អត្ថបទក្រុមហ៊ុន

ហ្វតតេ និង Huaxin Insurance Brokers ចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រ


ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេបំផុតនិងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការអភិវឌ្ឍន៍លឿនជាងគេក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន China Huadian Group បានធ្វើការចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយគ្នា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ក្រោមការចូលរួមជាអធិបតីភាពពី លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប និងលោក Zhao Yanlin ប្រធានក្រុមប្រឹក្សាភិបាលនៃ Huaxin Insurance Brokers ព្រមទាំងគណៈគ្រប់គ្រងទាំងទ្វេរភាគីនិងភ្ញៀវកិត្តិយសជាច្រើនរូប
រូបភាពពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនហ្វតតេ និងក្រុមហ៊ុន Huaxin Insurance Brokers 
ដោយ

ក្រុមហ៊ុន Huaxin Insurance Brokers មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនធានារ៉ាប់រងដែលមានវិជ្ជា ជីវៈតែមួយគត់ដែលបម្រើ​សេវាធានារ៉ាប់រង ជូនរាប់រយក្រុមហ៊ុនរបស់ Huadian Group (ក្រុមហ៊ុនផលិតថាមពលរដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសចិន)។ ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញអោយឃើញពីភាពរីកចម្រើននៃការកសាងទំនាក់ទំនងដ៏ជិតស្និត ទំនុកចិត្ត និងអត្ថប្រយោជន៍ របស់ទ្វេរភាគី រវាងក្រុមហ៊ុន ហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers ដែលមានជាងមួយទស្សវត្សមកនេះ។

កន្លងមក ហ្វតតេ បានសហការជាមួយក្រុមហ៊ុន Huaxin លើការផ្តល់ការការពារទៅលើគម្រោងផលិតថាមពលសំខាន់ៗដូចជា ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីធំបំផុតក្នុងប្រទេស (គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម និងស្ថានីយ៍ថាមពលខេត្តព្រះសីហនុ ដែលបានរួមចំណែកសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងច្រើនបំផុត។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ

លោក យក់ ចំរើនឫទ្ធិ បានមានប្រសាសន៍ថា “យើងមានការប្តេជ្ញាបន្តសហការ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន Huaxin Insurance Brokers ។ យើងក៏មានការជឿជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវលទ្ធផលដ៏គាប់ប្រសើរ និងអត្ថប្រយោជន៍ជូនដល់ក្រុមហ៊ុនយើងទាំងពីរ ក៏ដូចជាសហគមន៍ទាំងមូល។"

គណៈគ្រប់គ្រងហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers អមជាមួយនឹងភ្ញៀវកិត្តិយស

លោក Zhao Yanlin ក៏មានប្រសាសន៍ផងដែរថា នេះគឺជាឆ្នាំទី១០ នៃកិច្ចសហប្រតិបត្តិរបស់ពួកយើង។ ជាមួយនឹងការខិតខំប្រឹងប្រែង គម្រោង Huadian Group ក្នុងប្រទេសកម្ពុជាទទួលបានការធានារ៉ាប់រងដ៏ទូលំទូលាយ សម្រាប់រយះពេលជាច្រើនឆ្នាំ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងរឹតចំណងទំនាក់ទំនង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ថាមពលនៅទីនេះ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លោក Zhao Yanlin, Executive Chairman of Huaxin Insurance Brokers

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេល​តែ​មួយ ។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវា ធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុង ប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់​នូវ​រាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ឱកាសដល់បុគ្គលិក គ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និង ក្រៅស្ថាប័ន ។

ថ្មីៗនេះ ហ្វតតេ​ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញអោយឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនយក្ស ត្រូវអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក?

ព័ត៌មាន
ក្រុមហ៊ុនលំដាប់កំពូលជាច្រើនតែងតែមានការអនុវត្តនៅស្ដង់ដារគ្រប់គ្រងសង្វាក់ផលិតកម្មពិភពលោក ឬហៅថា World-Class Operation Management ដើម្បីធ…

រដ្ឋមន្រ្តីកសិកម្មអះអាងថា វិស័យកសិកម្មកំពុងមានតម្រូវការឥណទានខ្ពស់ ដើម្បីពង្រីកផលិតកម្ម

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វែងរកកិច្ចសហការជាមួយបណ្ដាធនាគារនានានៅកម្ពុជា ដើម្បីផ្ដល់កម្ចីឥណទានដល់កសិករ និងសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ