អាកាសចរណ៍ស៊ីវិល

អាកាសចរណ៍ស៊ីវិលចាប់ដៃជាក្រុមហ៊ុនឯកជន ពង្រឹងសេវាសន្តិសុខអាកាសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញ


រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Albans Management បង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ស៊ីឃ្យូរីធី អេវីអេសិន កម្ពុជា ហៅកាត់ថាសកម្ម ដើម្បីផ្តល់សេវាសន្តិសុខដល់អាកាសដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា ជំនួសក្រុមហ៊ុនសន្តិសុខបច្ចុប្បន្ន។
អាកាសចរណ៍ស៊ីវិលរំពឹងក្រុមហ៊ុនសន្តិសុខ សកម្ម ជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗ
ដោយ

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរណ៍ កិច្ចសហប្រតិបត្តរវាងរដ្ឋ និងឯកជននេះធ្វើឡើងក្នុងទម្រង់កសាង ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)បន្ទាប់ពីរយៈពេលសប្បទាន១៥ឆ្នាំត្រូវបានបញ្ចប់។ ក្រុមហ៊ុនសន្តិសុខសកម្មនេះបានផ្តល់ការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ចំនួន១ពាន់៤រយកន្លែង និងប្រយោល៦រយកន្លែងនៅក្នុងដំណាក់កាលទី១។ តាមរយៈការអនុលោមតាមស្ដង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) និង IATA របស់ក្រុមហ៊ុននេះ ថ្នាក់ដឹកនាំអាកាសចរណ៍រំពឹងថា វានឹងជួយបង្កើនទំនុកចិត្ត និងបំពេញចំណុចខ្វះខាតដល់ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗឲ្យហោះហើរមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្រុមហ៊ុនសន្តិសុខ សកម្ម ដែលកើតចេញពីការចាប់ដៃគ្នារវាងរដ្ឋលេខាធិការកដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងភាគីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន Albans Management នឹងចូលមកជំនួសក្រុមហ៊ុនសន្តិសុខបច្ចុប្បន្នក្នុងការផ្តល់សេវាកម្មសន្តិសុខដល់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា បន្ទាប់ភាគីទាំងពីរបានចុះហត្ថលេខាបង្កើតក្រុមហ៊ុននេះឡើងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្រោយពិធីចុះហត្ថលេខា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីលបានគូសបញ្ជាក់ថា ក្រុមហ៊ុនសន្តិសុខនេះនឹងចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនតាមជំហានជាបណ្តើរៗ បន្ទាប់ពីការចុះហត្ថលេខាលើភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជននេះ ហើយនឹងឈានទៅជំនួសក្រុមហ៊ុនសន្តិសុខចាស់ទាំងស្រុងនៅពេលណាមួយ។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ការបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជនខាងលើបានផ្តល់សេចក្តីសម្រេចតាំងពីអាណត្តិទី៦ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាមកម្ល៉េះ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បន្តគាំទ្រលើគម្រោងមួយនេះរហូតឈានដល់ការចុះហត្ថលេខានៅពេលនេះ។ គោលបំណេងនៃការចាប់ដៃគ្នាជាមួយក្រុមហ៊ុន Albans Management គឺដើម្បីធ្វើទំនើបកម្មសេវាកម្មសន្តិសុខអាកាសចរណ៍នៅកម្ពុជាឲ្យឆ្លើយតបទៅនឹងការរីកចម្រើន និងការប្រែប្រួលបរិបទនៅលើពិភលោក ក៏ដូចជាធ្វើឲ្យអនុលោមតាមតម្រូវការរបស់ស្ថាប័នអាកាសចរណ៍អន្តរជាតិ។

សម្រាប់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ការផ្តល់សេវាកម្មសន្តិសុខឲ្យកាន់តែល្អប្រសើរក្នុងវិស័យអាកាសចរណ៍វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះថាកាលមានក្រុមហ៊ុនសន្តិសុខមួយដែលមានស្តង់ដា និងគុណភាពខ្ពស់លំដាប់អន្តរជាតិ វានឹងជួយលើកមុខមាត់កម្ពុជា ក៏ដូចជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗឲ្យហោះហើរមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមរំពឹងថា តាមរយៈការអនុលោមតាមស្ដង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) និង IATA របស់ក្រុមហ៊ុននេះ វានឹងជួយបង្កើនទំនុកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាអាចបំពេញចំណុចខ្វះខាតកន្លងមកក្នុងការទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោកឲ្យភ្ជាប់ជើងហោះហើរជាមួយកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជនខាងលើ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនខាងលើធ្វើឡើងក្រោមទម្រង់កិច្ចសន្យាវិនិយោគ កសាង ធ្វើប្រតិបត្តិការ និងផ្ទេរបន្ទាប់ពីសម្បទានរយៈពេល១៥ឆ្នាំត្រូវបានបញ្ចប់។ ក្រុមហ៊ុនសន្តិសុខដែលមានឈ្មោះកាត់ថា “សកម្ម/SAKAM" នេះនឹងផ្តល់សេវាសន្តិសុខអាកាសចរណ៍ដល់អាកាសយានដ្ឋានអន្តរជាតិចំនួន៥រួមមានអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ អាកាសដ្ឋានខេត្តសៀមរាប អាកាសដ្ឋានក្រុងព្រះសីហនុ អាកាសដ្ឋានខេត្តកោះកុង និងអាកាសដ្ឋានអនាគតផ្សេងៗ ស្របទៅតាមសភាពការជាក់ស្តែង។

ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលរូបនេះរំពឹងថា តាមរយៈក្រុមហ៊ុនសន្តិសុខដែលអនុលោមតាមស្ដង់ដារ ICAO និង IATA វានឹងជួយកាត់បន្ថយហានិភ័យសុវត្ថិភាព និងជួយឲ្យកម្ពុជាមើលឃើញឱកាសថ្មី ដើម្បីបើកជើងមេឃដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាជួយជំរុញបន្ថែមឱ្យមានសកម្មភាពទេសចរណ៍ ធុរកិច្ច និងភាពជឿជាក់សម្រាប់អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍បន្ថែមទៀត។ ទោះបីក្រុមហ៊ុននេះកើតចេញពីការចាប់ដៃគ្នាជាក្រុមហ៊ុនឯកជន តែរាជរដ្ឋាភិបាលកម្ពុជានឹងកំណត់លើថ្លៃសេវាសន្តិសុខផ្សេងៗសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនចេញចូលតាមផ្លូវអាកាសនៅកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ដែលបានបន្ថែមថា ក្រុមហ៊ុនសន្តិសុខនេះបានបង្កើតការដោយផ្ទាល់ចំនួន១ពាន់៤រយកន្លែង និងដោយប្រយោល៦រយកន្លែង៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យត្រៀមចំណាយ ៦០ម៉ឺនដុល្លារសម្រាប់រថយន្តក្រុងដឹកកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមចំណាយថវិកាលើការរៀបចំដឹកជញ្ជូនកម្មករ-កម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុ…

កម្ពុជារកចំណូលបានជិត២៣០លានដុល្លារពីការនាំចេញជ័រកៅស៊ូនៅ៧ខែឆ្នាំនេះ ខណៈតម្លៃថយចុះជាងឆ្នាំមុន

ព័ត៌មាន
នៅរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈតម្លៃនាំចេញជ័រកៅស៊ូ មានការថយចុះជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ