រដ្ឋបាលស្រុកមង្គលបូរី

រដ្ឋបាលស្រុកមង្គលបូរី៖ កម្រិតទឹកស្ទឹងមង្គលបូរីហក់ឡើងខ្លាំងអាចនឹងបង្គគ្រោះទឹកជំ នន់នាពេលខ្លីខាងមុខនេះ


កាលពីពេលថ្មីនេះៗ រដ្ឋបាលស្រុកមង្គលបូរី នៃខេត្តបន្តាយមានជ័យបានចេញសេចក្ដីប្រកាសជូនព័ត៌មានជូនប្រជាជនឲ្យបានជ្រាបថានៅពេលនេះ កម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង ដែលអាចបង្កឲ្យមានគ្រោះទឹកជំនន់នាពេលខាងមុខខ្លីខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាស របស់រដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃទី២០ កញ្ញា ឆ្នាំ ២០២១។
ស្ថានភាពអាងត្រពាំថ្ម ខេត្ត បន្ទាយមានជ័យ បច្ចុប្បន្ននេះមានទឹកពេញអាង១០០%( (រួបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម)

សេចក្ដីប្រកាសព័ត៌មាននេះបាននឲ្យដឹងថា ដោយសារតែនៅប៉ុន្មានថៃ្ងចុងក្រោយនេះ មានភ្លៀងធ្លាក់ជាប្រចាំ រួមទាំង ស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាម បណ្តោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់ អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

ទន្ទឹមនឹងនេះរដ្ឋបាលស្រុកមង្គលបូរីក៏មានណែនាំប្រជាជនដែលនៅតំបន់នោះមានការការពាំរ ព្រមទាំងមានការត្រៀមខ្លួនជាមុន ដូចជា៖ ត្រៀមស្បៀង និងថ្នាំសង្កូវសម្រាប់ទុកបម្រុង រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន៖ សៀវភៅគ្រួសារ សំបុតអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រប័ណ្ណកម្មសិទ្ធិនិងឯកសារសំខាន់ៗផ្សេងៗទៀត ហើយជាពិសេសត្រៀមនូវមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀសនៅពេលទឹកជំនន់មកដល់ កុំឱ្យក្មេងៗចុះលេងទឹក នៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិវ ពិសផ្សេងៗ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម ក៏កំពុងតែតាមបន្តតាមដាននូវ ព្រឹតិ្តបត្រព័ត៌មាន និងព្យាករណ៏កម្ពស់ទឹកនៅតាមស្ថានីយនីមួយៗផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ពិចារណាលើកលែងពន្ធជាង ៩០០លានដុល្លារ ដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងតែពិចារណាទៅលើ ការលើកលែងពន្ធអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល ដែលមានទំហំជាង ៩៣២លានដុល្លារអាមេរិក ដើម្បីជួយ…

រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការនាំចេញកសិផល

ព័ត៌មាន
ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ និងការខូចខាតផ្លូវថ្នល់ ដោយសារសកម្មភាពដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ