បុណ្យចូលឆ្នាំចិន

ហេតុអ្វីអ្នកជាប់សែស្រឡាយចិន និងជនជាតិចិនពេញនិយមយកផ្កាអង្គាសីលតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំចិន?


ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតជិតចូលមកដល់ ដើមផ្កាអង្គាសីល ត្រូវបានអាជីវករដាក់លក់ជាហូរហែនៅតាមដងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ដូចរាល់ឆ្នាំការដាក់លក់ដើមផ្កាអង្គាសីលនេះត្រូ វបានពលរដ្ឋខ្មែរជាប់សែស្រឡាយចិន និងជនជាតិចិនរស់នៅកម្ពុជា បានទិញយកទៅដាក់តាំងលម្អក្នុងគេហដ្ឋាន និងក្រុមហ៊ុននានា។ ហេតុអ្វីអ្នកជាប់សែស្រឡាយចិន និងជនជាតិចិនពេញនិយមយកដើមផ្កាអង្គាសីលដាក់តាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន? តើវាមានអត្ថន័យយ៉ាងដូចម្តេច?
បុណ្យចូលឆ្នាំចិន
ដោយ

អាជីវករលក់ដើមផ្កាអង្គាសីល នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរៀងរាល់ឆ្នាំ ពួកគេតែងនាំយកដើមផ្កាអង្គាសីលមកដាក់តាំងលក់ជូនដល់អ្នកដែលមានតម្រូវការដើម្បីតាំងលម្អក្នុងគេហដ្ឋាន ខណៈអ្នកទិញមានជំនឿថា ផ្កាអង្គាសីលនឹងធ្វើឱ្យមានសិរីសួស្ដី ហើយប្រសិន​បើផ្កានេះរីកចំពេលចូលឆ្នាំចិន នោះវានឹងជួយឱ្យពួកគេមានសំណាងល្អ រកទទួលទានមានបាន និងធ្វើកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ និងជោគជ័យជាដើម។ បើតាមក្រុមអាជីវករលក់ផ្កាអង្គាសីល ផ្កាអង្គាសីលដែលពួកគេដាក់តាំងលក់ភាគច្រើន គឺប្រមូលទិញពីប្រជាពលរដ្ឋ ដែលកាប់មកពីតំបន់ភ្នំនៅខេត្តពោធិ៍សាត់ និងតំបន់ភ្នំមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ហើយផ្កានេះត្រូវបានដាក់លក់ទៅតាមប្រភេទទំហំផ្សេងៗគ្នា។

​ជាមួយគ្នានេះពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បានគូសបញ្ជាក់ថា មូលហេតុដែលអ្នកជាប់សែស្រឡាញចិន និងជនជាតិចិនពេញនិយមយកផ្កាអង្គាសីលដាក់តាំងនៅតាមគេហដ្ឋាន រោងចក្រ និងក្រុមហ៊ុននានា ដោយសារជនជាតិចិន បានយកផ្កាអង្គាសីលធ្វើជាតំណាងនៃសិរីសួស្ដី ហើយប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺតំណាងឲ្យការរកស៊ីមានបាននិងជោគជ័យតាមសេចក្ដីប្រាថ្នាទៀតផង។ ក្រុមអ្នកទិញផ្កាបានអះអាងថា ការទិញដើមផ្កាអង្គាសីលដាក់តាំងលម្អក្នុងគេហដ្ឋាននេះ ត្រូវបានធ្វើឡើងតាមទម្លាប់តាំងពីដូនតាមកម្ល៉េះ។

​យោងតាមឯកសារខ្លះបានឱ្យដឹងថា មេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង គឺជាអ្នកចូលចិត្តខ្លាំងបំផុតចំពោះផ្កាអង្គាសីល ហើយប្រជាជនចិន ក៏ចូលចិត្តយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីចិនដែរ។ ជំនឿនេះ ត្រូវបានជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងល្អក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿងនៅក្នុងឱកាសឆ្នាំថ្មី៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាន់តែមួយខែដើមឆ្នាំ អាជ្ញាធររឹបអូសសាច់បង្កកបានចំនួន១០៣តោនយកមកកម្ទេចចោល កើនឡើង៣០%

ព័ត៌មាន
រយៈពេលមួយខែដើមឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្ក្រាប និងរឹប…

សហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាសនៅអ៊ីរ៉ាក់ និងស៊ីរី សម្លាប់មនុស្សរាប់សិបនាក់

ព័ត៌មាន
សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី លើ៨៥គោលដៅដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (I…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ