វិស័យទេសចរណ៍

កំណើនភ្ញៀវទេសចរចិនចេញក្រៅប្រទេស កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសពឹងផ្អែកលើទេសចរណ៍


ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេសនៅទូទាំងអាស៊ីនៅអំឡុងពេលសម្រាកក្នុងពិធីបុណ្យចូលឆ្នាំចិនកន្លងទៅជាថ្មីៗ។ បើយោងតាមកំណត់ត្រា ភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរមកកម្សាន្តនៅសិង្ហបុរី ថៃ និងម៉ាឡេស៊ី រួមបញ្ចូលគ្នាបានកើនឡើងជាង៣០% ហើយទៅកាន់ទីក្រុងហុងកុង ម៉ាកាវ ជប៉ុន និងកូរ៉េខាងត្បូង ក៏មានការកើនឡើងគួរឲ្យកាត់សម្គាល់ផងដែរ។
វិស័យទេសចរណ៍
ដោយ

នៅក្នុងអំឡុងពេលសម្រាកដ៏យូរបំផុតនៅក្នុងប្រទេសនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅ ស្ថិតិបានបង្ហាញថា សកម្មភាព និងការចំណាយសម្រាប់ដំណើរទេសចរណ៍ក្នុងប្រទេស ដែលកំពុងមានកើនឡើងរួចហើយនោះ និងការចេញកម្សាន្តនៅក្រៅប្រទេសមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនភ្ញៀវទេសចរចិន ចេញក្រៅប្រទេសនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសដែលពឹងផ្អែកខ្លាំងខាងឧស្សាហកម្មទេសចរណ៍ ជាពិសេសទីផ្សារទេសចរណ៍ចិន បើទោះបីជាទស្សនវិស័យនៃការងើបឡើងវិញជានិរន្តរភាពនៅមិនទាន់ច្បាស់ក៏ដោយចុះ។

ពាក់ព័ន្ធនឹងស្ថានភាពដ៏វិជ្ជមាននេះ អ្នកវិភាគនៅធនាគារ HSBC បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ទោះបីជាមានវិបត្តិម៉ាក្រូសេដ្ឋកិច្ចក៏ដោយ អ្នកវិភាគនោះជឿថា ពលរដ្ឋចិននៅតែមានឆន្ទៈក្នុងការចំណាយ ដើម្បីទទួលបានបទពិសោធន៍ទាក់ទងនឹងការធ្វើដំណើរ ​និងរំពឹងថា ការចំណាយទាក់ទងនឹងការធ្វើដំណើរអាចបន្តលើសពីការប្រើប្រាស់ក្នុងស្រុក។

យោងតាមប្រតិបត្តិករគេហទំព័រទេសចរណ៍ Trip.com បានឱ្យដឹងថា ការកក់សំបុត្រយន្តហោះមកកាន់ប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី រួមបញ្ចូលគ្នាបានកើនឡើងជាង៣0% នៅក្នុងអំឡុងពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ បើធៀបនឹងឆ្នាំ២០១៩ ហើយនៅក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរចិនជាច្រើនក៏បានចេញទៅកាន់ទីក្រុងហុងកុង ម៉ាកាវ ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ក្រៅពីការចំណាយនៅលើការធ្វើដំណើរការចំណាយ និងការទូទាត់នានាក៏កើនឡើងដែរ នៅក្នុងអំឡុងពេលនេះ ដោយ Alipay បាននិយាយថា ការចំណាយនៅក្នុងប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី តាមរយៈ App របស់ខ្លួន មានការកើនឡើងជាង៧% ក្នុងរយៈពេលពីថ្ងៃទី៩ ដល់ថ្ងៃទី១២ខែកុម្ភៈ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទូទាត់តាមអនឡាញនេះបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការចំណាយរបស់អ្នកប្រើប្រាស់សរុបបានងើបឡើងវិញត្រឹមតែ៨២%នៃកម្រិតកាលពី៤ឆ្នាំមុនប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគថា បើលោក ត្រាំ ឈ្នះឆ្នោត ក្រៅពីចិន អឺរ៉ុប និងជប៉ុនក៏អាចជាគោលដៅរបស់អាម៉េរិក

ព័ត៌មាន
ស្របពេលលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក កំពុងបន្តសកម្មភាពខិតខំប្រឹងប្រែង ដើម្បីត្រឡប់មកសេតវិមានម្តងទៀតនៅក្នុងអាណត្តិទី២ នៅក្នុងក…

តើការពិនិត្យសារធាតុញៀនលើមន្រ្តីរាជការ នឹងចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពមន្រ្តី និងថវិកាជាតិ ដែរឬទេ?

ព័ត៌មាន
ការដាក់ចេញវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ កំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ