កសិកម្ម-គ្រោះទឹកជំនន់

រដ្ឋមន្រ្តីក្រសួង​កសិកម្មថា វិស័យ​កសិកម្ម​កម្ពុជា​រងផល​ប៉ះពាល់​ដោយសារ​​ទឹកជំនន់ តែមិន​ធ្ងន់ធ្ងរទេ!


របាយការណ៍ពីផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ភ្លៀងឆ្នាំ២០២០ របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី៩ កញ្ញា ដល់ថ្ងៃទី១៥ តុលាបានបង្ហាញថា មានសន្ទូងស្រូវរងផលប៉ះពាល់រហូតជាង ១៣ ម៉ឺនហិកតា ខណៈសន្ទូងស្រូវខូចខាត ជាង ៦ពាន់ហិកតា រីឯដំណាំផ្សេងៗជាង ៥ម៉ឺន ៥ពាន់ហិកតា កំពុងរងផលប៉ះពាល់ និងបាន ខូចខាតជាង ៦ពាន់ហិកតា។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា បញ្ហាគ្រោះទឹកជំនន់នេះ មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មកសិកម្មកម្ពុជានោះទេ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ វិស័យកសិកម្មកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ តែមិនធ្ងន់ធ្ងរទេ! (រូបភាព៖ ហ្វេសប៊ុក​ក្រសួងធនធានទឹក)
ដោយ

ជុំវិញនឹងផលប៉ះពាល់នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បាន​គូសបញ្ជាក់​​ថា ផ្អែក​តាមការ​បូកសរុប​លទ្ធផល​នៃការ​ប៉ះពាល់​ទឹកជំនន់​ទាំង ១៨ខេត្ត​ឃើញថា សន្ទូងស្រូវ​ជាង ១៣ ម៉ឺនហិកតា ពិតជា​បានរងផលប៉ះពាល់ ក៏ប៉ុន្តែមិន​ទាន់អាច​វាយតម្លៃថា​នឹងខូចខាត​ពិតប្រាកដ​ទាំង ៦ពាន់​ហិកតា​នោះដែរ។

នៅថ្ងៃទី១៥ តុលា នេះតាមការ​ចុះអង្កតផ្ទាល់​របស់​ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម ពីស្ថានភាព​គ្រោះទឹកជំនន់​ក្នុងខេត្ត​កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប​ឃើញថា ទឹកជំនន់​បានបន្ត​ស្រក​ចុះ​ជាបណ្តើរៗ​ហើយ ហើយស្ទូងដែលថា រងផល​ប៉ះពាល់​នោះ គឺមាន​ភាពល្អ​ប្រសើរ​ឡើងវិញ ដែលអាច​និយាយ​បានថា មិន​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះដែរ ខណៈដែលស្ថានភាពទឹក​ក្នុង​ខេត្តពោធិសាត់​​សម្រាប់​ នៅថ្ងៃទី ១៥ ខែតុលា ​គឺ​បានស្រក​ចុះជិត១ម៉ែត្រ។

ឯកឧត្តម រដ្ឋមន្ត្រី​បានឲ្យ​ដឹងទៀតថា ទោះជាយ៉ាងណា​ក៏ដោយ​តាមការវាយ​តម្លៃប៉ាន់​ស្មានជា​ប្រចាំ គឺក្រសួង​កសិកម្ម​តែងតែ​បានត្រៀម​ស្រូវពូជ​ប្រមាណ ២ពាន់តោន​ជារៀងរាល់​ឆ្នាំ ខណៈគ្រោះ​រាំង​ស្ងួត​នាឆ្នាំកន្លង​ទៅ ទើបតែបាន​បញ្ចេញ​ពូជស្រូវ​ប្រមាណ ២០០តោន​ប៉ុណ្ណោះ។ និងមួយវិញទៀត​បើទឹក​លិច​ស្រូវ​ក្នុងរយៈពេល​ក្រោម១ សប្តាហ៍ដូច្នេះ គឺមិនបាន​ធ្វើឲ្យ​ខូចខាត​ស្រូវ​ធ្ងន់ធ្ងរនោះទេ លើកលែង​តែស្រូវណា​ ដែលស្ថិត​នៅចំ​លំហូរ​ទឹកខ្លាំង និងករណី​ស្រូវផើម​ប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកមុ្ម​បានត្រៀម​លក្ខណៈ​ទប់ស្កាត់គ្រប់​គ្រាន់​រួចជាស្រេច​អស់ហើយ គឺមិនមាន​បញ្ហាអី្វ​នោះឡើយ​ពោលគឺ​ពូជបន្លែ​បាន​ត្រៀម​រហូត ១៦តោន និងពូជ​ស្រូវជិត ២ពាន់តោន។

តាមការអះអាង​របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​ គ្រោះទឹក​ជំនន់​នេះមិនបាន​ធ្វើឲ្យប៉ះពាល់​ដល់ផែនការ​នាំចេញ​កសិផល​របស់​កម្ពុជានោះទេ ព្រោះផ្អែក​តាមលទ្ធផល​ដែលទទួល​បាននៅ​ថ្ងៃទី​១៥ ខែតុលានេះ សម្រេច​បានជាង ១០០ភាគរយ​លើសផែនការ​រួចទៅ​ហើយ ពោលគឺទំហំ​នៃផល​ប៉ះពាល់នេះ​ស្ថិតនៅ​ក្នុងវង្វង់​មួយតូច​ប្រមាណ ៦ភាគរយ ខណៈការ​ខូចខាត​ត្រឹមតែ ៣ភាគរយ​ប៉ុណ្ណោះ។

ឯកឧត្តមបានបន្ថែម​ទៀតថា ទិន្នផល​ឆ្នាំនេះ គឺល្អជាង​ឆ្នាំមុន​ដែល​១ហិកតា​ទទួល​ផលស្រូវ​បាន​ជាង ៣តោន ខណៈឆ្នាំមុន​ទិន្នផល​ក្នុង១ហិកតា ជាង ២តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារ សម្រាប់​​ជួយ​​សង្រ្គោះ​​ពលរដ្ឋ​​រងគ្រោះ​​ដោយសារ​​ទឹកជំនន់

ព័ត៌មាន
ធនាគារអេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ១៤ ខែតុលា ម្សិលមិញនេះ បានបរិច្ចាគថវិកាចំនួន ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្…

សហគ្រាសចំនួន ៣ ឈ្នះពានរង្វាន់ ការប្រកួត​ជើងឯក​សហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
នៅក្នុងការប្រជែងវគ្គផ្ដាច់ព្រាត់នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម ដែលមានសហគ្រាសចំនួន ១១ ចូលរួម នៅទីបំផុត បានរកឃើញសហគ្រាសជើងខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ