វិស័យឧស្សហកម្មកាត់ដេរកម្ពុជា

អ្នកជំនាញលើកឡើងពីភាពទន់ខ្សោយអ្វីខ្លះក្នុងវិស័យឧស្សហកម្មកាត់ដេរកម្ពុជាដែលត្រូវពង្រឹងបន្ថែម?


អ្នកជំនាញបានអះអាងថា បើធៀបនឹងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ហាក់មិនទាន់មានភាពប្រកួតប្រជែងនៅឡើយទេ ជាពិសេសទាក់ទងទៅនឹងផលិតភាពការងារ ជំនាញរបស់កម្មករនិយោជិត និងមធ្យោបាយដឹកជញ្ជូនជាដើម ដែលទាំងអស់នេះ គឺជាអ្វីដែលកម្ពុជាត្រូវខិតខំពង្រឹងខ្លួនថែមទៀត។
វិស័យកាត់ដេរ
ដោយ

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹងសារព័ត៌មានឌីជីថល ខេមបូណូមីសនាពេលថ្មីៗ នេះ លោក កេន លូ អគ្គលេខាធិការ នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងថា វិស័យឧស្សហកម្មកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា បច្ចុប្បន្នមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដទៃនោះទេ ជាពិសេសជាមួយប្រទេសវៀតណាមក្បែរខាងកម្ពុជា។ ជាអ្នកប្រឡូកនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក កេន លូ បានសង្កេតឃើញថា ក្រុមអ្នកបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងកាបូប ភាគច្រើនហាក់មានទំនោរទៅរកប្រទេសវៀតណាម ច្រើនជាងកម្ពុជា ដោយសាតែអ្វី? នោះក៏ដោយសារតែនៅកម្ពុជា កម្រិតប្រាក់ឈ្នួលអប្បបរមារបស់កម្មរកម្មការិនីមានខ្ពស់មិនសមាមាត្រនឹងផលិតភាពការងារ ពោលគឺកម្រិតជំនាញរបស់កម្មករកម្មការិនីកម្ពុជានៅមានកម្រិត។ លើសពីនោះ លោកក៏បានកត់សម្គាល់ឃើញទៀតថា ការចំណាយលើភ័ស្ដុភារកម្មនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង រហូតដល់ចន្លោះពី ២៥% ទៅ៣០% ឯណោះ។

លោក កេន លូ បានកត់សម្គាល់ទៀតថា ការកើនឡើងនូវប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅកម្ពុជា ហាក់បីដូចជាលឿនបន្តិច នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ បើធៀបនឹងប្រទេសវៀតណាម គឺមានប្រហាក់ប្រហែលគ្នាទៅនឹងតំបន់ដែលមានប្រាក់ឈ្នួលអប្បបរមាខ្ពស់បំផុតនៅវៀតណាម។ លោក កេន លូ ពន្យល់ថា នៅប្រទេសវៀតណាម ប្រាក់ឈ្នួលកម្មករកម្មការិនីមានការបែងចែកជា ៤តំបន់ ហើយបើធៀបគ្នា ប្រាក់ឈ្នួលនៅកម្ពុជា គឺខ្ពស់ប្រហាក់ប្រហែលនឹងតំបន់ទី១ របស់វៀតណាម។ បើតាមលោក កេន លូ ដរាបណា កម្ពុជាមិនជំរុញបង្កើននូវផលិតភាពការងារឲ្យស្របទៅនឹងប្រាក់ឈ្នួលអប្បរបមាទេនោះ បញ្ហានេះ នឹងនៅតែបញ្ហាប្រឈមចាក់ស្រេះ សម្រាប់ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជា។

យ៉ាងណាក៏ដោយចុះ ជុំវិញស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាវិញត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា ហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មានទេនៅមួយរយៈចុងក្រោយនេះ។ ទោះយ៉ាងណាវិស័យនេះនៅដំណើរការជាធម្មតា ដោយសារតែកម្ពុជាស្ថិតក្នុងនាមប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលអាចឲ្យកម្ពុជាមានឱកាសទទួលបានការអនុគ្រោះពាណិជ្ជកម្មពីបណ្ដាប្រទេសជឿនលឿន។ បើតាមអ្នកជំនាញរូបនេះ កម្ពុជានៅតែផ្តោតការយកចិត្តលើទីផ្សារសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធំជាងគេរបស់កម្ពុជា៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលអះអាងថា ការប្រារព្ធពិធីបុណ្យទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យទន្លេនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដ…

សាជីវកម្ម Keppel របស់សិង្ហបុរី កំណត់យកវៀតណាមជាគោលដៅវិនិយោគ ចំពេលមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ «ចិនបូកមួយ»

ព័ត៌មាន
ក្រុមហ៊ុនសាជីវកម្ម Keppel Corporation របស់ប្រទេសសិង្ហបុរីកំពុងវាយលុកទីផ្សារដែលកំពុងរីកចម្រើនមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ