ទីផ្សារមាស

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងថ្លៃខ្ពស់នៅដើមឆ្នាំនេះ?


តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅចុងសប្តាហ៍នេះ ត្រូវបានគេជួញដូរនៅក្នុងមួយអោន ជិត៣ពាន់ដុល្លារ បន្ទាប់ពីវាហើមឡើងខ្លាំងដល់លើស៣ពាន់ដុល្លារ កាលពីពេលថ្មីៗកន្លងទៅនេះ។ អ្នកវិភាគអះអាងថា ការកើនឡើងតម្លៃមាសជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ អាចដោយសារការសម្រុកទិញមាសស្តុកទុករបស់ចិន។
ទីផ្សារមាស
ដោយ

សារព័ត៌មានសេដ្ឋកិច្ចធំៗបានរាយការណ៍ថា តម្លៃមាសបានពុះកញ្ជ្រោលឡើងរហូតដល់ជាង៣ពាន់ដុល្លារនៅក្នុងមួយតម្លឹងនៅក្នុងរយៈពេលជិត៣ខែដើមឆ្នាំនេះ គឺដោយសារមូលហេតុច្រើន។ ប៉ុន្តែអ្នកវិភាគបានអះអាងថា មូលហេតុសំខាន់មួយនោះ គឺការសម្រុកទិញមាសស្តុកទុករបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ នៅលើពិភពលោក។ អ្នកវិភាគអះអាងថា ប្រទេសចិន គឺជាកត្តាជំរុញនាំមុខគេទាំងតម្រូវការប្រើប្រាស់ និងការទិញមាសទុក ហើយតម្រូវការមាសរបស់ប្រទេសនេះទំនងជាមិនធ្លាក់ចុះនោះទេ នៅក្នុងឆ្នាំ២០២៤ នេះ។

មកដល់ពេលនេះគេដឹងថា ក្នុងចំណោមធនាគារកណ្តាលនានា នៅលើពិភពលោក ធនាគារប្រជាជនចិន គឺជាអ្នកទិញមាសច្រើនជាងគេបំផុត កាលពីឆ្នាំ២០២៣ កន្លងទៅ។ ស្ថានភាពចុះខ្សោយនៃសេដ្ឋកិច្ច ជាពិសេសការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅប្រទេសនេះ បានជំរុញឱ្យអ្នកវិនិយោគកាន់តែច្រើនកំពុងសម្លឹងទៅរកទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព ជាពិសេស គឺមាសតែម្តង។ ក្នុងចំណោមប្រទេសនាំមាសកំពូលទាំង១០នៅលើពិភពលោក ចិនជាប្រទេស នាំចូលមាសច្រើនជាងគេ បន្ទាប់មកគឺប៉ូឡូញ សិង្ហបុរី លីប៊ី ឆេក ឥណ្ឌា អ៊ីរ៉ាក់ កាតា ហ្វីលីពីន និងគីហ្ស៊ីស្ថាន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចិនបាននាំចូលមាសមកស្តុកទុកពេញមួយឆ្នាំ២០២៣កន្លងទៅ មានបរិមាណសរុបរហូតដល់ទៅជិត២២៥តោន បន្ទាប់មកគឺ ប៉ូឡូញ បាននាំចូលជាង១៣០តោន និងសិង្ហបុរី នាំចូលជាង៧៦តោន។ ក្រៅពីនេះ ប្រទេសលីប៊ី បាននាំចូលមាស៣០តោន ឆេកនាំចូលជិត១៩តោន ឥណ្ឌាជាង១៦តោន អ៊ីរ៉ាក់ជាង១២តោន ខណៈកាតា ហ្វីលីពីន និងគីហ្ស៊ីស្ថាន បាននាំមូលមាសជាង៧តោនដូចគ្នា៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុនការបោះឆ្នោតចូលមកដល់ លោក ចូ បៃដិន ប្រកាសលុបបំណុលនិស្សិត៦ពាន់លានដុល្លារ

ព័ត៌មាន
ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាន់តែខិតជិតចូលមកដល់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសលុបបំណុលជូននិស្សិតអាម៉េរ…

អ្នកជំនាញថា កាស៊ីណូអាចផ្តល់ប្រាក់ចូលចំណូលរាប់ពាន់លានដុល្លារដល់ថៃ តែវាក៏បង្កជាហានិភ័យផងដែរ

ព័ត៌មាន
ថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា អាចទទួលបានចំណូលពន្ធរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មកាស៊ីណូស្របច្បាប់។ ទន្ទឹមនឹងផ្តល់ប្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ