ផ្លូវល្បឿនលឿន

តើការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានការវិវត្តដល់ណាហើយ ក្រោយបើកការដ្ឋានជាង១ឆ្នាំកន្លងមកនេះ?


គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជាភ្នំពេញ-បាវិត ត្រូវបានបានបើកការដ្ឋានសាងសង់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍តភ្ជាប់ពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ផ្លូវល្បឿនលឿន
ដោយ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿននៃប្រទេសវៀតណាម គឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ តើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានការវិវត្តដល់ណាហើយ ក្រោយបើកការដ្ឋានសាងសង់ជាង១ឆ្នាំកន្លងមកនេះ?

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលជាង១ឆ្នាំកន្លងនេះ គម្រោងនេះ​មិនទាន់មានវឌ្ឍនភាពសាងសង់គួរឱ្យកត់សម្គាល់នៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងដំណើរការរៀបចំទីតាំងការដ្ឋាន កន្លែងស្នាក់នៅ និងការិយាល័យ ទីតាំងផលិតគ្រឿងសំណង់ សិក្សាទីតាំងយកដី ថ្ម និងរៀបចំបុគ្គលិកនៅឡើយទេ។ បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងដំណាក់កាលនេះ ការអនុវត្តគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា មិនមានឧបសគ្គចម្បងណាមួយគួរកត់សម្គាល់នោះទេ។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា សម្រាប់កន្លែងតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា ជាមួយវៀតណាម ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦២ បាវិត-ហូជីមិញ ម៉ុកបៃ គឺពុំទាន់មានអ្វីប្រែប្រួលនៅឡើយទេ ពោលគឺស្ថិតក្នុងការរង់ចាំពីភាគីប្រទេសវៀតណាម ក្នុងការបង្កើតក្រុមការងារដើម្បីពិនិត្យដោះស្រាយ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ​។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណជាង១ពាន់៣រយលានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ២៣២លានដុល្លារអាម៉េរិក។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិគីណាល់ រៀបចំពានរង្វាន់ត្នោតមាស ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិត

ព័ត៌មាន
មូលនិធីគីណាល់ បានរៀបចំពានរង្វាន់ត្នោតមាសក្រោមប្រធានបទ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុង…

តើវិស័យឧស្សាហកម្មរបស់ចិន មានស្ថានភាពបែបណា ក្រោយរងសម្ពាធពាណិជ្ជកម្មពីបស្ចិមប្រទេស?

ព័ត៌មាន
ទោះបីស្ថិតក្រោមគំនាបពន្ធ និងការរឹតបន្តឹងលើការនាំចូលដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេស ក៏វិស័យឧស្សាហកម្មរបស់មហាយក្សចិន នៅតែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ