សហភាពអឺរ៉ុប - អ៊ុយក្រែន - ទណ្ឌកម្មលើរុស្ស៊ី - អ៊ីរ៉ង់

EU ពិភាក្សាដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ និងត្រៀមផ្តល់ជំនួយថវិកាយោធាឱ្យអ៊ុយក្រែនបន្ថែមទៀត


ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដោយក្នុងនោះក៏នឹងត្រៀមផ្តល់ជំនួយយោធាជាង ២ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធក្នុងសមរភូមិទប់ទល់នឹងការចូលឈ្លានពានពីសំណាក់រុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មន្ត្រី EU ត្រៀមដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់!

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថាតើប្រទេសហុងគ្រីនឹងនៅតែបន្តរារាំងការសម្រេចចិត្តមួយចំនួនរបស់សហភាពអឺរ៉ុបឬក៏យ៉ាងណានោះទេ ខណៈមន្ត្រីអឺរ៉ុបចាត់ទុកថាទង្វើរបស់ហុងគ្រីនេះគឺជា «ការគំរាមកំហែងផ្នែកការទូត» ដោយទីក្រុងប៊ុយដាប៉ែសបានព្យាយាមការរាំងខ្ទប់មូលនិធិរបស់សហភាពអឺរ៉ុបទៅឱ្យទីក្រុងកៀវ។

បើតាមអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបម្នាក់បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើការប្រើប្រាស់អំណាចវេតូជំទាស់របស់ហុងគ្រី ថា «ជាគោលការណ៍ វាគឺជាកិច្ចព្រមព្រៀង ប៉ុន្តែវាក៏មានអ្នកជំទាស់ដែរ ដូចនេះលោកថាវាជាការគំរាមកំហែងការទូត ដែលប្រទេសសហភាពអឺរ៉ុបទាំងអស់គ្នាមិនចង់ឃើញឡើយ»។

រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបទាំង២៧ប្រទេស នឹងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទីប្រាំបួនទៅលើប្រទេសរុស្ស៊ីដែលត្រូវបានកំណត់ដើម្បីដាក់បុគ្គល និងអង្គភាពជិត ២០០ បន្ថែមទៀតនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ក្រៅតែពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយនោះ សហភាពអឺរ៉ុបក៏ត្រូវពិនិត្យមើលឡើងវិញនូវទណ្ឌកម្មថ្មីលើប្រជាជន និងអង្គការរបស់អ៊ីរ៉ង់ ជុំវិញការរំលោភសិទ្ធិមនុស្សនៅក្នុងការបង្រ្កាបរបស់ទីក្រុង Tehran លើក្រុមអ្នកតវ៉ាបាតុកម្មនាពេលថ្មីៗនេះ និងទណ្ឌកម្មឆ្លើយតបនឹងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ប្រទេសរុស្ស៊ីផងដែរ។

ទន្ទឹមនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ ប្លុកសេដ្ឋកិច្ចមួយនេះក៏នឹងមានគម្រោងផ្តល់ជំនួយយោធាក្នុងចំនួនទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីឱ្យរដ្ឋជាសមាជិកទិញសព្វាវុធសម្រាប់ផ្គត់ផ្គង់ដល់ទីក្រុង Kyiv ខណៈដែលសង្គ្រាមជិត១០ខែមកនេះបានបំផ្លិចបំផ្លាញអ៊ុយក្រែនស្ទើររាបដល់ដី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃទី ១១ ខែធ្នូ ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងជាមួយមេដឹកនាំនៃប្រទេសទួរគី និងបារាំងផងដែរ ដែលជាការជំរុញថ្មីនៃការទូតរវាងប្រទេសអ៊ុយក្រែនជាមួយនឹងប្រទេសបស្ចិមលោក ស្របពេលដែលសង្គ្រាមកំពុងតែអូសបន្លាយ។

លោក Zelenskiy បាននិយាយថា លោកបានថ្លែងអំណរគុណដល់លោក Biden សម្រាប់ជំនួយ «ផ្នែកការពារជាតិ និងហិរញ្ញវត្ថុមិនធ្លាប់មានពីមុន» ដែលសហរដ្ឋអាមេរិកបានផ្តល់សម្រាប់អ៊ុយក្រែន។ ហើយប្រធានាធិបតីអ៊ុយក្រែនក៏បានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកអំពីប្រព័ន្ធការពារប្រឆាំងយន្តហោះដ្រូនដ៏មានប្រសិទ្ធភាពដើម្បីការពារប្រជាជនស៊ីវិលផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Viettel របស់វៀតណាម នាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឥណ្ឌា ជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនវៀតណាម Viettel High Tech ហៅកាត់ VHT និងក្រុមហ៊ុនឥណ្ឌា United Telecoms Limited Group បានចុះកិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធ…

អារ៉ាប៊ីសាអូឌីតព្រមានពីភាពមិនប្រាកដប្រជាក្នុងតំបន់នឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ថា ប្រទេសជិតខាងឈូងសមុទ្រអារ៉ាប់ដែលនៅក្បែរប្រទេសអ៊ីរ៉ង់នឹងមិននៅស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ