​រយៈពេលមធ្យម និងវែង​សម្រាប់​កម្ចី​ក្រុមគ្រួសារ នៅក្នុង​ឆ្នាំ២០២២ មានប្រមាណជាង ៤០០ពាន់លានដុល្លារ កើនឡើងប្រមាណ ៥៥% ប៉ុន្ដែ​កំណើននេះ នៅតែតិចជាង​ឆ្នាំមុនដដែល។ បន្ថែមពីលើនេះកម្ចីថ្មីនៅក្នុង​ប្រទេសចិន បានធ្លាក់ដល់កម្រិតទាប​បំផុត​ក្នុងរយៈពេលប្រាំបីឆ្នាំ​ចុងក្រោយ ហើយចាប់ផ្ដើមធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១០មក។ ជាមួយគ្នានេះ ការទិញលក់ខុនដូ និងការបញ្ចាំក៏កំពុងថយចុះដូចគ្នា។
សូមជម្រាបថា ធនាគារ PBOC និងគណៈកម្មការនិយតករធនាគារ និងធានារ៉ាប់រងចិន បានជួបប្រជុំគ្នាកាលពីថ្ងៃទី ១១ខែមករា ជាមួយធនាគារធំៗផ្សេងទៀត ដោយបានណែនាំពួកគេ​ឱ្យ​បង្កើនការផ្តល់ប្រាក់កម្ចីក្នុងវិស័យផ្សេងៗ ដូចជាវិស័យអចលនទ្រព្យជាដើម ខណៈដែលវិស័យនេះ កំពុង​ជួបបញ្ហា​ថមថយចុះគួរឲ្យកត់សម្គាល់។

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ស្រីលង្កាទទូចឲ្យប្រទេសម្ចាស់បំណុលធំៗ គឺចិន និងឥណ្ឌាជួយកាត់បន្ថយការសងបំណុល

ព័ត៌មាន
ធនាគារកណ្តាលនៃប្រទេសស្រីលង្កា បានទទូចដល់ប្រទេសចិន និងឥណ្ឌា ដែលជាម្ចាស់បំណុលដ៏ធំរបស់ខ្លួននោះ ឱ្យឆាប់សម្រេចកាត់បន្ថយបំណុល ដើម្បីជាការបើកផ្ល…

ក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក Zara និង H&M រងការចោទប្រកាន់ថា កេងប្រវ័ញ្ចកម្លាំងពលកម្មនៅប្រទេសបង់ក្លាដេស

ព័ត៌មាន
ការសិក្សាថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោកមួយចំនួនរួមមានក្រុមហ៊ុន Zara, H&M និង GAP ជាដើម ត្រូវបានជាប់សង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ