មន្ត្រីរតនាគារអាមេរិកជួបពិភាក្សាគ្នាជាមួយសមភាគីចិននៅទីក្រុងប៉េកាំង!

តើរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអះអាងអ្វីខ្លះអំពី ជំនួបពិភាក្សា១០ម៉ោងជា មួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដាហ៍មុន?


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីរយៈពេល ១០ ម៉ោងជាមួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដាហ៍មុននេះ គឺ«មានលក្ខណៈត្រង់ទៅត្រង់មក»" និងប្រកបដោយផ្លែផ្កា»។ លោកស្រីបន្ថែមថា ដំណើរទស្សនកិច្ចនេះ ពិតជាបានជួយរក្សាស្ថិរភាពនៃទំនាក់ទំនងដ៏រង្គោះរង្គើរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
មន្ត្រីរតនាគារអាមេរិកជួបពិភាក្សាគ្នាជាមួយសមភាគីចិននៅទីក្រុងប៉េកាំង!

បើទោះបីជា បានលើកឡើងពីវឌ្ឍនភាពនៃជំនួបរវាងមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដាហ៍មុននេះក៏ពិតមែន ប៉ុន្ដែ មុនពេលចាកចេញពីប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី៩ខែកក្កដា លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បាននិយាយថា ដោយលើកឡើងពីក្ដីបារម្ភរបស់ទីក្រុងវ៉ាស៊ិនតោន អំពីអ្វីដែលលោកស្រីហៅថា ការអនុវត្តិសេដ្ឋកិច្ចមិនស្មើភាព និងបានលើកឡើងអំពីបញ្ហាដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនរបស់អាមេរិកពីសំណាក់ប្រទេសចិនផងដែរ។

ប៉ុន្ដែ លោកស្រីបានអះអាងថា ខ្លួនលោកស្រីផ្ទាល់ រួមទាំងលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកផង មិនបានមើលឃើញទំនាក់ទំនងរវាងអាមេរិក និងចិន តាមរយៈក្របខណ្ឌជម្លោះនោះទេ ប៉ុន្ដែ លោកស្រីជឿជាក់ថា ប្រទេសទាំងពីរនឹងអាចបន្ដរីកចម្រើននៅក្នុងពិភពលោកនេះជាមួយគ្នា។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរូបនេះ បានលើកឡើងទៀតថា ដំណើរទស្សនកិច្ចរបស់គាត់មានគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមមន្ត្រីសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន និងកាត់បន្ថយហានិភ័យនៃការយល់ច្រឡំ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការប្រែប្រួលអាកាសធាតុ និងបញ្ហាបំណុលប្រទេសក្រីក្រជាដើម។

បើតាមលោកស្រី Yellen នៅក្នុងជំនួបនោះ ក្រុមមន្ត្រីរបស់ចិន បានលើកឡើងពីការព្រួយបារម្ភ អំពីបទបញ្ជាប្រតិបត្តិ ដែលដាក់កម្រិតលើការវិនិយោគក្រៅប្រទេស ប៉ុន្តែលោកស្រី បានធានាអះអាងចំពោះមុខក្រុមមន្ត្រីចិនទាំងនោះថា វិធានការបែបនេះ នឹងមានវិសាលភាពតូចចង្អៀតប៉ុណ្ណោះ ហើយត្រូវបានអនុម័តដោយតម្លាភាព តាមរយៈដំណើរការបង្កើតច្បាប់ ដែលនឹងអនុញ្ញាតឱ្យមានការចូលរួមមតិជាសាធារណៈ។

សូមបញ្ជាក់ថា ក្នុងដំណើរបួនថ្ងៃនៅទីក្រុងប៉េកាំង លោកស្រីបានជួបជាមួយមន្ត្រីចិនរួមមាននាយករដ្ឋមន្ត្រីចិនលោក លី ឈាង និងអភិបាលរងធនាគារប្រជាជនចិនលោក ប៉ាន ហ្គ័ងសេង។ ក្រៅពីនោះ លោកស្រីក៏បានជួបជាមួយក្រុមហ៊ុនអាមេរិក ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិន អ្នកជំនាញហិរញ្ញវត្ថុ អាកាសធាតុ និងសេដ្ឋវិទូស្ត្រីផ្សេងទៀតផងដែរ៕




អត្ថបទបន្ទាប់


អាមេរិកគ្រោងផ្ដល់គ្រាប់បែកចង្កោម ដែលអង្គការសហប្រជាជាតិហាមឃាត់ទៅឱ្យអ៊ុយក្រែន

ព័ត៌មាន
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី៧ខែ កក្កដាថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់យ៉ាងទូលំទូលាយពីសហគ…

កត្តាអ្វីខ្លះ អាចនឹងជំរុញឲ្យវិស័យអចលនទ្រព្យរបស់វៀតណាមនឹងងើបឡើងវិញនៅក្នុងឆមាសទី២?

ព័ត៌មាន
ធនាគាររដ្ឋវៀតណាមបានបញ្ចុះអត្រាការប្រាក់គោលចំនួន៤ដង ដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនានានៅក្នុងប្រទេស ដែលមានប្រជាជនប្រហែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ