ជម្លោះកោះតៃវ៉ាន់

ជម្លោះកោះតៃវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសចិន និង អាមេរិកព្រមានគ្នាចំៗទៅវិញទៅមក នៅក្នុងជំនួបទ្វេភាគីខ្លីមួយ


រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ទៅប្រទេសនៅក្នុងជំនួបកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ជំទាស់ដាច់ខាតចំពោះ សកម្មភាពនានារបស់ចិន ជាពិសេសសកម្មភាពយោធា នៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលបានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង។ ប៉ុន្តែភាគីចិន ក៏បានព្រមានទៅអាមេរិកវិញដែរ កុំជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ និង សូមឲ្យគោរពគោលការណ៍ចិនតែមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
លោក វ៉ាងយី ទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេសចិន ជាមួយនឹង លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក
ដោយ និង

អំឡុង​ពេល​ជំនួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​មួយ រវាង លោក វ៉ាង​យី ទីប្រឹក្សា​រដ្ឋ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ជាមួយនឹង លោក អេ​ន​តូ​នី ប្លី​ង​ខេន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ក្នុង​ឱកាស​ដែល​ប្រមុខ​ការទូត​ទាំង​ពីរ​មក​ចូលរួម​ជំនួប​កំពូល G20 ភាគី​អា​មេ​រិ​ក បាន​បញ្ជាក់​ច្បាស់​ៗ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន ជំទាស់​ដាច់ខាត​ទៅ​នឹង​សកម្មភាព​លក្ខណៈ​ឯកតោភាគី​និយម ទាំងឡាយ​ពី​ក្រុង​ប៉េ​កាំ​ង ពិសេស​នៅ​ក្នុង​សំណុំរឿង​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ការទូត​អា​មេ​រិ​កមួយ​រូប​ដែល​បាន​ចូលរួម​ប្រជុំ ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

ដោយឡែក បើ​តាម​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​បានអោយ​ដឹង​ថា សហរដ្ឋអាមេរិក​ចង់​មានការ​ប្រកួតប្រជែង​មួយ​ដោយ​ការ​ទទួលខុសត្រូវ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នេះ​។ ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​តម្លាភាព និង​ទទួលខុសត្រូវ​ខ្ពស់ ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​ថា ការ​បើកចំហ​អោយ​មានការ​ទំនាក់ទំនង​គ្នា ជា​រឿង​សំខាន់​បំផុត​។

យ៉ាងណាមិញ ភាគី​ចិន​ដែល​តំណាង​ដោយ ទីប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី បាន​ហៅ​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក ថា​ជា​រឿង​មិន​ពិត និង​បាន​ចោទប្រកាន់​អា​មេ​រិ​កថា បាន​ធ្វើ​ឲ្យ​មានការ​ភាន់​ច្រ​លំ​ដល់​សហគមន៍​អន្តរជាតិ​។ ភាន់ច្រឡំ​ក៏​ដោយសារ​តែ​កោះ​តៃវ៉ាន់ ជា​អាណាខេត្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។ លោក វ៉ាង យី​បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក គោរព​ដល់​គោលការណ៍​ចិន​តែ​មួយ អោយ​បាន​ពិតប្រាកដ កុំ​និយាយ​ផ្សេង តែ​អនុវត្ត​ផ្សេង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ ដោយ​ការ​សែត​ចិន​ជា​ភាសា​អង់គ្លេស Global Times​។ 

គួរ​ជម្រាប​ថា ជំនួប​ដោយ​ផ្ទាល់​រវាង​សម​ភាគី​ចិន និង អា​មេ​រិ​ក​កាលពី​ថ្ងៃអាទិត្យ ជា​ជំនួប​ដំបូង​ហើយ​រវាង​អ្នក​ទាំង​ពីរ ចាប់តាំងពី​ការ​ជួប​ពិភាក្សា​គ្នា​ដ៏​តានតឹង និង ដោយ​កម្រ នៅ​រដ្ឋ​អា​ឡាស​ស្កា ទឹកដី​សហរដ្ឋអាមេរិក កាលពី​ខែមីនា​ឆ្នាំ​នេះ​។

សូម​បញ្ជាក់​ដែរ​ថា ជំនួប​ប្រមាណ ៥០​នាទី​រវាង​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​ទំនាក់ទំនង​រវាង​គ្នា​កំពុង​តែ​ឡើង​កំ​ដៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​នៅ​ក្នុង​សំណុំរឿង​កោះ​តៃវ៉ាន់ ដែល​អា​មេ​រិ​ក​ទើបបាន​អះអាង​ថា ខ្លួន​នឹង​ការពារ​កោះ​តៃវ៉ាន់​ពី​ការ​វាយ​ដណ្តើម​កាន់កាប់ ហើយ​ក្រោយមក​មិនយូរ​ប៉ុន្មាន បាន​ប្រកាស​រក​ការ​គាំទ្រ​ឲ្យ​តៃវ៉ាន់ ឲ្យ​បាន​ចូល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ថែម​ទៀត​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅស្លឹកត្រចៀក​មែនទែន រហូត​បាន​ចេញ​មក​ទាត់​ចោល និង​ថ្កោលទោស​ទ​ង្វើ​របស់​អា​មេ​រិ​ក ដោយ​បាន​ព្រមាន​ខ្លាំង​ៗ​ថា​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ទំនាក់ទំនង​ទ្វេភាគី​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកបោកប្រាស់លោក ជុំវិញករណីកិច្ចព្រមព្រៀងនាវាមុជទឹក

ព័ត៌មាន
ក្នុងអំឡុងពេលទៅចូលរួមប្រជុំ G20ថ្មីៗនេះ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសួរជុំវិញភាពរកាំរក…

ថៃបើកទទួលអ្នកដំណើរបរទេសពី ៦៣ ប្រទេស និងដែនដី ក្នុងថ្ងៃដំបូងជាមួយនឹងភាពវិជ្ជមាន

ព័ត៌មាន
ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចទេសចរណ៍ រដ្ឋាភិបាលថៃបានផ្តល់ភ្លើងខៀវទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចបន្ថែមពីប្រទេសមួយចំនួនបន្ថែមទៀត ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ