អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចូលរួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់លទ្ធភាពទទួលបានទឹកប្រើប្រាស់


ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ប្រព័ន្ធស្រោចស្រពជូនឧទ្យានជាតិជួរភ្នំក្រវាញក្រោមវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រគល់-ទទួល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ នៅឯទីស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ នាខេត្តកំពង់ស្ពឺ។ការប្រគល់ជូនប្រព័ន្ធស្រោចស្រពនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាដើម្បីរួមចំណែកដល់និរន្តរភាព ភាពធន់នឹងអាកាសធាតុ និងការកសាងអនាគតរួមគ្នាកាន់តែប្រសើរសម្រាប់សហគមន៍មូលដ្ឋាន។
ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចូលរួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់លទ្ធភាពទទួលបានទឹកប្រើប្រាស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​នេះ រួម​ជា​មួយ​សមាជិក​សហគមន៍​មូលដ្ឋាន និង​ក្រុមការងារ​មក​ពី​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា។

ថ្លែង នៅ ក្នុងពិធី ប្រគល់-ទទួល ប្រព័ន្ធ ស្រោច ស្រព នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន បានមាន ប្រសាសន៍ ថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានតាមរយៈការផ្តល់ប្រព័ន្ធស្រោចស្រពថ្នាលបណ្តុះកូនឈើ។ កូនឈើដែលបណ្តុះបាននឹងត្រូវចែកជូនដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋសហគមន៍ដើម្បីយកទៅដាំនៅតាមសហគមន៍ និងជាពិសេសដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកាន់តំបន់ខ្នងផ្សារ ចូលរួមដាំបង្កើតភាពបៃតងក្រោមទិសស្លោក«ទេសចរម្នាក់ ដើមឈើមួយដើម»។ កម្ពុជាបាន ស្ថិតក្នុងរបត់ថ្មីមួយដែលទទួលបានប្រាក់ចំណូលពីការអភិរក្សតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិដែលកំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានា។»

ប្រព័ន្ធ​ស្រោច​ស្រព​​ដែល​បាន​ប្រគល់ជូន​ឧទ្យានជាតិជួរ​ភ្នំក្រវាញ​នេះ​​គឺ​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ​ដែល​មានម៉ាស៊ីន​បូមទឹក​​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា) និង​​ទុយោ​ទឹក​​ដែល​រំពឹង​ថានឹង​បង្កើន​អត្រាប្រជែង​រស់សម្រាប់កូនឈើដែ​ល​ចាប់​ពន្លក​ថ្មី​​ចំនួន ៤០ ០០០ដើម​​នៅ​ក្នុង​ឧទ្យានជាតិ ក្នុងរយៈកាល៤ឆ្នាំខាងមុខ។ កូនឈើ​ទាំង​នេះ​នឹង​ត្រូវយក​ទៅ​​ដាំ​នៅ​ទីតាំង​ចាំបាច់​នានា​ដែល​​​អាជ្ញាធរ​ឧទ្យានជាតិជា​អ្នក​កំណត់​ ដែលជា​វិធានការ​​ដ៏សំខាន់​មួយ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាពប្រចាំប្រទេស​នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន កូកា-កូឡា យើង​ប្តេជ្ញា​ចូល​រួម​ចំណែក​​ក្នុង​សកម្មភាព​កាត់​បន្ថយការ​ប្រែប្រួល​អាកាសធាតុ។ ការប្រគល់​ប្រព័ន្ធ​ស្រោចស្រព​នេះ​គឺ​ជា​ឧទាហរណ៍ជាក់​ស្តែង​មួយ​អំពី​​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​​របស់​ក្រុមហ៊ុន​យើង ការការពារ​ជីវ​ចម្រុះ និង​ការ​កសាង​ភាព​ធន់​នឹង​អាកាសធាតុ»។

​ក្នុ​ងគម្រោង​ប្រហាក់ប្រហែល​គ្នា​នេះដែរដែលបានប្រព្រឹត្ត​ទៅ​នៅ​​​​ដើម​ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រោមការ​សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រគល់​​អណ្តូង​ទឹក​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​​​សម្រាប់​​ស្រោច​ស្រព​កូនឈើ​និង​សួនបៃតង​​​នៅ​តំបន់​អង្គរ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប។

ក្រៅពី​សកម្មភាព​ទាក់​ទង​នឹង​អាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏​បាន​ធ្វើ​កិច្ចការ​ដើម្បី​ផ្តល់​ជូន​ទឹក​ស្អាត​ដល់​សហគមន៍​មូលដ្ឋាន​ផងដែរ​តាម​រយៈ​គម្រោងដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក AquaSan របស់ខ្លួន​ក្រោមកិច្ច​សហការ​ជា​មួយ​មូលនិធិ Planet Water ។ ក្រុមហ៊ុន​នឹងដំឡើងប៉ម​ចម្រោះទឹកស្អាត និងផ្តល់​ជូន​​ម៉ាស៊ីន​លាង​សម្អាត​បន្ទាប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុង​ពេល​ឆាប់ៗនេះ​នៅ​ក្នុង​ពិធី​មួយ​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក AquaSan ចំនួន៤២ ឈុត ដែលបាន​ផ្តល់ជូន​សហគមន៍​នា​ពេលកន្លង​មក កំពុង​ផ្តល់​ជូន​​ទឹក​ស្អាត​ដល់​​​ប្រជាជន​​ជាង ៧៣ ០០០​នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្ត​សម្រេច​ឱ្យ​​បាន​​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​​ ២៥% នៅត្រឹម​ឆ្នាំ២០៣០ និងមាន​គោលដៅ​​សម្រេច​ឱ្យ​បាន​​ការ​បំភាយ​ឧស្ម័ន​កាបូនិច​​សូន្យ​​នៅត្រឹម​ឆ្នាំ២០៥០។ ក្រុម​ហ៊ុន​សម្រេច​បាន​​គោលដៅ​ឆ្នាំ២០២០ របស់​ខ្លួន​ជាមួយ​នឹង​​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​របស់ខ្លួន​ចំនួន ២៥% នៅ​ដំណាច់​ឆ្នាំ២០២០ ធៀប​នឹង​​ទិន្នន័យ​គោល​នៅ​​ឆ្នាំ២០១០៕




អត្ថបទបន្ទាប់


កម្ពុជាទទួលជ័យលាភីចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជាទទួលជ័យលាភី និងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះ មានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំន…

មានកត្តាអ្វីខ្លះជំរុញឲ្យកម្ពុជាកំពុងសម្លឹងងាកទៅធ្វើពាណិជ្ជកម្មជាមួយប្រទេសអតីតសហភាពសូវៀត?

ព័ត៌មាន
ក្រៅពីទីផ្សារសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងអាស៊ាន កម្ពុជាក៏កំពុងសម្លឹងមើលទីផ្សារនៅប្រទេសមួយចំនួន ដែលជាអតីតទឹកដីសហភាពសូវៀត ដើម្បីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ