កូវីដ១៩នៅចិន

ទីប្រឹក្សារដ្ឋចិនអះអាងថា ការរស់នៅបែបគន្លងថ្មីជាមួយកូវីដ១៩ មិនមែនជាជម្រើសសម្រាប់ចិននោះឡើយ


នៅគ្រាដែលប្រទេសជាច្រើន បានចាប់ផ្ដើមរៀនរស់ជាមួយកូវីដ១៩ ប្រទេសចិនឯណោះវិញ នៅមិនទាន់អាចរស់នៅជាមួយកូវីដ១៩បានទេ ព្រោះបើធ្វើដូច្នេះ វាអាចនាំឲ្យចំនួនអ្នកឈឺធ្ងន់កើនឡើងច្រើនទៅច្រើនទៅ ហើយអាចធ្វើឲ្យករណីស្លាប់នៅតែបន្តមានច្រើនមិនចេះចប់ ខណៈវាក៏នឹងអាចបង្កទៅជាបញ្ហានយោបាយផងដែរ។ នេះជាអ្វីដែលទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាង និងត្រូវយកមកចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ក្រុមគ្រូពេទ្យកូវីដ១៩របស់ប្រទេស​ចិន
ដោយ

ជា​អតីតមន្ត្រី​គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន ជា​សាស្ត្រាចារ្យ និង​បច្ចុប្បន្ន​ជា ប្រធាន​ក្រុម​អ្នកជំនាញ ខាង​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល​ចិន អំពី​ការ​ឆ្លើយ​តប​នឹង​មេរោគ​ឆ្លង​កូ​វី​ដ​១៩ គឺ​លោក​ឡាំង វ៉ា​ន​នៀ​ន បាន​និយាយ​ថា ទោះបីជា​អ្នក​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ ហើយ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ឬ​រហូត​ដល់​ស្លាប់ នៅ​ក្នុង​ប្រទេស​ចិន​នៅ​មាន​ចំនួន​តិច​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ប្រទេស​ចិន ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ដល់​ទៅ ១​ពាន់​៤​រយ​លាន​នាក់​នោះ ចាត់​ទុក​ថា ករណី​ទាំងអស់​ឆ្លង ឬ​ស្លាប់​នេះ ទោះ​តិច​ឬ​ច្រើន វា​គឺជា​ការ​គម្រាមកំហែង​សម្រាប់​ប្រទេស​ចិន​ទាំងមូល​។

លោក​ឡាំង វ៉ា​ន​នៀ​ន ថ្លែង​ដូចនេះ នៅ​ក្នុងអំឡុងពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​ចិន​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។ មន្ត្រីជាន់ខ្ពស់​ចិន​រូប​នេះ ថែម​ទាំង​បាន​សង្កត់ធ្ងន់​ទៀត​ថា វា​ចាំបាច់​ត្រូវ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ហើយ​ទោះ​មានការ​ឆ្លង​រាលដាល​មែន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ករណី​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ជា​ច្រើន​នោះ​ដែរ​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ចិន​កំពុង​អនុវត្ត​វិធានការ​គ្មាន​កូ​វី​ដ​១៩​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាងណា​ព្យាយាម​ឃុំគ្រង​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ឲ្យ​មាន​ទំហំ​តូច និង​ឈាន​ទៅ​កំចាត់​អស់​ការ​ចម្លង​តែ​ម្តង​។ យ៉ាង​មិ​ញ​គិត​ត្រឹម​ដើមខែ​ធ្នូ​នេះ ចិន​កំពុង​មានការ​រាលដាល​នៅ​៤​តំបន់​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​តំបន់​ម៉ុង​ហ្គោ​លី តំបន់​ហៃ​ឡុ​ង​ជាំ​ង យូ​ណា​ន និង​ខេត្ត​ហឺ​ប៉ី​ជាដើម​។

វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​របស់​ចិន ភាគច្រើន​គឺ​សំដៅ​ដល់​ការ​បិទ​ព្រំប្រទល់​តំបន់ ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​បិទ​ខ្ទប់​តំបន់​តូច​ៗ​ផង​ដែរ​។ លើស​ពី​នេះ​ទៀត ជាមួយនឹង​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩ ចិន​នៅ​តែ​បន្ត​អនុវត្ត ការ​ធ្វើតេស្ត​ជា​ប្រចាំ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​វែង​ជាដើម ដែល​ទាំងនេះ​សុទ្ធសឹងតែ​ផ្ទុយ​ពី​អ្វី​ដែល​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​អនុវត្ត​។

គួរ​កត់​សម្គាល់ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ចិន​ធ្លាប់​បាន​ព្រមាន​ថា ប្រសិនបើ​ខ្លួន​ហ៊ាន​បើកចំហ​ប្រទេស​ដូច​សហរដ្ឋអាមេរិក និង​បារាំង និង​លោក​ខាងលិច​មួយ​ចំនួន នោះ​ចិន​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ដល់​ទៅ​ជាង ៦៣​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសុខភាពពិភពលោកអំពាវនាវដល់ក្រុមហ៊ុនវ៉ាក់សាំងចិន ឲ្យចែករំលែកប៉ាតង់វ៉ាក់សាំងដល់ប្រទេសដទៃ

ព័ត៌មាន
ររបស់ចិន គឺ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ឱ្យចែករំលែកប៉ាតង់វ៉ាក់សាំងកូវីដ១៩ដល់ប្រទេសដទៃទៀត ដើម្បីបង្កើនផលិត ផ្គត់ផ្គង់ និង ធានាឱ្យមានលទ្ធភ…

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក ណែនាំពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសមួយចំនួនទៀត

ព័ត៌មាន
ក្រោយផ្ទុះជាថ្មីនូវជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ថ្មីនេះៗមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CD…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ