ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ បានបញ្ចប់ការសាង់សង់ជាស្ថាពរ!

តើភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ ដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅខែក្រោយ?


គម្រោង ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ត្រូវបានសាងសង់ចប់រួចរាល់ជាស្ថាពរ និងបានប្រគល់ជូនគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) ហើយផងដែរ សម្រាប់ត្រៀមទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងៗ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែក្រោយនេះ។
ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ បានបញ្ចប់ការសាង់សង់ជាស្ថាពរ!

តើភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ ដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅខែក្រោយ?

នៅក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយខេមបូណូមីស កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ ត្រូវបានសាងសង់សម្រេចជាស្ថាពរ និងបានប្រគល់ជូនគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) រួចហើយផងដែរ សម្រាប់ត្រៀមទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងៗ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ដល់១៦ ខែឧសភាខាងមុខនេះ។ អ្នកឧកញ៉ា សៀ ឫទ្ធី អះអាងថា ភូមិកីឡាដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ពោលគឺមានទីតាំងជាប់ទៅនឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្កភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការការប្រមូលផ្តុំកីឡាករពីពីបណ្តាប្រទេសផ្សេងៗ មកនៅក្បែរកន្លែងប្រកួតតែម្តង ដោយផ្តល់ភាពងាយស្រួលទាំងការផ្គត់ផ្គង់កន្លែងស្នាក់នៅ ការផ្គត់ផ្គង់អាហារ រក្សាបានសន្តិសុខ សុវត្ថិភាព ពិសេសងាយស្រួលក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលាផងដែរ។

បើតាម អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមនៅពេលខាងមុខនេះ ប្រៀបបានទៅនឹងការផ្សាយអំពីសក្ដានុពលរបស់កម្ពុជាទៅកាន់ពីភពលោក ដោយបានផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច។ ពោលគឺក្រៅតែពីក្រុមកីឡាករដែលមកប្រកួតក្នុងព្រឹត្តិការណ៍នេះហើយនោះ ក៏មានការចូលរួមពីសំណាក់គណៈប្រតិភូ និងអ្នកគាំទ្រកីឡាផ្សេងៗដែរ ដូចនេះវាក៏ជាផ្នែកមួយនៃការមើលឃើញអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលអាចឈានទៅដល់ការបង្កើតការវិនិយោគផ្សេងៗដែរ។ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពិតជាបានផ្តល់ផលចំណេញ ជាច្រើនដល់កម្ពុជា មិនត្រឹមតែបានលើកមុខមាត់របស់ប្រទេសម្ពុជានៅលើឆាកអន្តរជាតិនោះទេ ថែមទាំងទាក់ទាញនូវភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជាបន្ថែមទៀតផងដែរ។

សូមជម្រាបថា ភូមិកីឡដ្ឋានវើលប្រ៊ីដ លាតសន្ធឹងលើផ្ទៃដី ៦ហិកតា មានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានមរតកតេជោ ដោយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីស្រឡាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដោយតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់និងក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែងស ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡាជាដើម៕




អត្ថបទបន្ទាប់


ហេតុអ្វីការមកដល់នៃភ្ញៀវទេសចរចិនក្នុងប្រទេសថៃនៅឆ្នាំនេះ អាចនឹងមិនដូចការរំពឹងទុក?

ព័ត៌មាន
ចំនួនភ្ញៀវទេសចរជនជាតិចិន ដែលគេរំពឹងថានឹងមកលេងកម្សាន្ដ នៅប្រទេសថៃចំនួនប្រមាណជា ៥ លាននាក់នៅក្នុងឆ្នាំ ២០២៣ ប្រហែលជាមិនអាចក្លាយជាការពិតន…

ក្រសួងចំនួន៣កំពុងពិភាក្សាកំណត់អាយុកាលរថយន្តជជុះនាំចូល ខណៈនៅអាស៊ានមានតែកម្ពុជាទេ ដែលនៅអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ

ព័ត៌មាន
ក្រសួងពាក់ព័ន្ធចំនួន៣រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ