ការបំពានច្បាប់

ក្រុមហ៊ុនយក្សរបស់អាមេរិកចំនួន៣ ប្រឈមនឹងការស៊ើបអង្កេតរបស់ EU ជុំវិញការបំពានច្បាប់ស្ដីពីទីផ្សារឌីជីថល


ក្រុមនិយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុបនឹងស៊ើបអង្កេតលើក្រុមហ៊ុនក្រុមហ៊ុនអាមេរិកធំៗ៣រួមមានក្រុមហ៊ុន Apple Google និង Meta ក្រោយសង្ស័យថា បានរំលោភច្បាប់ស្ដីពីទីផ្សារឌីជីថលថ្មីរបស់សហភាពអឺរ៉ុប ដែលអាចធ្វើឱ្យក្រុមហ៊ុនទាំងនេះរងការផាកពិន័យយ៉ាងច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការបំពានច្បាប់
ដោយ

លោកស្រី ម៉ាក្រេដ វេស្តាហ្គឺ (Margrethe Vestager) ប្រធាននិយ័តករប្រឆាំងសេចក្ដីទុកចិត្ត​របស់សហភាពអឺរ៉ុបបាននិយាយថា ឥឡូវនេះគណៈកម្មការអឺរ៉ុបបានសម្រេចចិត្ត​បើកការស៊ើបអង្កេត​លើក្រុមហ៊ុន Apple Google និង Meta ក្រោយសង្ស័យថា បានបំពានច្បាប់ស្ដីពីទីផ្សារឌីជីថល។ ការស៊ើបអង្កេតលើក្រុមហ៊ុនខ្នាតយក្សទាំងនេះ នឹងត្រូវធ្វើទៅតាមវិធានការ៥យ៉ាង ប៉ុន្តែវាមិនមានន័យថា វិធានការទាំងនេះនឹងត្រូវអនុវត្តដោយអ្នកស៊ើបអង្កេតទាំងអស់នោះទេ គឺត្រូវអង្កេតមើលទៅលើដំណើរដើមទងរបស់ករណីនីមួយៗ ដែលពាក់ព័ន្ធនឹងការមិនគោរពទៅតាមច្បាប់ថ្មីនេះ។

សូមរំលឹកថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបស្ដីពីទីផ្សារឌីជីថលនេះទើបតែបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមីនា ហើយច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងក្នុងបំណងទប់ទល់នឹងអំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងនេះ ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការផ្លាស់ប្តូរសេវាកម្មអនឡាញតាមតម្រូវការរបស់ពួកគេ ដូចជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ក៏ដូចជាបើកឱកាសសម្រាប់ក្រុមហ៊ុនតូចៗ ដើម្បីប្រកួតប្រជែងផងដែរ។

ការណ៍ដែលសហភាពអឺរ៉ុបបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនទាំងនេះ គឺដោយសារពួកគេសង្ស័យថា ក្រុមហ៊ុនទាំងនេះមិនគោរពតាមកាតព្វកិច្ចក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបចោលដោយងាយនូវកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន ដើម្បីទៅជ្រើសរើសយកកម្មវិធីផ្សេងទៀតនៅលើទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងមានហេតុផលមួយចំនួនទៀតដូចជារារាំងមិនឱ្យដំឡើងកម្មវិធីអេបផ្សេងទៀតក្រៅពីក្រុមហ៊ុនរបស់ខ្លួនជាដើម។

ប្រសិនបើការស៊ើបអង្កេតបានរកឃើញក្រុមហ៊ុនទាំង៣នេះ ពិតជាបានបំពានលើច្បាប់ថ្មីនេះមែន ពួកគេក៏នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់១០% នៃប្រាក់ចំណូលប្រចាំឆ្នាំពិភពលោកនៃក្រុមហ៊ុននីមួយៗផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្ដេជ្ញាអនុវត្តចំពោះក្រុមហ៊ុនបរទេសឱ្យដូចក្រុមហ៊ុនក្នុងស្រុក ចំពេលមានការជំរុញបង្កើនការអភិវឌ្ឍឧស្សាហកម្ម

ព័ត៌មាន
ប្រទេសចិនបានសន្យាកាលពីថ្ងៃចន្ទ ថា ខ្លួននឹងអនុគោលនយោបាយចំពោះក្រុមហ៊ុនបរទេសឱ្យដូចនឹងក្រុមហ៊ុនក្នុងស្រុក ក្នុងបំណងទាក់ទាញវិនិយោគិនបរទេស កិ…

កម្ពុជាប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងបានផ្តល់ថវិកា១លានដុល្លារសម្រាប់រៀបចំកិច្ចប្រជុំនានា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងគាំទ្រតួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ