អត្ថបទ​ក្រុមហ៊ុន

ដឹងចិត្តណាស់! ផ្សារ​ទំនើប ជីប ម៉ុង Supermarket ដាក់​ឲ្យ​ប្រើ​វេបសាយ​ ដែល​អតិថិជន​អាច​ទិញ​ទំនិញ​ពីផ្សារ​ទំនើប​បាន​ដោយ​ខ្លួនឯង


ឥឡូវនេះ ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​រាប់​ពាន់​មុខរបស់​ផ្សារ​ទំនើប​ ជីប ម៉ុង នៅគ្រប់ទីកន្លែង អាច​បញ្ជាទិញ​បាន​តាម​អនឡាញ ពោលគឺ​តាម​គេហ​ទំព័រវិបសាយ​ថ្មីសន្លាង​របស់​ផ្សារទំនើបជីប ម៉ុង ដោយលោកអ្នក​មិនចាំបាច់ទៅផ្សារដោយ​ផ្ទាល់នោះទេ ។
ផ្សារ​ទំនើប ជីប ម៉ុង Supermarket ដាក់​ឲ្យ​ប្រើ​វេបសាយ​ ដែល​អតិថិជន​អាច​ទិញ​ទំនិញ​ពីផ្សារ​ទំនើប​បាន​ដោយ​ខ្លួនឯង

ផ្សារទំនើប ជីប ម៉ុង បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ http://www.chipmongsupermarket.com របស់​ខ្លួន​ជាផ្លូវការ ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការបញ្ជា​ទិញ​ទំនិញ​រាប់​ពាន់​ប្រភេទ ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ពីផ្សារ​ទំនើប ជីប ម៉ុង តាម​អនឡាញ ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ផ្សារ​ទំនើប​ផ្ទាល់​ឡើយ ។ 

លោក Arnaud Dufresne អគ្គនាយក​ផ្សារទំនើប ជីប ម៉ុង ថ្លែងថា ៖ «គេហទំព័រនេះ​នឹង​រួមចំណែក​មួយ​ផ្នែក​ដល់​ការរស់នៅ​បែប​សម័យ​ទំនើប និង​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការរស់នៅ​របស់​អតិថិជន​យើង ពីព្រោះ​ការទិញ​ទំនិញ​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​កាន់​តែ​ងាយ​ស្រួល ។ ជាមួយ​ម្រាម​ដៃ​ចង្អុល​ទៅ​លើ​ទំនិញ​ដែល​ខ្លួន​ចង់​​បាន ទំនិញ​ទាំងនោះ​នឹង​ដឹក​ជញ្ជូន​ទៅ​ដល់​អាសយដ្ឋាន​របស់​ពួកគាត់ មិន​លើស​ពី​ ៣០នាទី បន្ទាប់ពី​បញ្ជា​ទិញ​រួចរាល់ ។»  

ទំនិញរាប់ពាន់​មុខ​របស់ផ្សារទំនើប​ ជីប ម៉ុង អាច​បញ្ជាទិញបាន​តាមវិបសាយ ។

លោក Arnaud បន្តទៀតថា ការបញ្ជាទិញ​ទំនិញ​តាម​វេបសាយ http://www.chipmongsupermarket.com នឹង​ជួយ​សន្សំ​សំចៃ​ពេល​វេលា និង​កាត់​បន្ថយ​ការចំណាយ​ទៅ​លើ​ការធ្វើ​ដំណើរ​ជាច្រើន​របស់​អតិថិជន ហើយ​រួមទាំង​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ពីការឆ្លង​ជំងឺ​ផ្សេងៗ ។ 

លោកបង្ហាញសុទិដ្ឋិនិយមផងដែរថា អតិថិជននឹងរីករាយជាមួយបទពិសោធន៍បញ្ជាទិញទំនិញពីវេបសាយថ្មីរបស់ផ្សារទំនើប ជីប ម៉ុង នេះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់នូវសេវាកម្មថ្មីកាន់តែប្រសើរដល់ប្រជាពលរដ្ឋទាំងអស់។ 

លោក Arnaud Dufresne អគ្គនាយក​ផ្សារទំនើប ជីប ម៉ុង ។

លោកក៏រំឭកអតិថិជនផ្សារទំនើប ជីប ម៉ុង សូមបន្តតាមដានការផ្តល់ជូនតម្លៃពិសេសលើមុខទំនិញជាច្រើនប្រភេទជាមួយគុណភាពល្អ ថ្មីស្រស់ៗជារៀងរាល់សប្តាហ៍នៅលើទំព័រហ្វេសប៊ុករបស់ផ្សារទំនើប ជីប ម៉ុង https://www.facebook.com/ChipMongSupermarket និងបណ្តាញ Telegram របស់ផ្សារទំនើប ជីប ម៉ុង https://t.me/chipmongsupermarket

ផ្សារទំនើប​ ជីប ម៉ុង បង្កើត​វេបសាយ​ថ្មីសន្លាង សម្រាប់អតិថិជន​បញ្ជាទំនិញតាមអនឡាញ ។



អត្ថបទបន្ទាប់


ភ្នាក់ងារវីងរូមគ្នាម្តងទៀតដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ ១៩

ព័ត៌មាន
ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន …

កម្ពុជាអាចសន្សំបានជិត ១០០លានដុល្លារ ពីការកាត់ចំណាយមិនចាំបាច់ សម្រាប់ទុកដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៥ ខែឧសភា បានចេញសារាចរណែនាំ ស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ ដោយក្នុងនោះ មានការក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ