ចូកឆ្នាំប្រពៃណីចិន

ចិនបញ្ចេញលក់សាច់ជ្រូក ៣ម៉ឺនតោនទៀតពីឃ្លាំងស្ដុកសម្រាប់ត្រៀមថ្ងៃបុណ្យចូលឆ្នាំចិន


អាជ្ញាធរចិន បានបញ្ជាក់ថ្មីៗនេះថា បានបញ្ចេញសាច់ជ្រូក ៣ម៉ឺនតោនបន្ថែមទៀត ពីឃ្លាំងស្ដុក ដើម្បីបង្កើនការផ្គត់ផ្គង់នៅក្នុងទីផ្សារ សម្រាប់អំឡុងថ្ងៃចូលឆ្នាំប្រពៃណីចិន ដែលកំពុងចូលមកដល់នេះ។ នេះបើតាមការអះអាង ដោយអ្នករៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
រូបតំណាង (រូបភាព៖ AFP)
ដោយ

គិត​សរុបជារួមទៅ សាច់ជ្រូក​ប្រមាណ ២៤ម៉ឺនតោនហើយ បាន​យកចេញពីឃ្លាំងស្ដុក​បម្រុង​​ ដើម្បី​បញ្ចេញលក់​លើទីផ្សារ​ ដោយការ​បញ្ចេញលក់នេះ មាន​៧ជុំមកហើយ គិតតាំងពី​ថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០មក។ ត្រង់នេះ សូមបញ្ជាក់បន្ដិចថា រដ្ឋាភិបាលចិន មាន​បង្កើតនូវ​ឃ្លាំងស្ដុក បង្កក​សាច់ជ្រូក​បម្រុងទុក ដើម្បីធានា​ទីផ្សារ​តម្លៃសាច់ជ្រូក​កុំឲ្យឡើងថ្លៃខ្ពស់ ពោលគឺ​នៅ​ពេលមាន​មានត្រូវការ​ច្រើនម្ដងៗ គេតែងតែបញ្ចេញសាច់ជ្រូក​ពីឃ្លាំងស្ដុកនេះ ដ្បិតថា ប្រទេសចិន មាន​តម្រូវការ​សាច់ជ្រូក​ច្រើនជាងគេ។

តម្លៃសាច់ជ្រូក​លក់រាយ​នៅមុន​ថ្ងៃបុណ្យចូលឆ្នាំចិន​ប៉ុន្មាន​ថ្ងៃ ដែលមានលក់​នៅក្នុង​ទីក្រុង​ធំៗ​ចំនួន​៣៦ នៅក្នុងប្រទេសចិន មានតម្លៃ ២ដុល្លារ៣០សេន ក្នុងមួយគីឡូក្រាម ធ្លាក់ចុះ២ភាគរយ ខណៈដែលតម្លៃ​​ស៊ុតវិញ ​ក៏ធ្លាក់ចុះជិត​៧%ផងដែរ។

រដ្ឋាភិបាល​ចិន បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​​ទិន្នផល ដោយ​ជួយ​សម្រួលដល់​ការដឹកជញ្ជូន​ និងធ្វើឲ្យមាន​ស្ថិរភាព​នូវបណ្ដាញលក់ ដើម្បីធានាបាន​ណុវ​ការផ្គត់ផ្គង់ និងស្វិរភាព​តម្លៃទំនិញ នៅក្នុងអំឡុងពេល​បុណ្យចូលឆ្នាំចិននេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាំងប៉ាវឆ្នាំថ្មីហេងៗ! បង់២០ខែដោយគ្មានការប្រាក់ ឬជម្រើសបង់រំលស់១០០%ពីបុរី ប៉េង ហួត

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២០១នេះ បុរី ប៉េង ហួត មានកិត្តិយសនាំមកជូនអតិថិជននូវការផ្ដល់ជូនដ៏ពិសេសបំផុតដោយមា…

លោក ចូបៃឌិន ជួបប្រជុំជាមួយកំពូលក្រុមហ៊ុនយក្សៗរបស់អាមេរិកពិភាក្សារឿងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន នៅថ្ងៃទី ៩ កុម្ភៈ បានជួបជាមួយនឹងក្រុមនាយកប្រតិបត្តិកកំពូលក្រុមហ៊ុនគ្រាក់ៗរបស់អាមេរិក ដើម្បីពិភាក្សាអំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ