ធនាគារកណ្ដាលចិន

អតីតប្រធានធនាគារកណ្ដាលចិនជឿថា រដ្ឋាភិបាលចិននឹងអាចបញ្ចប់វិបត្តិក្នុងវិស័យអចលនទ្រព្យបាន


ក្នុងវេទិកាអនាគតអាស៊ីនៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្មីៗនេះ លោក ចូវ ស៊ាវឈាន់ (Zhou Xiaochuan) អតីតទេសាភិបាលធនាគារកណ្ដាលចិនបានបង្ហាញការជឿជាក់យ៉ាងមុតចាំថា មហាយក្សចិន នឹងអាចយកឈ្នះលើវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ខ្លួនបាន ហើយលោកបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសចិន រក្សាបានស្ថិរភាពធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ធនាគារកណ្ដាលចិន
ដោយ

លោក ចូវ ស៊ាវឈាន់ (Zhou Xiaochuan) អតីតទេសាភិបាលធនាគារកណ្ដាលចិន បានលើកឡើងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាអនាគតអាស៊ីថា លោកមានការជឿជាក់យ៉ាងមុតមាំថា ការកែសម្រួលគោលនយោបាយរបស់រដ្ឋាភិបាលចិន នឹងអាចបញ្ចប់វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ខ្លួនបាន ហើយមហាយក្សចិន ត្រូវតែជម្នះការលំបាកទាំងនេះឱ្យបាន។

អតីតទេសាភិបាលធនាគារកណ្ដាលចិនរូបនេះ បានគូសបញ្ជាក់ថា ការសាងសង់ជារួមនៅតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសចិន ជាពិសេសតម្រូវការសាងសង់លំនៅឋាន និងផ្លូវដែកនៅតាមតំបន់ទីប្រជុំជន និង ក្រុង។ ទោះជាយ៉ាងណា ក្រុមហ៊ុនវិភាគទីផ្សារហិរញ្ញវត្ថុអន្តរជាតិ S&P Global ដែលមានទីស្នាក់ការ កណ្ដាលនៅសហរដ្ឋអាម៉េរិកបានលើកឡើងថា កញ្ចប់វិធានការស្ដារវិស័យអចលនទ្រព្យរបស់មហាយក្សចិន បានបង្កើនហានិភ័យដល់បណ្ដាធនាគារនៅក្នុងទីក្រុងតូចៗទូទាំងប្រទេសចិន។

ក្រុមហ៊ុន S&P Global បានលើកឡើងថា វិធានការចុងក្រោយរបស់ប្រទេសចិន ដែលត្រូវបានប្រកាសកាលពីដើមខែឧសភានេះ ដូចជាការកាត់បន្ថយចំនួនប្រាក់កក់ ឬ Down Payment សម្រាប់ការទិញផ្ទះ និងការលុបចោលកម្រិតអប្បបរមា សម្រាប់អត្រាការប្រាក់កម្ចីទិញផ្ទះជាដើម នឹងបង្កើនតម្រូវការលំនៅឋានជាបណ្ដោះអាសន្ន ប៉ុន្តែទន្ទឹមនេះវាក៏អាចធ្វើឱ្យកើនឡើងនូវការខកខានទូទាត់បំណុលផងដែរ។

ក្រុមហ៊ុន S&P Global បន្តទៀតថា តម្លៃលំនៅឋានក្នុងទីក្រុងតូចៗលំដាប់ទាបត្រូវបានរំពឹងថានឹងធ្លាក់ចុះប្រមាណ១៤% អំឡុងឆ្នាំ២០២៤-២០២៥ ហើយកត្តានេះអាចជំរុញឱ្យអ្នកទិញផ្ទះមួយចំនួនធ្លាក់ចូលក្នុងស្ថានភាព ដែលកម្ចីទិញផ្ទះមិនទាន់ទូទាត់របស់ពួកគេមានទំហំលើសពីតម្លៃផ្ទះរបស់ពួកគេទៅទៀត។ ជាលទ្ធផល អ្នកទិញផ្ទះមួយចំនួនអាចបោះបង់ផ្ទះរបស់ពួកគេចោល ហើយក៏ខកខានទូទាត់បំណុលដែលបង្កជាហានិភ័យដល់ធនាគារនានាផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពិភពលោកចាប់អារម្មណ៍នឹងព្រឹត្តិការណ៍អ្វីខ្លះនៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងរយៈពេល១២ខែកន្លងមកនេះ?

ព័ត៌មាន
នៅក្នុងរយៈពេល១២ខែកន្លងមកនេះ ពិភពលោកបានផ្ទុះការចាប់អារម្មណ៍លើបញ្ហារបត់នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសចំនួន៨ ដោយក្នុងនោះរួមទាំ…

ក្រុមអ្នកជំនាញព្យាករថា ច្បាប់ភូមិបាលថ្មីនឹងជំរុញឱ្យតម្លៃអចលនទ្រព្យនៅប្រទេសវៀតណាមហក់ឡើង

ព័ត៌មាន
ក្រុមអ្នកជំនាញបានព្យាករថា ច្បាប់ភូមិបាលថ្មីឆ្នាំ២០២៤ របស់វៀតណាម ដែលបានលុបចោលក្របខណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋ និងដែលអនុញ្ញាតឱ្យទីផ្សារជាអ្នកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ